ឯកសារភាសាជាតិ

10 days ago

shutterstock_143949691.jpg

  មនុស្សមិនអាចចាំគ្រប់រឿងបានទាំងនេះទេ ហើយមនុស្សម្នាក់ក៏មិនចេះគ្រង់រឿងនោះដែរ ហេតុដូចនោះហើយបានជា មនុស្សជំនាន់មុនធ្វើការកត់ត្រា រាល់ចំណោះដឹង និងព្រិតិ្តការណ៍ប្រវត្តិសាស្រ្ត និងរឿងផ្សេងៗជាច្រើនដែលមានប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ ទុកឲ្យសិស្សារៀនសូត្រ។ សម្រាប់សង្គមខ្មែរក៏ដូចគ្នាដែរបុព្វបុរសបាន ការកត់ត្រា លើសិលាចារិក និងគម្ពីស្លឹករឹតដែរបានបន្សល់ទុកមកឲ្យកូនចៅជំនាន់ក្រោយសិក្សាស្វែងយល់ ពីសាសនា ទំនៀមទំលាប់ប្រពៃណី និងក្បួនច្បាប់ផ្សេងៗ ប៉ុន្តែ នាពេលបច្ចុប្បន្នសង្គមយើងនៅមិនទាន់មានឯកសារទូលំទូលាយជាភាសាជាតិនៅឡើតទេ ជាក់ស្តែង ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកទេស អប់រំ និងវិស័យជាច្រើនទៀត នៅមិនទាន់សម្បូរបែបដូចអរិយប្រទេសឡើយ។ តើកត្តាអ្វីខ្លះ? ដែលធ្វើឲ្យខ្មែរមិនបានសរសេរឯកសារទុកសម្រាប់ជាតិសាសន៍របស់ខ្លួន។ ដើម្បីឲ្យយល់កាន់តែច្បាស់ខ្ញុំសូមលើកយកមូលហេតុ៤យ៉ាងមកបកស្រាយដូចតទៅ៖

khmer-730x410.jpg
 


  កត្តាទីមួយគឺ សង្គ្រាម  

  សង្គ្រាម មិនត្រឹមតែបំផ្លាញឯកសារប៉ុណ្ណោះទេ តែវាថែមទាំងសម្លាប់អ្នកសរសេរឯកសារថែមទៀតផង។ ជាក់ស្តែងក្នុងអំលុងឆ្នាំ ១៩៧៥ ដល់១៩៧៩  សង្គមខ្មែរត្រូវបាត់បង់អ្នកប្រាជ្ញ បណ្ឌិត ស្ទើគ្មានសល់ លើសពីនេះទៀតឯកសារជាច្រើនត្រូវបានបំផ្លាញចោល សាលារៀនក្លាយជាមន្ទីឃុំឃាំង ហើយរឿងនេះវាគួរឲ្យឈឺចាប់ណាស់។  

 កត្តាទី២ ទំលាប់  

  សំណេរជាជំនាញផលិតហើយដើម្បីសរសេបានទាមទាឲ្យអ្នកសរសេរមានចំណេះដឹង និងលះបង់ពេលវេលាដើម្បីសិក្សាស្រាវជ្រាវ។ ការសរសេសៀវភៅរបស់ជនជាតិយើងនៅមានកម្រិត ជាក់ស្តែងរឿងព្រេងមួយចំនួន និងព្រឹត្តការណ៍ប្រវត្តិសាស្ត្រមួយចំនួនត្រូវបានបន្សល់ទុក្ខ តាមរយៈការចាំមាត់តៗគ្នា និងមិនសរសេឡើងវិញ។ ប្រការនេះហើយដែរធ្វើឲ្យយើងបាត់បង់ និងខ្វះឯកសារសំខាន់ៗជាច្រើន ហើយឯកសាររឿងបុរាណខ្មែរខ្លះត្រូវបានបរទេសជិតខាងយកធ្វើជារបស់ខ្លួន។   

  កត្តាទី៣ កម្មសិទ្ធបញ្ញា   

  ច្បាប់រក្សាកម្មសិទ្ធបញ្ញារបស់រដ្ឋយើងមានហើយ តែការអនុវត្តន៍នៅមានកម្រិត។ ស្នាដៃនិពន្ធជាច្រើនត្រូវបានលួចចម្លង យកទៅធ្វើអាជីវកម្មយ៉ាងអនាធិប្បតេយ្យ ធ្វើឲ្យអ្នកនិពន្ធអស់កម្លាំងចិត្តក្នុងការសរសេរ ហើយមានស្នាដៃខ្លះត្រូវបានលួចចម្លងទាំងស្រុង ដោយមិនរក្សាសិទ្ធម្ចាស់ដើមឡើង។ ប្រការនេះដែលធ្វើឲ្យការលះបង់កម្លាំងកាយ ចិត្តរបស់អ្នកនិពន្ធបានមកវិញនូវភាពឈឺចាប់ និងបាតបង់ឆន្ទៈក្នុងការសរសេរបន្តទៀត។   

  កត្តាទី៤ កត្តាជីវភាព  

  ការសរសេរសៀវភៅ ឬឯកសារស្រាវជ្រាវ ត្រូវប្រើពេល និងចំណាយថវិការដើម្បីធ្វើការសិស្សារកឯកសារយោង និងធ្វើការសិក្សាពិសោធន៍ថែមទៀតផង។ នៅពេលស្នាដៃចេញមកផលតបស្នងមានតិច ហើយមិនអាចយកផលនៃការសរសេរចិញ្ចឹមជីវភាពគ្រួសាបាន អ្នកនិពន្ធមួយចំនួនត្រូវធ្វើការផ្សេង ដើម្បីចិញ្ចឹមក្រពះសិនហើយ។   


  សរុបមកកត្តាខាងលើនេះពិតជាបានធ្វើឲ្យការចងក្រង់ឯកសារជាភាសាជាតិមិនសម្បូរបែបដូចប្រទេសអភិវឌ្ឍន៍នោះឡើយ។ តាមទស្សនៈរបស់រូបខ្ញុំផ្ទាល់ ការសរសេរចងក្រងជាឯកសារភាសាជាតិពិតជាសំខាន់ណាស់ ហើយយើងកំពុងនឹងមានការផ្លាស់ប្តូរជាបណ្តើរៗហើយ ជាក់ស្តែងបណ្តាសង្គមសេរី (serey is a powerful social media) បាននឹងចូលរួមធ្វើឲ្យបងប្អូនជនរួមជាតិចាប់ផ្តើមសរសេរ ដោយឲ្យជាកាក់រង្វាន់ជាការលើកទឹកចិត្តក្នុងការសរសេរ។ ខ្ញុំសង្ឃឹងយ៉ាងមុតមាំថា​ បងប្អូនខ្មែរយើងនិងបង្កើតស្នាដៃតែងនិពន្ធយ៉ាងច្រើនថែមទៀតដើម្បីជាប្រយោជន៍ដល់ក្មេងជំនាន់ក្រោយ។      @Phuongsok  


Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

តើបងពេញចិត្តនឹងចូលរួមសរសេរសៀវភៅជាមួយខ្ញុំទេ?

·

ខ្ញុំនិងរង់ចាំអាន

·
·

សូមអភ័យទោស ដែលឆ្លើយតបយឺត ។ ខ្ញុំរីករាយនិងចូលរួមក្នុងសរសេរសៀវភៅជាមួយបង ព្រោះខ្ញុំចង់ចែករំលែកចំណេះដឹងតិចតួចរបស់ខ្ញុំមាន។ អគុណនូវការគាំទ្ររបស់បង!

·
·
·

ខ្ញុំគ្រាន់តែមានរឿងគោលៗតែប៉ុណ្ណោះ ខ្ញុំត្រូវការជំនួយពីបង ។ ខ្ញុំនឹងអញ្ជើញបងចូលរួមនៅពេលខ្ញុំមានពេលទំនេរបន្តិចពីមុខរបរខ្ញុំ។ ខ្ញុំចង់ចងក្រងនូវអ្វីដែលកូនខ្មែរសឹងតែ100%មិនដឹង ជាពិសេសប្រវត្តិរបស់មាតាព្រះនាងនាគរឺព្រះនាងលីវយី។តើបងនឹងចូលរួមទេ សុំបញ្ជាក់ម្តងទៀត។ព្រោះខ្ញុំពេញចិត្តនូវស្នាដៃរបស់បងនិពន្ធអត្ថបទកន្លងមកយ៉ាងខ្លាំង។

wow, it is a great writing and i hope that you'll be continuously this process.

ល្អតាសបង។ ញុំដឹង ឬ មានអ្វីដែលញុំដឹង ញុំនឹងរក្សាទុកក្នុង serey នេះហើយ។

·

ខ្ញុំមានពេលតិចណាស់ ដើម្បីចូលរួមក្នុងការសរសេរ
សូម្បីអានដោយផ្ចង់ស្មារតី ក៏ត្រូវការវេលាយប់ជ្រៅ

·
·

បាទ បងពេលវេលាសរសេរសម្រាប់ខ្ញុំក៏មានតិចដែរ តែចិត្តចង់សរសេរដើម្បីចូលរួមចែករំលែកចំណេះដឹងតិចតួចដែលមាន។

·
·

តែទោះយ៉ាងណាវាមានតែចំណេញមែនទេបង?ចំណេញការយល់ដឹង ធ្វើអោយចិត្តរីករាយក្នុងការទទួលយក។

·

គំនិតល្អបង sathya