ចម្ការឈូក(នៅប្រទេសកូរ៉េ)

10 days ago

វិស្សមកាល5ថ្ងែដេីរលេងឲ្យសប្បាយម្ដង​ ថ្ងែនេះមកលេងចម្ការឈូកនៅខេត្ត​ ឆូងចូ(충주)​ នៅប្រទេសកូរ៉េក៏មានឈូកដែរ​ ក៏ប៉ុន្តែមិនមែនដាំដេីម្បីបេះផ្កាលក់​ និងបេះផ្លែលក់នោះទេ​ គឺគេដាំដេីម្បីអភិរក្ស​ ឲ្យប្រជាពលរដ្ធដេីទស្សនា​ និងទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយរបស់គេ។​ ចម្ការឈូកមាននៅគ្រប់តំបន់ទាំងអស់នៅប្រទេសកូរ៉េ​ ដោយតំបន់ខ្លះ​ ដែលមានមនុស្សអ៊ូអរ​នោះ គេបានកែច្នែពីចម្ការឈូកធម្មតាមកជាសួនកម្សាន្ត​ និងរម្យនីយដ្ឋាន​ យ៉ាងស្រស់ស្អាតបំផុត​ ដែលអាចទាក់ទាញភ្ញៀវជាតិ​ និងអន្តរជាតិមកចូលរួមទស្សនាបានច្រេីនទៀតផង។

#រីករាយថ្ងៃបុណ្យរដូវក្ដៅ ជូនពរដល់បងប្អូនទាំងអស់គ្នា ដែលបានឈប់សំរាកនាបុណ្យរដូវក្ដៅនេះ សូមដើរលេងអោយសប្បាយរីករាយនិងសុវត្តិភាពទាំងអស់គ្នាហើយមួយវិញទៀត អាកាសធាតុក្ដៅខ្លាំងណាស់ សូមថែសុខភាពទាំងអស់គ្នា។

#ធ្វេីការខ្លះដេីរលេងខ្លះ គិតតែធ្វេីការពេកក៏មិនកេីត ហេីយគិតតែដេីរលេងពេកគ្មានចំនូលគ្មានគោលដៅក៏មិនល្អ

🎭តេីជីវិតយេីងមាន10ឆ្នាំប៉ុន្មានដងទៅ?

-គួររស់នៅអោយរីករាយ បង្កេីតសេចក្ដីសុខអោយខ្លួនឯងអោយបានច្រេីន👭

-មិនបៀតបៀនអ្នកដទៃ ចែករំលែកសេចក្ដីស្រលាញ់អោយគ្នាទៅវិញទៅមក🌹

✅រូបថតជាមួយប្អូន​ ប្រិយមិត្តចង់ដឹងប្អូនរបស់ខ្ញុំអធិប្បាយពីចម្ការឈូកនឹងដែររឺទេ? បេីចង់ដឹងសូមទស្សនានៅខាងក្រោម🙏👇👇


🌷មកលេងចម្ការឈូកម្ដងមានអារម្មណ៍ស្រថ្លា​ រីករាង​ សប្បាយ​ និងកាត់បន្ថយភាពស្មុកស្មាញបានមួយកំរិតធំ ក្ដៅពេកយកស្លឹកឈូកសន្ទូល​ តែសំណាងល្អគេអត់ឃេីញ​ បេីគេឃេីញត្រូវផាកពិន័យបាត់😮😮


💫ទិដ្ឋភាពពេលយប់ក្នុងចម្ការឈូកនៅ​ បូយ៉(부여)​កាលពី4ឆ្នាំមុន​ រូបថតជាមួយមហាមិត្ត👍👍😍😍

#ចម្ការឈូកជាង3ហិចតា​ បានក្លាយជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយកន្លែងដោយបំពាក់ភ្លេីងពណ៌គ្រប់ពណ៌ដែលចង់ឲ្យគយគន់នាពេលរាត្រី​ និងទាក់ទាញមហាជនឲ្យមកទស្សនារាប់ពា​ន់នាក់​ ហេីយថែមទាំងរកចំណូលបានច្រេីនថែមទៀតផង។

វីឌីអូ👇👇

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

Very good story again

·

Yes:) thank you prother.....