គ្រាន់តែធ្វើកិច្ចការដែលមិនបង្កបញ្ហា​ដល់សង្គម ក៏មានឈ្មោះថាជួយជាតិដែរ​

6 months ago
in serey

ផ្នត់គំនិតរបស់មនុស្សអាចបញ្ជាក់ពីអត្តចរិតរបស់មនុស្សបាន។ បើមនុស្សគិត ឬផ្ដោត លើអ្វីមួយហើយ ច្បាស់ជាមិនងាយបោះបង់ចោលបាននោះទេ។
"ដូច្នេះការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃផ្នត់គំនិត"

អ្នកដែលធ្លាប់រៀនសូត្រពី ឬស្ថិតនៅក្រោម មនុស្សប្រភេទយ៉ាងម៉េច ច្រើនតែទទួលយកមនោគមន៍វិជ្ជានោះដាក់ជាប់ខ្លួនជានិច្ច និងមិនងាយផ្លាស់ប្ដូរនូវចរិត ឬបោះបង់ចោលនូវមេរៀនដែលខ្លួនចេះ បានដោយងាយៗស្រួលនោះទេ។

ជីវិតមនុស្ស ដែលធ្លាប់រស់នៅជាមួយធម្មជាតិ មិនអាចបំភ្លេច ឬបំផ្លាញធម្មជាតិទេ។ មនុស្សដែលធ្លាប់រស់នៅជាមួយ ឬនៅក្រោមគំនាបរបស់មនុស្សអាក្រក់ ក៏មិនងាយបោះបង់ចោលគំនិតអាក្រក់ៗ ដែលខ្លួនធ្លាប់បានឆ្លងកាត់នោះដែរ។ មនុស្សដែលធ្លាប់រស់នៅជាមួយ មនុស្សចិត្តបុណ្យ ទោះបីក្រលំបាកយ៉ាងណា ក៏មិនហ៊ាន ឬមិនប្រព្រឹត្តិអំពើអាក្រក់ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនដែរ។ មនុស្សដែលធ្លាប់មេកើយរបស់ខ្លួនធ្វើបាប គំរាមកំហែងយ៉ាងម៉េច ឬធ្លាប់ឈឺចាប់យ៉ាងម៉េច ច្បាស់ជាយកវិធីសាស្ត្រ ឬគំនិតអាក្រក់ៗទាំងអស់នោះ មកអនុវត្តលើមនុស្សដែលស្ថិតនៅក្រោមបង្គាប់ខ្លួន យ៉ាងដូច្នោះដែរ។ តើអ្វីដែលបានរៀនសូត្រ ឬទទួលមរតកអាក្រក់ៗពីមុនៗ អាចធ្វើការផ្លាស់ប្ដូរទម្លាប់ ឬលុបបំបាត់ទម្លាប់នោះ ចោលទៅបានដោយវិធីណា?

សង្គមជាតិ ត្រូវការសន្តិភាព ហើយមនុស្សដែលជាកោសិការបស់សង្គមជាតិ ភាគច្រើនមានជម្ងឺសតិអារម្មណ៍មិនល្អ តើសង្គមជាតិត្រូវទទួលរងឥទ្ធិពលខ្លាំងប៉ុណ្ណា? វាបន្តរហូតដល់ពេលណា? ជាទូទៅ ការចូលរួមជួយសង្គមជាតិមានវិធីសាស្ត្រច្រើនណាស់ ពោលជៀសតែពីបង្ករការលំបាក ឬបង្កើតបញ្ហាដល់សង្គមទៅ គឺមានន័យថា "បានជួយសង្គមជាតិហើយ"។ អ្នកនយោបាយ គឺមានតួនាទីសំខាន់ ក្នុងការដឹកនាំប្រទេស តែបើអ្នកនយោបាយ ខ្វះឧត្តមគតិជាតិនិយម ឬគ្រាន់តែដើម្បីលួចបន្លំកេងយកផលប្រយោជន៍ពីជាតិ តាមរយការចូលរួមធ្វើនយោបាយ នោះជាគ្រោះថ្នាក់ធំបំផុតរបស់ប្រទេសជាតិ។

អ្នកនយោបាយ មានល្អ មានអាក្រក់ ខ្លះមានឧត្តមគតិ ខ្លះក៏បាត់ឧត្តមគតិ ខ្លះជួយជាតិដោយស្មោះ ខ្លះកេងប្រវ័ញ្ចពីជាតិ និយាយរួម គឺមានគ្រប់យ៉ាង។ តើវាសនាជាតិ ត្រូវបណ្ដោយវាដើរតាមយថាកម្មរហូតឬ? ខ្ញុំយល់ថា មិនគួរទេ ព្រោះយើងជាម្ចាស់ប្រទេស មិនគួរដេកបើកភ្នែក មើលគេបំផ្លាញជាតិយើងនោះទេ ហើយយើងគួរតែផ្លាស់ប្ដូរគំនិតថ្មី ពីភាពអាត្មានិយម ទៅជាគំនិតសកម្មនិយមវិញ ដើម្បីឃ្លាំមើល អ្នកនយោបាយ និងជ្រើសរើសអ្នកនយោបាយណា ដែលមានចរិតល្អទាំងចិត្ត ល្អទាំងកាយ មិនមែនល្អតែកាយ តែគំនិតស្អុយរលួយនោះទេ ទើបយើងអាចជួយប្រទេសជាតិយើងរឹងមាំ&ខ្លាំងក្លាបាន៚Screenshot_2018-12-06-13-24-18.png
@pov

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!