យើងគប្បីប្រតិបត្តិខ្លួនបែបណា ក្រោយមរណៈភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner.

2 months ago

បើលះបង់ដើម្បីជាតិគេហៅថា​ វីរបុរសជាតិ​
បើលះបង់ដើម្បីពិភពលោកគេហៅថា វីរបុរសពិភពលោក​
ហើយបើលះបង់ដើម្បីសត្វលោកទាំងអស់វិញគេហៅថា​ ព្រះពុទ្ធ !
ចុះបើលះបង់ប្រហែលលោកវេជ្ជបណ្ឌិតវិញ ...?

2 038 copy copy.jpg

គួរឲតម្លៃគាត់ថាជាអ្វីដែរ..? ឲបែបណាក៏ស្រេចតាមការយល់ឃើញរៀងៗខ្លួនចុះ

បើយើងយកពាក្យថា លះបង់ មកគិត ត្រឹមគំនិតដែលសាមញ្ញជនទូទៅឲនិយមន័យ មានន័យថាមានបុគ្គលណាម្នាក់បានធ្វើអ្វីៗទាំងអស់ដើម្បីអ្នកដ៏ទៃដោយមិនទាមទារសំណងមកវិញ ធ្វើដោយពេញចិត្ត ធ្វើដោយសេចក្តីបរិសុទ្ធ យល់បានយ៉ាងនេះក៏ត្រូវដែរ តែឲស៊ីជម្រៅជាងនិងទៀត គឺត្រូវយល់ដល់បេះដូងអ្នកលះបង់ផង បើគាត់ធ្វើដើម្បីឲជាតិយើងបានសុខ យើងក៏ត្រូវធ្វើដើម្បីជាតិយើងឲកាន់តែបានសុខផងដែរទៅ ! ចាំបាច់អីការលះបង់នោះ បែជាដាក់បន្ទុកតែលើរូបគាត់ ។ ពិភពលោកត្រូវការសន្តិភាព យើងដេកចាំវិរៈបុរសហោះពីលើមេឃ មកធ្វើសន្តិភាពឲយើង ដោយយើងមិនបានធ្វើអ្វីសោះឬ?
អ្នកដែលលះបង់ ក៏ប្រាថ្នាឲយើងជាអ្នកចេះលះបង់ដែរ
ព្រោះតែគាត់បានយល់ បានដឹងយ៉ាងជាក់ច្បាស់ពីគុណតម្លៃនៃក្តីល្អ។ ដូចជាព្រះសម្មាសម្ពុទ្ធ ទ្រង់អស់កិលេស រួចចាកទុក្ខទាំងពួង តែអ្វីដែលជាបំណង គឺទ្រង់ក៏ចង់ឲសត្វលោកទាំងអស់ អស់កិលេស និងរួចចាកទុក្ខដូចទ្រង់ដែរ។ ព្រះគ្រឹះក៏មិនខុសគ្នាដែរ បើទោះជាទ្រឹស្តីទ្រង់មិនឈរលើហេតុផល ដែលយើងខ្លះមិនអាចទទួលយល់បាន ក៏មកតែពីយើងមិនជ្រួតជ្រាបពីបេះដូងទ្រង់ តែក្តីសង្ឃឹមរបស់ព្រះយេស៊ូ គឺចង់ឲគ្រប់មនុស្សសត្វឡើងឋានសួគ៌ដូចៗគ្នា ។
ដូចនេះ ទន្ទឹមគ្នានិងយើងសោកស្តាយការស្លាប់បាត់បង់ជីវិតរបស់លោកវេជ្ជបណ្ឌិតដែលជាស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា បានសង្គ្រោះជីវិតក្មេងៗរាប់លាននាក់នោះ យើងត្រូវនាំគ្នាធ្វើនូវអំពើល្អនិង រក្សាអំពើសប្បុរសកុំឲបាត់បង់ ដោយយកក្តីល្អមកដាក់ក្នុងខ្លួន ហើយបញ្ចេញក្តីល្អនោះ ឲសុះសាយទៅក្នុងសង្គមវិញ ទុកជាការតបនូវឧបការៈដែលគាត់បានពលីអស់ជិតពេញ១ជីវិតរបស់គាត់សម្រាប់ប្រទេស និងជនជាតិយើង។
មិនទាន់គ្រប់គ្រាន់ទេ ត្រឹមការកាន់មរណៈទុក្ខ ត្រឹមដាក់រូបភាពគាត់លើប្រូហ្វាល់ហ្វេសប៊ុករបស់ខ្លួន ត្រឹមបញ្ចេញមតិសោកស្តាយ តាមរយៈបណ្តាញសង្គម តាមរលកវិទ្យុ&ទូរទស្សន៍ ជាដើមនោះ ដែលសំខាន់គឺ ក្តីល្អ កុំឲមានតែក្នុងខ្លួនគាត់ សូមឲក្តីល្អដែលជាសប្បុរសធម៌នោះ មកស្ថិតក្នុងបេះដូងយើងផង ។FB_IMG_1536592819902.jpg

-ចេះបរិច្ចាគហើយឬនៅ ?ដូច្នេះបើគោរពស្រលាញ់គាត់ ត្រូវចេះបរិច្ចាគដូចគាត់។
-ស៊ូទ្រាំភាពលំបាកបានឬទេ? បើគោរពស្រលាញ់គាត់ ត្រូវចេះតស៊ូដូចគាត់ ។(គាត់ស្ម័គ្រចិត្តមកស្រុកខ្មែរទាំងកំពុងវឹកវរនិងសង្គ្រាមផ្ទៃក្នុង)។
-ចេះស្រលាញ់ជីវិតគេ ដូចស្រលាញ់ជីវិតខ្លួនឬនៅ? បើគោរពស្រលាញ់គាត់ ត្រូវចេះស្រលាញ់ជីវិតមនុស្ស ដូចគាត់ដែរ។
-ចេះអណិតកូនអ្នកដ៏ទៃ ដូចកូនខ្លួនឯងហើយនៅ?
បើគោរពស្រលាញ់គាត់ ចូរទុកជីវិតកូនអ្នកដ៏ទៃឲដូចជាកូនរបស់យើងដូចគ្នាដែរ។
FB_IMG_1536592827896.jpg
ទាំងអស់នេះ បើអ្នកពិតជាគោរព ,ស្រលាញ់ ,អាណិតនិងសោកស្តាយរូបគាត់មែន ចូរធ្វើអំពើដូចដែលរៀបរាប់មកនេះ ធ្វើជំនួសគាត់ នោះព្រលឹងគាត់ក៏និងទៅកាន់សុគតិភព ដោយស្ងប់ចិត្តដែរ។¤●○°•♡♡♡♡♡♡♡
FB_IMG_1536592535282.jpg

ជាធម្មតានៃសង្ខារធម៌ មានការកើត ចាស់ ឈឺ ស្លាប់ ជាក្រឹត្យក្រមធម្មជាតិដែលគ្មាននរណាអាចគេចផុតបានឡើយ តែអ្វីដែលជាគោលដៅរបស់គាត់គឺចង់ឃើញជីវិតមួយ ពេលដែលរស់នៅ ត្រូវរស់ប្រកបដោយសុខភាពល្អ ព្រោះបើសុខភាពរាងកាយល្អ សុខភាពផ្លូវចិត្តក៏ល្អ សុខភាពផ្លូវចិត្តបានល្អ ក៏រមែងរស់នៅដោយស្រស់ស្រាយ ជាមនុស្សសប្បាយ រីករាយ ពេលសប្បាយរីករាយហើយ ក៏និងផ្ដល់​ក្ដី​ស្រឡាញ់​ដល់​ខ្លួន​ឯង ផ្តល់ក្តីស្រលាញ់ដល់គ្រួសារ​ ហើយនិងផ្ដល់​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​សត្វ​ទាំង​ឡាយ​។ពេលមនុស្សមានសេចក្តីស្រលាញ់ ក៏រមែងស្គាល់តួនាទីខ្លួនឯង ថែមទាំងចេះអាណិតអាសូរ ចេះយោគយល់ ចេះអធ្យាស្រ័យ ទីបំផុតក៏បង្កើតបានជាសន្តិភាពលើពិភពលោក ជាពិសេសប្រជាជនខ្មែរដែលកំពុងត្រូវការយ៉ាងខ្លាំងចំពោះពាក្យថា សន្តិភាព។
លោកវេជ្ជបណ្ឌិតមិនមែនជាជនជាតិខ្មែរ តែបានធ្វើប្រយោជន៍យ៉ាងធំធេង មកដល់ជនជាតិខ្មែរ ទាំងដែលខ្មែរខ្លះមិនបានជួយ ថែមទាំងកំពុងប៊ឺតជញ្ជក់ កម្លាំងញើសឈាម កេងប្រវ័ញ្ច លួចឆក់ប្លន់កាប់សម្លាប់ បំផ្លាញធនធានធម្មជាតិ ព្រៃ រ៉ែរបស់ប្រទេស ជួញដូរមនុស្ស ជួញដូរគ្រឿងញៀន បំពុលសុខភាពកូនខ្មែរ ដែលជាទំពាំងដ៏កំសត់ នៅលើភូមិសាស្ត្រដ៏សែនវេទនាមួយនេះ។ ស្រាប់តែឥលូវទេព្តា ដែលមកប្រោសកូនខ្មែរត្រូវបានលាចាកលោកនេះទៅហើយ ដូច្នេះខ្មែរគួរតែដល់ពេលជួយខ្លួនឯងវិញម្តង មិនគប្បីធ្វើខ្លួនដូចជាននោង ត្រឡាចដែលចាំតែលូតលាស់រស់បានអាស្រ័យនៅនិងទ្រើងនោះទេ។ គួរចេះពឹងលើសមត្ថភាពរបស់ខ្លួន ជាប្រទេសឯករាជមួយនិងគេ ធំធាត់គ្រាន់បើដែរហើយ។
អ្វីដែលយើងគួរនាំគ្នាធ្វើ គឺផ្តើមពីខ្មែរម្នាក់ឡើងទៅត្រូវចេះស្រលាញ់អំពើល្អ ចេះបរិច្ចាគថវិការ ដើម្បីទំនុកបម្រុងមន្ទីពេទ្យដែលជាទីពឹងរបស់ក្មេងខ្មែរទៅអនាគតយូរអង្វែង ក៏ដូចជាការបន្តឆន្ទៈរបស់លោកវេជ្ជបណ្ឌិតឲស្ថិតនៅជាដ៏រាប ទោះមច្ចុរាជបានឆក់យកជីវិត តែក្តីប្រាថ្នារបស់គាត់នៅជាមួយកូនខ្មែរជារៀងរហូត៕...
FB_IMG_1536592799932.jpg

FB_IMG_1536592569904.jpg
ផលបុណ្យដែលខ្ញុំបានសាងទាំងអម្បាលមាណ
សូមជាបុញ្ញនិធិ បុញ្ញរិទ្ធឥទ្ធពលកុសលចេតនា ញ៉ាំងអត្ថភាពលោកវេជ្ជបណ្ឌិតដាក់តំកើង ឡើងដល់ទីឋានបរមសុខ កុំបីប្រែក្លាយជាបការៈដ៏ទៃឡើយ...
------------------..............----------------
ខ្ញុំព្រះករុណា,ខ្ញុំបាទ ស័ង្ហ រ៉ាសា
សូមទានខន្តី សូមអភយទោស រាល់កំហុសឆ្គងដោយប្រការណានិមួយ.
បាត់ដំបងថ្ងៃទី ១០.០៩. ២០១៨

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

😁😁👍🏽

Wow! Great story. We miss him

ខ្ញុំពេញចិត្តអត្ថបទនេះ

·

ខ្ញុំក៏ពេញចិត្តដែរ
ហើយខ្ញុំសូមប្រាថ្នា សុំឲពិភពលោកមើលគ្នាដោយក្តី ស្រលាញ់ អាណិត អាសូរ និងផ្តល់ការសង្គ្រោះគ្នាទៅវិញទៅមក ដោយមិនប្រកាន់អម្បូរពូជសាសន៍ណាឡើយ...

អធ្យាស្រ័យបង សូមបងជួយត្រួតពិនិត្យអក្ខរាវិរុទ្ធផងដើម្បីអោយអត្ថបទរបស់កាន់តែឥតខ្ចោះណាបង។ អរគុណបងដែលបានបញ្ចេញមតិគំនិតយ៉ាងក្បោះក្បាយ។

·

អគុណជាអនេក ឥលូវខ្ញុំបានកែសម្រួលរួចរាល់ហើយ

·
·

វិជ្ជបណ្ឌិត? ក្រិតក្រម ? ជាងនិងទៀត? ក៏និងទៅកាន់សុគតិភព?ប្រថ្នា?បរិច្ចាក?មន្ទី?

·
·
·

អគុណបង ដែលចំណាចយពេលពិនិត្យ
តែពាក្យថា ក្រិតក្រម ខ្ញុំពិតមិនដឹងថាត្រូវកែយ៉ាងណាទេ សរសេរតបផង..

·
·
·
·

https://play.google.com/store/apps/details?id=com.optimiskh.chuonnathdictionary នេះជាវចនានុក្រមសម្តេចសង្ឃរាជ្យជួនណាត បងអាចតំលើងដើម្បីប្រើប្រាស់បានណា។

·
·
·
·
·

អគុណបង ប្រហែលជាខ្ញុំសុំលុបពាក្យនិងចេញ ព្រោះមិនមានឃើញ ការសរសេរផ្សេងដើម្បីបញ្ជាក់ក្នុងវចនានុក្រមផងទេ..

·
·
·
·
·
·

ក្រឹត្យក្រម

·
·
·
·
·
·
·

អរគុណណាស់ ខ្ញុំសុំហៅថា លោកគ្រូ ខ្ញុំវាយរកដែរ តែវាយខុសរហូត ទើបមិនមានលទ្ធផល
ពិតជាអគុណលោកគ្រូច្រើន ដែលបានឲខ្ញុំរលឹកឡើងវិញនៅអក្សរសាស្ត្រខ្លួន ក៏មានអរម្មណ៍ខ្មាស់ដែរ តែខ្ញុំចាត់ថា ជាកំហុសដែលនៅអាចស្រោចស្រង់បាន...និងព្យាយាមសិក្សាបន្តថែមទៀត

·

ខ្ញុំក៏បានឃើញ អត្ថបទ និយាយពីគាត់ ក្នុងសេរីច្រើនដែរ តែក្នុងអារម្មណ៍ខ្ញុំ ក៏ពុះកញ្ជ្រោល ចង់សរសេររួមចំណែក ចែកជាប្រយោជន៍ឲខ្មែរ ផ្តល់កម្លាំងចិត្តឲចេះស្រលាញ់និងភាតរភាពរវាងខ្មែរ និងបរទេស.ទោះបានចំណែកតិចតួចក៏ខ្ញុំពេញចិត្តដែរ

·
·

ព្រោះមិនថាជាតិសាសនាណា មិនថាមនុស្សរឺក៏សត្វ សុទ្ធតែមានជីវិតរស់នៅក្រោមមេឃតែមួយ។