សូមកុំអំនួត​ខ្លួួនឯង ហើយវាយតម្លៃអ្នកដ៏ទៃ ដោយមិនបានស្គាល់ច្បាស់អំពីគេ!

8 days ago

aaaaaaa (12).JPG

នានិទាឃរដូវដ៏ស្រស់ស្អាតមួយ, ផ្កាកូលាបរីកស្គុះស្គាយនៅក្នុងព្រៃ។​​ នៅទីនោះ មានដើមឈើធំៗ និង រុក្ខជាតិជាច្រើនប្រភេទដុះលូតលាស់។
ផ្កាកូលាបក្រឡែកមើលជុំវិញខ្លួន, ដើមស្រសដែលនៅក្បែរនោះបានឃើញហើយក៏និយាយឡើងថា, «ផ្កាអ្វីក៏ស្រស់ស្អាតម្លេះ? ខ្ញុំចង់ក្លាយទៅជាផ្កានោះខ្លាំងណាស់»។ ដើមឈើដទៃទៀតនិយាយឡើងថា, «ឳដើមស្រសអើយ! កុំពិបាកចិត្តអីណា, យើងគ្រប់គ្នាមិនអាចមានអ្វីៗគ្រប់យ៉ាងដូចដែលយើងចង់បាននោះទេ»។
FB_IMG_1536677755524.jpg
កូលាបសំគាល់ឃើញថាខ្លួនហាក់ដូចជាផ្កាដែលស្រស់ស្អាតជាងគេនៅក្នុងព្រៃនេះ ហើយវាក៏ពោលតែម្នាក់ឯងថា, «យើងពិតជាផ្កាដែលស្អាតជាងគេបំផុតក្នុងព្រៃនេះ គ្មានផ្កាណាអាចប្រៀបនឹងយើងបានទេ»។

ផ្កាឈូករ័ត្នបានលឺហើយក៏និយាយឡើងថា, «ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? នៅក្នុងព្រៃនេះមានរុក្ខជាតិស្រស់ស្អាតជាច្រើន។ អ្នកគ្រាន់តែជាចំណែកមួយនៅក្នុងចំណោមពួកគេ»។
FB_IMG_1536681978464.jpg
កូលាបក្រហមតបវិញថា, «ខ្ញុំឃើញគ្រប់គ្នាសំលឹងមកខ្ញុំ ហើយនិយាយសរសើរខ្ញុំ»។ បន្ទាប់មកកូលាបក៏ក្រលេកទៅមើលដើមដំបងយក្ស ហើយនិយាយថា, «មើលទៅរុក្ខជាតិដ៏អាក្រក់នោះចុះ ពោរពេញទៅដោយបន្លា»។ ដើមស្រសបានលឺហើយក៏និយាយតវិញថា, «នែ៎កូលាប, តើអ្នកកំពុងនិយាយអ្វីហ្នឹង? តើអ្នកណាអាចនិយាយថាអ្វីទៅជាភាពស្រស់ស្អាតនោះ, អ្នកក៏មានបន្លាដូចគ្នាដែរ»។
FB_IMG_1536678531838.jpg
FB_IMG_1536677902809.jpg
កូលាបដែលជាផ្កាកំពុងតែមានអំនួតនោះ សំលឹងទៅដើមស្រសទាំងខឹងសម្បារ ហើយវានិយាយឡើងថា, «ខ្ញុំគិតថាអ្នកមានរសជាតិឆ្ងាញ់! អ្នកមិនដឹងទេថាអ្វីជាភាពស្រស់ស្អាត។ អ្នកមិនអាចយកបន្លារបស់ខ្ញុំទៅប្រៀបជាមួយនឹងបន្លារបស់ដំបងយក្សបានទេ»។

ដើមឈើទាំងអស់នាំគ្នាលាន់មាត់ថា, ផ្កាស្អីក៏មានអំនួតម្លេះ!

ផ្កាកូលាបព្យាយាមរំកិលឬសរបស់ខ្លួនអោយឆ្ងាយពីដើមដំបងយក្ស, ប៉ុន្តែវាមិនអាចរំកិលបានទេ។

ជាច្រើនថ្ងៃកន្លងផុតទៅ, កូលាបក្រហមមើលទៅដើមដំបងយក្ស ហើយនិយាយមើលងាយថា, «ដើមស្អីគ្មានប្រយោជន៍អ្វីសោះ។ ខ្ញុំពិតអភ័ព្វខ្លាំងណាស់ ដែលដុះនៅជិតឯង»។

ដើមដំបងយក្សមិនខ្វល់​​ ​មិនពិបាកចិត្ត ហើយក៏មិននិយាយអ្វីទាំងអស់ទៅកាន់ផ្កាកូលាបដែរ។ វាត្រឹមតែគិតនៅក្នុងចិត្តតែម្នាក់ឯងថា, «អ្វីដែលកើតមកលើលោកសុទ្ធតែមិនអត់ប្រយោជន៍» ។

និទាឃរដូវបានកន្លងផុតទៅ, សីតុណ្ហភាពចាប់ផ្តើមក្តៅ។ ការរស់នៅចាប់ផ្តើមមានការលំបាក ដោយសារតែរុក្ខជាតិ និងសត្វត្រូវការទឹក ប៉ុន្តែគ្មានភ្លៀងធ្លាក់ទេ។ កូលាបចាប់ផ្តើមស្រពោន។ ថ្ងៃមួយកូលាបបានឃើញសត្វចាបមួយហើរមកក្បែរដើមដំបងយក្ស ហើយវាយកចំពុះវាចឹកដើមដំបងយក្ស បន្ទាប់មកក៏ហើរចេញទៅ យ៉ាងស្រស់ស្រាយ។FB_IMG_1536678510954.jpg

កូលាបមានការងឿយឆ្ងល់ខ្លាំងណាស់ ហើយវាក៏បានងាកទៅសួរដើមស្រសថាតើសត្វចាបទាំងនោះធ្វើអ្វី? ដើមស្រសបានពន្យល់ទៅកូលាបថា, «សត្វបក្សាបក្សីទាំងនោះយកទឹកពីដើមដំបងយក្ស»។
កូលាបលឺហើយក៏សួរដេញបន្ត, «តើវាអត់ឈឺទេរឺនៅពេលដែលសត្វទាំងនោះចឹក?»

ដើមស្រសតបវិញថា, «ពិតជាឈឺហើយ, ប៉ុន្តែដំបងយក្សមិនចង់ឃើញសត្វទាំងនោះមានទុក្ខលំបាក»។

កូលាបបើកភ្នែកធំៗក្នុងន័យភ្ញាក់ផ្អើល ហើយវាបាននិយាយថា, «ដើមដំបងយក្សមានទឹក!»

«ពិតណាស់សត្វទាំងនោះអាចរស់បានដោយសារតែទឹកដែលមាននៅក្នុងដើមដំបងយក្សនេះ ហើយអ្នកក៏អាចរស់នៅបានដូចគ្នាប្រសិនបើអ្នកសុំអោយដំបងយក្សជួយ»។FB_IMG_1536678288899.jpg

កូលាបមានអារម្មណ៍ខ្មាស់អៀនជាខ្លាំងនូវពាក្យប្រមាថមើលងាយ ដើមដំបងយក្សកាលពីមុន។

នេះគឺជាមេរៀនមួយដែលប្រាប់គ្រប់គ្នាថា មិនត្រូវប្រមាថមើលងាយ ហើយឆាប់វិនិច្ឆ័យទៅលើរូបរាងខាងក្រៅរបស់គេអី ព្រោះថាអ្វីៗនៅលើលោកនេះសុទ្ធតែមានភាពស្រស់ស្អាតរបស់វា ហើយអ្វីៗដែលមានជីវិតនៅលើលោកនេះសុទ្ធតែមានប្រយោជន៍ទាំងអស់។វាអាស្រ័យអ្នកចេះយកទៅប្រើប្រាស់​ ចេះច្នៃប្រឌិត ចេះបត់បែន​​ កែកុន សមគួរ តាមកាលៈទេសៈ ។​ បើប្រៀបមកមនុស្សវិញ គឺចង់ពន្យល់ថា កុំអួតអាងសំកាងស្លាប​ ថាមានតែអញដែលចេះធ្វើការងារដើម្បីសង្គម​ ​ដើម្បីរាជការ ដើម្បីប្រទេសសជាតិ​ ឯអ្នកផ្សេងមិនអាច វាមិនពិតជាយ៉ាងដូច្នោះទេ។​
ការពិតនៃសង្គម​ ជាការប្រមូលផ្តុំដោយមនុស្ស ធំ​ តូច​ ទាប ខ្ពស់ មានយស អត់យស ជាអ្នកមាន​ ជាអ្នកក្រ តែកតព្វកិច្ច ភារកិច្ច តួនាទីផ្សេងៗគ្នា ។​ ជាតារាចំរៀងម្នាក់​ ព្រោះតែគាត់មានជំនាញច្រៀង ទើបចំរៀង​ច្រៀងបានពិរោះ
មិនមែនព្រោះតែគាត់ជំនាញឡើងដើមដូងទេ។ ប៉ុន្តែបើគាត់ស្រេកទឹកដូង​ ទោះបីទៅទិញផ្សារក៏ដោយ ក៏ព្រោះមានអ្នកឡើងបេះដូងយកមកលក់ ទើបមាននៅទីផ្សារ ហើយអាចឲតារាចំរៀងនោះទិញហូបបាន។ FB_IMG_1536681782702.jpg

យ៉ាងណាម៉ិញជីវិតនិងតួនាទីម្នាក់ៗ ប្រាកដជាមានប្រយោជន៍ សំរាប់សង្គម ខ្វះណាមួយក៏មិនបាន ៕
------------------+++++---------------

-មិនចងចាំទេថាបានរឿងនេះពីប្រភពណា​ គឺចេះចាំតាំងតែពីនៅរៀនម្លេះ.
-តែបានរលឹកឡើងវិញពីហ្វេសប៊ុក ឈ្មោះ Sy somnang

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

អរគុណណាស់បងដែលបានចែករំលែកអ្វីដែលល្អហើយបញ្ជាក់ពីប្រភពដើមទៀត ពិតជាអរគុណ

ចា៎អគុណ serey ដើម្បីខ្មែរ