ព្រេងវាសនា ព្រហ្មលិខិត ភ័ព្វសំណាង យីអ៊ុនឡើងចុះ ហុងស៊ុយ ផលកម្ម ទាំងអស់នេះគ្មានអ្នកណាដឹងមុនបានឡើយ ប៉ុន្តែការយល់ដឹងពីអនិច្ចំ គឺតំរូវឲ្យធ្វើល្អជានិច្ច ហើយហូរទៅជាមួយពេលវេលាដោយរីករាយឥតកង្វល់ ។
ពិភពលោកនេះលំបាកយល់ ហេីយការដែលលំបាកយល់នេះ ក៏ជាផ្នែកមួយនៃពិភពលោកនេះផងដែរ។
មួយទៀតយេីងអាចនិយាយថា ពិភពលោកនេះគឺអីចឹង...ទោះជាស្រប ឬប្រឆាំង នៅស្ងៀម ឬរេីបម្រះ ក៏ត្រឹមតែជាពិភពលោក ពិភពលោកដែលនៅក្នុងអំណាចផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។
មិនមែនថ្ងៃទាំងអស់សុទ្ធតែជាថ្ងៃល្អសម្រាប់អ្នកនោះទេ តែអ្នកត្រូវចេះរស់នៅជាមួយថ្ងៃទាំងអស់នោះឲ្យបានល្អ ! មិនមែនក្តីស្រឡាញ់ទាំងអស់របស់អ្នកសុទ្ធតែទទួលបានក្តីស្រឡាញ់តបវិញនោះទេ ត្រូវចេះពេញចិត្តនឹងអំពើដែលខ្លួនបានធ្វើ ! មិនមែនគេទាំងអស់គ្នាសុទ្ធតែនិយាយការពិតប្រាប់អ្នកនោះទេ តែអ្នកត្រូវចេះរស់នៅជាមួយក្តីស្មោះត្រង់គ្រប់ទីកន្លែង ! ការងារទាំងអស់មិនមែនសុទ្ធតែល្អប្រសើរសម្រាប់អ្នកនោះទេ តែអ្នកត្រូវចេះធ្វើឲ្យការងារល្អប្រសើរគ្រប់ពេលវេលា ! ។ លោកនេះគ្មានអ្វីឋិតថេរនោះទេ វិបត្តិទាំងឡាយមិនមែនជារបស់យើងរហូតនោះឡើយ ! មើលសត្វស្លាបដែលទំលើមែកឈើនោះចុះ វាមិនដែលចេះបារម្ភពីមែកឈើបាក់នោះទេ ព្រោះការពិតមិនមែនឋិតនៅលើមែកឈើនោះឡើយ ការពិតគឺឋិតនៅលើកម្លាំងស្លាបរបស់វាទេ អ្វីៗគឺឋិតនៅលើខ្លួនឯងទាំងអស់ ! សូមជឿជាក់លើខ្លួនឯងឲ្យបានល្អចុះ ! ។
ព្រហ្មលិខិត បានបង្កេីតសេរីមកកុំអីយេីងមិនបានជួបគ្នាទេ😊
👍💛💛💛
ព្រហ្មលិតបានគូសគំនូសអោយមនុស្សម្នាក់ៗរួចជាស្រេច។
💛💛💛👍