ខ្លួនមានតម្លៃ ព្រោះស្នាដៃខ្លួន​

10 months ago

IMG_7429.JPG
-ពេលយើងនៅមានតម្លៃ មានអ្នករត់រកដូចស្រមោច
តែពេលដែលយើងអស់ប្រយោជន៍ គេទុកយើងដូចខ្មោចអានាថា។
-ឆាកជីវិតមនុស្សគឺបែបនេះ ពេលយើងមានអ្វីៗគ្រប់យ៉ាង នៅតែផ្ទះក៏មានគេមកលេង តែបើយើងបរាជ័យអស់អ្វីៗពីខ្លួន ទៅលេងផ្ទះគេ ត្រឹមតែបាយមួយពេលក៏គេមិនហៅញ៉ាំផង។
-ចាំបាច់ថ្វីទៅខ្វល់ ពីអារម្មណ៍អ្នកដ៏ទៃ គួរធ្វើខ្លួនឯងពេញឲថ្លៃវិញទៅ គឺប្តេជ្ញាចិត្ត្ត ព្យាយាម អត់ធន់ និងធ្វើឲសម្រេចគោលដៅរបស់យើងវិញទើបជារឿងប្រសើរ ។
-យើងទៅកែកុនអារម្មណ៍គេម្តេចបាន​ គេចង់គិតពីយើងយ៉ាងណា វាអាស្រ័យលើគំនិតរបស់គេតែប៉ុណ្ណោះ
រឿងសំខាន់ យើងជាមនុស្សពេញដោយថាមពល អាចបំពេញបំណងតាមសមត្ថភាពខ្លួនឯង តម្លៃនិងកើតមានដោយស្វ័យប្រវត្តិ​ ៕

​​​​​​​​​​​១៤.០៩.២០១៨

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

សំនេរខ្លីមែនពិតតែអត្ថន័យល្អ ។ អរគុណ

·

អរគុណបង​ ដែលបានលើកទឹកចិត្ត
ខ្ញុំដឹងថាសំណេរនេះមិនគ្រប់ចំណុចទេ
តែនិងព្យាយាមក្រោយៗបន្តឲល្អ

·
·

ពិតមែន ខ្ញុំពេញចិត្តសំនេរនេះ។