សូមប្រកាន់យកចិត្តធ្ងន់ ដើម្បីខ្លួនឯងនិងសង្គមជាតិ

9 days ago
in serey

FB_IMG_1541520299862.jpg
សង្គមជាតិស្អាតស្អំ មានមន្ត្រីរាជការស្មោះត្រង់ ច្បាស់ជារាស្ត្រតូចរាស្ត្រធំ ទទួលបានភាពសុខដុមដ៏ឧត្តមនៅក្នុងជីវិត។ ខ្ញុំក៏ដូចមនុស្សគ្រប់ៗគ្នាដែរ យល់ឃើញថា គ្មានមនុស្សណាម្នាក់ចង់ឲ្យប្រទេសជាតិខ្លួនជួបទុក្ខធំ និងត្រូវបរទេសគេដឹកក្បាលនោះទេ ជាពិសេសទៅទៀតនោះគឺ រិតតែមិនចង់ឲ្យបងប្អូនរួមឈាម រួមត្រកូលខ្មែរ ត្រូវគេរំលោភបំពាន ទោះបីតាមរូបភាពបែបណាក៏ដោយ។

ឥរិយាបថ (ដេក ដើរ ឈរ អង្គុយ) របស់មនុស្ស គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដូចនេះយើងក៏ត្រូវតែចេះគ្រប់គ្រងវាឲ្យបានល្អប្រសើរ ទោះបីជាយើងស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ។ សង្គម ត្រូវការមនុស្ស សត្វ និងរុក្ខជាតិ រស់នៅជុំគ្នា ចេះជួយបំពេញសេចក្ដីត្រូវការ នៃភាពខ្វះខាតឲ្យដល់គ្នាទៅវិញទៅមក។ យប់-ព្រឹក-ថ្ងៃ-ល្ងាច និយាយជាសរុប គឺមានពេល ២៤ម៉ោងក្នុងមួយថ្ងៃ ដូច្នេះត្រូវចេះប្រើប្រាស់ពេលវេលាឲ្យមានតម្លៃបំផុត ដើម្បីឲ្យ មនុស្ស-សត្វ-រុក្ខជាតិ អាចរស់នៅជួបជុំគ្នានៅក្នុងនាមជាម្ចាស់រួម នៃប្រជាជាតិខ្មែរយើងនេះ។

រឿងតូច រឿងធំ ច្បាស់ជាកើតមានរៀងរាល់វិនាទី បើមិនកើតលើយើង ក៏កើតលើមនុស្សនៅជុំវិញខ្លួនយើងដែរ គ្រាន់តែមុន ហើយនិងក្រោយតែប៉ុណ្ណោះ។ កើតរឿងល្អ ជាមង្គលដ៏ប្រពៃសម្រាប់មនុស្ស-សត្វ-រុក្ខជាតិ តែបើផ្ទុយពីនេះវិញ វាគឺជារឿងទុក្ខសោកដ៏ធំបំផុតរបស់ប្រជាជាតិទាំងមូល។ រឿងដែលកើត ត្រូវតែកើត តែសូមឲ្យកើតរឿងល្អទៅចុះ ហើយសូមបួងសួងឲ្យជាតិខ្មែរយើង ជៀសផុតឧបស័គ្គតូចធំ ឆ្លងផុតគ្រោះចង្រៃ នាំឲ្យកម្ពុជាជួបភាពសុខសាន្ត ខ្មែរចេះសាមគ្គីគ្នា ស្រឡាញ់គ្នា លើកស្ទួយគ្នា ផ្ដល់តម្លៃនិងកិត្តិយសឲ្យគ្នាទៅវិញទៅមក។

ការនិយាយច្រើន មិនប្រសើរជាងការធ្វើច្រើនទេ តែក៏ត្រូវធ្វើដោយការត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ និងប្រកបដោយការទទួលខុសត្រូវដែរ។ គិតមុនគូរ ជាគន្លឹះនៃដំណោះស្រាយរួម ហើយវាជាភាពឆ្លាតវៃរបស់មនុស្សជោគជ័យ។ ប្រកាន់ចិត្តឲ្យរិតតែធ្ងន់ បើអ្នកចង់ធ្វើកិច្ចការដែលកាន់តែធំ។ ចូរកុំខ្លាចគេមិនស្គាល់យើង តែមុនពេលដែលត្រូវធ្វើឲ្យគេស្គាល់យើងច្បាស់ ចាំបាច់យើងត្រូវតែជាមនុស្សម្នាក់ជោគជ័យសិន។ ភាពជោគជ័យ ជាច្រកទ្វារកិត្តិយស និងជាទិដ្ឋការអន្តរជាតិ សម្រាប់បើកផ្លូវឲ្យយើងធ្វើដំណើរនៅជុំវិញពិភពលោក៚Screenshot_2018-11-07-14-02-27.png

(អត្ថាធិប្បាយបែបលក្ខណៈទូទៅសម្រាប់មនុស្សជាតិ​ មិនពាក់ព័ន្ធនិន្នាការនយោបាយឡើយ សូមកុំបិត​ បំបាត់ការបង្ហោះរបស់ខ្ញុំទៀតអី)

ដោយការអនុគ្រោះ​ និងអភ័យទោសប្រសិនបើកន្លងជាកំហុស
@​pov

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

actually accepted

សូមទោសបង បណ្តាញនេះគឺសេរីគឺផ្តោតលើសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ សេរីមិនដែលបិទការបង្ហោះរបស់បងទេ លើកលែងតែការបង្ហោះដែលប្រើសំដីអសីលធម៌ រូបភាពអាក្រាត រឺរូបភាពអសោធគួរអោយរអើមនិងខ្លាចតែប៉ុណ្ណោះ។ ចំពោះបញ្ហាគឺបណ្តាលមកពីកំនើនអ្នកប្រើប្រាស់ដែលធ្វើអោយwithnessធហលាក់ចុះ ដែលក្រុមការងារត្រូវតែupdateបញ្ហានេះជាបន្ទាន់ ក្រុមការងារក៏សូមអភ័យទោសផងដែរដល់អ្នកប្រើប្រាស់គ្រប់គ្នាក៏ដូចជាបងផ្ទាល់។