គិត(Think)និយាយ(Talk),ធ្វើ.(Do)

2 months ago

IMG_8506.JPG
បញ្ហាចោទប្រកាន់គ្នា ទម្លាក់កំហុសឲ្យគ្នា ខឹងសម្បាគ្នា ជេរប្រទេចគ្នា វាកេីតឡេីងដោយខ្វះមូលដ្ឋានបុរេវិនិច្ឆ័យ ។ ដេីម្បីលុបបំបាត់នៅភាពអកុសលទាំងនោះ អ្នកត្រូវឈរលេីគោលការណ៍ស្នូល ៣ សំខាន់ៗ គឺ ៖
១/ គំនិត គិតត្រឹមត្រូវ ( Right Thinking ) គឺ"គំនិតគិតទុកមុន" ពាក្យចាស់ពោលថា " គំនិតកេីតមុនគំនូរ កុំគូវាសមុនគំនិត " ត្រូវគិតរួចហើយសិមធ្វើ ម្យ៉ាងវិញទៀត ត្រូវគិតប្រកបដោយសច្ចធម៌ ហេតុ-ផល តាមកាលៈទេសៈ ជាក់ស្ដែង ។ ដេីម្បីឲ្យការគិតរបស់អ្នកត្រឹមត្រូវយេីងត្រូវសរសេរទុក ( Put your writing ✍️ ) បន្ទាប់មកបង្កេីតផែនការដត្រឹមត្រូវ ( Right Planning ) នឹងត្រូវគិតអំពីផលខាត-ផលចំណេញជាមុនសិន ។ ជាពិសេសសម្រាប់គោលដៅរួមរបស់អ្នក ( Right Goals ) គំនិតនៃការចង់ផ្លាស់ប្តូរដ៏ត្រឹមត្រូវដេីរតាមយន្តការដ៏ត្រឹមត្រូវមួយផងដែរ ។
២/ និយាយឲ្យបានត្រឹមត្រូវ ( Right Talking ) ពាក្យចាស់ពោលថាៈ " សំដីសជាតិ មាយាទសត្រកូល " ម្យ៉ាងវិញទៀត " សំដីទុកជាឯក លេខទុកជាទោ អក្សរច្រងោទុកជាត្រីី " ពាក្យពេជ្រទាំងនេះ ពិតជាត្រឹមត្រូវណាស់ មុននឹងនិយាយអ្វីមួយ ត្រូវស្វែងរកមូលដ្ឋានពិត អង្គហេតុពិត សកម្មភាពពិត ដេីម្បីយកមកបញ្ជាក់នៅសំដីនោះ ទេីបសំដីទាំងនោះក្លាយជាសំដីសច្ចធម៌ " សច្ចំវេអមតាវាចា " សំដីពិតជាសំដីមិនចេះស្លាប់ ។ មនុស្សមួយចំនួនចូលចិត្តនិយាយសំដីស៊កសៀត បង្កប់ល្បិចស្នៀតមាយាទអប្បប្រីីយ៍ ទុរយសយង់ឃ្នងគ្មានចិត្តភក្តី កុហក់ឆបោក​ មិនគប្បីយកតម្រាប់តាមឡើយ។
៣/ ទង្វេីរត្រឹមត្រូវ /ធ្វេីត្រឹមត្រូវ ( Right Doings ) អ្នកត្រូវធ្វេីឲ្យត្រឹមត្រូវតាមការគិត តាមការនិយាយនោះ ទង្វេីរទាំងពួងរបស់អ្នក គឺវាឆ្លុះបញ្ជាំងពីផែនការគំនិត ភាពថ្លៃថ្នូរនៃសំដី នឹងអត្តចរិត រិកពារ មាយាទ គេមេីលឃេីញអ្នកជាមនុស្សមានប្រយោជន៍ ឬ ឥតប្រយោជន៍ដោយសារអំពេីរបស់អ្នកផ្ទាល់ ។

អ្នកYou > Make Right Thinking } បង្កេីតៈការគិតត្រឹមត្រូវប្រកបដោយសច្ចធម៌ យុត្តិធម៌ មិនលំអៀងដោយអគតិធម៌ ៕
អ្នក You > Make Right Talkings } បង្កេីត: ការនិយាយការពិត មិនមែននិយាយការពារ ៕
អ្នក You > Make Right Doings } បង្កើត: ការអនុវត្តតាមគិតត្រូវ ការនិយាយត្រូវនោះ ៕

លទ្ធផលដែលបានគឺ ឈ្នះ!ភាសាម្យ៉ាងទៀតថា​ ជោគជ័យ!
ទាំងការរស់នៅជុំគ្រួសារ មិត្តភក្តិ ការងារ &ប្រទេសជាតិ។

ព្រហស្បតិ៍​.១៣.០៩.២០១៨

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

ពេញចិត្តអត្ថបទនេះណាស់រហូតដល់reserey .

សរសេរបានល្អ គួរយកតម្រាប់តាម

Nice post, i like it👍😁

នេះជាសំដីពេជ្រផ្តល់ពន្លឺជីវិតដល់មនុស្សរាល់គ្នា។ អរគុណណាស់បង

សូមចូលរួមប្រឹក្សា ៖ គិត ពិភាក្សា អនុវត្ត ។ និយាយ និងធ្វើ ជាធម្មតាដើរទន្ទឹមគ្នាស្រេចហើយ ។ តែអ្វីដែលនៅចន្លោះរវាងការគិត និងការធ្វើ គឺកិច្ចពិភាក្សា,​ ពិភាក្សា មានន័យថា យករាល់ការគិតមក បកស្រាយ វែកញែក រកផ្លូវល្អមួយ ចេញ ។ ចេញបានន័យថា នឹងធ្វើវា។
តើអ្នកយល់បែបណាចំពោះគំនិតខ្ញុំ?