សង្គមមនុស្សសព្វថ្ងែ

8 months ago


នៅក្នុងសង្គមសព្វថ្ងែ មានមនុស្សច្រើនជំពូក ច្រើនប្រភេទហើយ មនុស្សទាំងនោះតែងតែមានផ្នត់គំនិត មានទម្លាប់ នឹងការយល់ដឹង ឬកម្រិតបញ្ញាខុសៗគ្នា។ មនុស្សខ្លះឆ្លាត់ ខ្លះល្ងង់ ខ្លះមានទម្លាប់ល្អ ខ្លះមានទម្លាប់អក្រក់។ ជាការណ៍ពិត ផ្នត់គំនិត ទម្លាប់ល្អ ឬ អាក្រក់ ការយល់ដឹងរបស់មនុស្សម្នាក់ៗអាចប្រែប្រួលទៅបានគឺ តាមរយៈការផ្លាស់ប្ដូរទីកន្លែងដែលរស់នៅ ឬមជ្ឈដ្ធានដែលរស់នៅជំុវិញផ្ទាល់ខ្លួនតែម្ដង។

#គំនិតពិចារណា


មិនថាមនុស្ស ឬសត្វនោះទេឲ្យតែយើងរស់នៅជាមួយក្រុមបែបណាចិត្តគំនិត ឥរិយាបថ នឹងប្រែក្លាយទៅជាបែបនោះជាមិនខាន ព្រោះផ្នត់គំនិតបានច្របាច់ចូលគ្នាតាមរយៈវិញ្ញាណស្រូបទាំងប្រាំដែលយើងមើលឃើញ ស្ដាប់ឮ ភ្លក់ ហិតក្លិន នឹងប៉ះពាល់ ព្រមជាមួយនឹងទម្លាប់ធើ្វជាប្រចាំថ្ងែនោះ មិនយូរ ប៉ុន្មានយើងនឹងក្លាយទៅជាបែបនោះ នឹងប្រព្រឹតបែបនោះជាមិនខាន។

  • មនុស្សដែលចេះផឹកសុរា ភាគច្រើនសង្គមរបស់ពួកគាត់ សំម្បូរទៅដោយអ្នកផឹកសុរា។

-អ្នកដែលមានគំនិតគិតអវិជ្ជមាន ភាគច្រើនសង្គមរបស់ពួកគាត់នឹង សំម្បូរទៅដោយ អ្នកមានគំនិតអវិជ្ជមាន។

-បើអ្នករស់នៅក្នុងសង្គមដែលសម្បូរទៅដោយមនុស្សចេះដឹង ចូលក្នុងចំណាមអ្នកចេះដឹង នឹងចង់រៀនសូត្រដូចគេដែរ។

-បើអ្នករស់នៅក្នុងសង្គមចោរ អ្នកនឹងក្លាយទៅជាចោរ

-បើរស់ក្នុងសង្គមយ៉ាងម៉េច អ្នកនឹងក្លាយជាមនុស្សដូចដែលសមាជិកនៅសង្គមមួយដែលអ្នករស់នៅនោះ។ តែយ៉ាងណាអ្នកអាចធើ្វជាវីរបុសនៃសង្គមមួយបាននៅពេលដែលអ្នកសម្រចចិត្តធើ្វអ្វីឲ្យអស្ចារ្យជាងមនុស្សដែលរស់ក្នុងសង្គមនោះ៕

ឪពុករបស់ខ្ញុំបាននិយាយពាក្យមួយឃ្លាមកកាន់ខ្ញុំថា៖"បេីកូនដេីរតាមអាចារ្យៗ បេីដេីរតាមអាចោរៗហេីយ" ពាក្យមួយឃ្លានេះខ្ញុំចាំមិនដែលភ្លេចនោះទេ។

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

🔑 អរគុណនូវគំនិតដែលគួរពិចារណា

·

នៅក្នុងសង្គមយេីងសព្វថ្ងៃគឺបែបនឹងឯង តេីយេីងត្រូវធ្វេីយ៉ាងដូចម្ដេចដេីម្បីផ្លាស់ប្ដូរសង្គមមួយនេះឲ្យក្លាយជាមនុស្សល្អទាំងអស់គ្នា?