គូស្នេហ៍ដែលមោះមុត

5 months ago

ស្នេហាទំនាក់ទំនងល្អ មិនគ្រាន់តែកើតឡើងដោយសារការថែទាំយ៉ាងប្រុងប្រយ័ត្នប៉ុណ្ណោះទេ វាត្រូវការពេលវេលាការខិតខំប្រឹងប្រែងដោយប្រើសេចក្ដីស្រឡាញ់និងការអត់ធ្មត់សំរាប់មនុស្សពីរនាក់ដែលពិតជាចង់រស់នៅរួមគ្នាយ៉ាងពិតប្រាកដ ។

បញ្ហាប្រឈមនិងការលំបាកផ្សេងៗតែងតែស្ថិតនៅជុំវិញពួកគេជានិច្ច ប៉ុន្តែនៅពេលដែលមនុស្សពីរនាក់នោះបានប្តេជ្ញាចិត្តថានឹងរស់នៅជាមួយគ្នាហើយគេនឹងដឹងពីរបៀបគោរពគ្នា របៀបប្រើប្រាស់សេចក្ដីស្រឡាញ់ដែលពួកគេបានបង្កើតឡើង វាជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងនឹងមិនត្រូវបានអ្វីពីខាងក្រៅធ្វើឲ្យរង្គោះរង្គើឡើយ ។

ការជឿទុកចិត្តគ្នានិងជឿជាក់ថា មិនថាស្ថិតនៅក្នុងស្ថានការពិបាកយ៉ាងណានោះទេ នៅពេលគេស្រឡាញ់គ្នាយ៉ាងជ្រាលជ្រៅគឺគ្មាននរណាម្នាក់អាចបំបែកពួកគេឲ្យដាច់ពីគ្នាបានទេ ពួកគេមិនអាចបែកបាក់គ្នាដោយសារតែបញ្ហាឡើយ ៕Screenshot_2018-12-25-21-04-15.png

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!