សេចក្ដីស្រឡាញ់

12 days ago
in serey

"តើមនុស្សដែលមានគេស្រឡាញ់គឺជាមនុស្សអន់, មែនទេ?

តារាចម្រៀងមួយក្រុមបានច្រៀងចម្រៀងមួយបទដែលមានន័យថា: “លុយមិនអាចទិញសេចក្តីស្រឡាញ់ឱ្យពួកយើងបាននោះទេ"។ នោះគឺជាសេចក្តីពិត។ ពីព្រោះ, សេចក្តីស្រឡាញ់គឺមិនមែនជាសម្បត្តិរបស់នរណាម្នាក់នោះឡើយ។ វាមានតម្លៃខ្ពស់ជាងលោក:សម្បត្តិ។ ហើយប្រសិនបើយើងអង្គុយគិតអំពីរឿងនេះបន្តិច, ហើយបូកសរុបសម្បត្តិនេះឱ្យបានប្រាកដ, យើងប្រហែលជាមានការភ្ញាក់ផ្អើលចំពោះអ្វីដែលយើងមានដូចជា "សេចក្ដីស្រឡាញ់" នេះ។ ស្នេហារវាងស្វាមី ឬ ភរិយា, ស្នេហារវាងសមាជិកគ្រួសារ និង មិត្តភក្តិ — គណនីទាំងនេះអាចកើនឡើងបានយ៉ាងឆាប់រហ័ស ដ្បិតមានសេចក្ដីស្រឡាញ់ស្ថិតជាប់នៅក្នុងវិញ្ញាណ។

រឿងមួយដែលយើងត្រូវតែចងចាំនោះគឺ: ការប្រកាន់យកខាងសេចក្ដីស្រឡាញ់ដើម្បីធ្វើជាមិត្តភាព. សម្រាប់គន្លឹះដែលអាចនាំយើងទៅជាមិត្តភាពជាមួយនឹងសេចក្ដីស្រឡាញ់បានគឺ យើងត្រូវតែមានឆន្ទៈក្នុងការផ្តល់ឱ្យដោយសប្បុរស និង ដោយមិនរំពឹងថានឹងទទួលបានវាត្រឡប់មកវិញ។

នៅពេលលោកអ្នកនិយាយថា: "ខ្ញុំស្រឡាញ់អ្នក!" លោកអ្នកត្រូវតែប្រាកដថា វាគឺពិតជាមានន័យបែបនោះ និង ឱ្យអស់ពីដួងចិត្តរបស់លោកអ្នក។ មិនមែនគ្រាន់តែនិយាយៗដើម្បីឱ្យវាល្អសម្រាប់ត្រចៀកស្តាប់នោះឡើយ។

“កុំឃើញរបស់ (វត្ថុ) ចាំងៗថាជាមាស”។
Screenshot_2018-12-17-22-04-20.png

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

អត្ថបទល្អបំផុត អរគុណពូ