​គ្រោះ​ថ្នាក់​ដល់​ជីវិត អ្នក​មាន​ជំងឺ ​៤​មុខ​​ ហាម​កោសខ្យល់​ជាដាច់ខាត

3 months ago

ការកោសខ្យល់ គឺជាវិធីបែបប្រពៃណីបុរាណមួយប្រភេទ ដែលប្រជាជននៅតាមជនបទចូលចិត្តប្រើប្រាស់ ពេលដែលពួកគេមានអាការមិនស្រួលខ្លួន ដូចជា​ខ្យល់​គរ​ ផ្ដាសាយ​ ឈឺ​ក្បាល​ និង​ចុក​ចាប់​ផ្សេង​ៗ​ ជាដើម។​ ប្រជាជន​ខ្មែរ​យើង​​ភាគ​ច្រើន​យល់​ថា​ពួក​គេ​មាន​អារម្មណ៍​ធូរ​ស្រាល​ក្រោយ​កោសខ្យល់​ដោយ​ពុំ​ចាំ​បាច់​ប្រើ​ថ្នាំ​ពេទ្យ​។​ ចំពោះ​អ្នក​ខ្លះ​ទៀត​យល់​ថា​ការ​កោសខ្យល់​នេះ​ជា​វិធី​ដែល​ងាយ​ស្រួល​និង​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន​ ដូច​ថ្នាំ​ពេទ្យ។​ ប៉ុន្តែ​ការ​កោសខ្យល់​គ្រោះ​ថ្នាក់​ខ្លាំង​ ចំពោះ​មនុស្ស​វ័យ​កណ្ដាល​ឬ​មនុស្ស​ចាស់​​ដែល​មាន​ជំងឺ​ លើស​ឈាម​ លើស​ជាតិ​ខ្លាញ់​ និង​ទឹក​នោម​ផ្អែម​។
Screenshot_2018-09-16-07-31-30.png
យោង​តាម​ការ​សម្ភាសន៍​របស់​ កញ្ញា​ ជា​មួយ​វេជ្ជបណ្ឌិត​ ផ្នែក​ទូទៅ​ លី​ ឬទ្ធីគុណ​ បាន​ពន្យល់​ពី​ផល​ប៉ះ​ពាល់​​នៃ​ការ​កោសខ្យល់​ដូចនេះ​ថា​ ការ​កោស​ខ្យល់​គឺ​ងាយ​ស្រួល​ហើយ​អាច​ធ្វើ​​គ្រប់​ពេល​ ហើយ​អ្នក​ជំងឺ​មាន​អារម្មណ៍​ធូរ​ស្រាល​ពី​ការ​ឈឺ​ចុក​ចាប់​ គឺ​ដោយ​សារ​តែ​ជាតិ​សាលីស៊ីឡាត​ ដែល​មាន​ក្នុង​ប្រេង​កូឡា​ ឬ​ប្រេង​ខ្យល់​ដែល​វា​អាច​ជួយ​បន្ថយ​អាការ​ឈឺ​ចុក​ចាប់។​ប៉ុន្តែ​ការ​កោសខ្យល់​បណ្ដាល​ឲ្យ​បែក​ ឬ​ដាច់​សរសៃ​ឈាម​តូច​ៗ​ក្រោម​ស្បែក​ ត្រង់​កន្លែង​ដែល​បាន​កោស​នោះ​ ដែល​យើង​ហៅ​ថា​ស្នាម​កោស​ខ្យល់​។​ ចំពោះ​អ្នក​មាន​ជំងឺ​លើស​ឈាម​ នៅ​ពេល​កោសខ្យល់​
យើង​ប្រើ​កម្លាំង​ដៃ​សង្កត់​​កោស​ ប្រៀប​ដូចជា​ច្របាច់​សរសៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ជាមួយ​នឹង​​រំញោច​នៃ​ភាព​ឈឺ​ចាប់​ពី​ការ​កោស​ ទាំង​ពីរ​យ៉ាង​នេះ​ធ្វើ​ឲ្យ​ឈាម​បុក​ខ្លាំង​ដែល​ ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដាច់សរសៃ​ឈាម​ស្លាប់។​ចំពោះ​អ្នក​លើស​ជាតិ​ខ្លាញ់​ វិញ​គឺ​គ្រោះ​ថ្នាក់​ដោយ​សារ​ សរសៃ​ឈាមរបស់គាត់ ​បាន​ត្បៀត​ជា​មួយ​ខ្លាញ់​រួច​ទៅ​ហើយ​ ដូច្នេះ​នៅ​ពេល​កោស​វា​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ ធ្វើឲ្យ​មាន​កំណកឈាមតូចៗ ហើយ​កំណកឈាមនោះ​បាន​ហូរ​​តាម​សរសៃ​ឈាម​ដងខ្លួនទៅ​ស្ទះ​ខួ​ក្បាល,​ បេះដូង,​ សួត,​ ជា​កន្លែង​ដែល​មាន​សរសៃតូចៗដែល​បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​ស្លាប់​។​ លោក​វេជ្ជបណ្ឌិត​ បន្ថែម​ថា​ “អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​មិន​គួរ​កោស​ដែរ​ ព្រោះ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​តែងមាន​អាការលើសឈាម​ និង​លើសជាតិ​ខ្លាញ់នេះ​ឯង”។
Screenshot_2018-09-16-07-32-27.png
លើសពីនេះទៅទៀត ​ការ​កោសខ្យល់​បណ្ដាល​ឲ្យ​បែក​ ឬ​ដាច់​សរសៃ​ឈាម​តូច​ៗ​ក្រោម​ស្បែក​ ត្រង់​កន្លែង​ដែល​បាន​កោស​នោះ​ ដែល​យើង​ហៅ​ថា​ស្នាម​កោស​ខ្យល់​។​ ចំពោះ​អ្នក​មាន​ជំងឺ​លើស​ឈាម​ នៅ​ពេល​កោសខ្យល់​ យើង​ប្រើ​កម្លាំង​ដៃ​សង្កត់​​កោស​ ប្រៀប​ដូចជា​ច្របាច់​សរសៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ជាមួយ​នឹង​​រំញោច​នៃ​ភាព​ឈឺ​ចាប់​ពី​ការ​កោស​ ទាំង​ពីរ​យ៉ាង​នេះ​ធ្វើ​ឲ្យ​ឈាម​បុក​ខ្លាំង​ដែល​ ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដាច់សរសៃ​ឈាម​ស្លាប់។​ចំពោះ​អ្នក​លើស​ជាតិ​ខ្លាញ់​ វិញ​គឺ​គ្រោះ​ថ្នាក់​ដោយ​សារ​ សរសៃ​ឈាមរបស់គាត់ ​បាន​ត្បៀត​ជា​មួយ​ខ្លាញ់​រួច​ទៅ​ហើយ​ ដូច្នេះ​នៅ​ពេល​កោស​វា​បណ្ដាល​ឲ្យ​ដាច់​សរសៃ​ឈាម​ ធ្វើឲ្យ​មាន​កំណកឈាមតូចៗ ហើយ​កំណកឈាមនោះ​បាន​ហូរ​​តាម​សរសៃ​ឈាម​ដងខ្លួនទៅ​ស្ទះ​ខួ​ក្បាល,​ បេះដូង,​ សួត,​ ជា​កន្លែង​ដែល​មាន​សរសៃតូចៗដែល​បណ្ដាល​ឲ្យ​ស្ទះ​សរសៃ​ឈាម​ស្លាប់​។​ លោក​វេជ្ជបណ្ឌិត​ បន្ថែម​ថា​ “អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ក៏​មិន​គួរ​កោស​ដែរ​ ព្រោះ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​តែងមាន​អាការលើសឈាម​ និង​លើសជាតិ​ខ្លាញ់នេះ​ឯង”។
Screenshot_2018-09-16-07-32-03.png
អត្ថបទនេះមានប្រយោជន៍ណាស់ បើទោះកែទម្លាប់ប្រជាជនខ្មែរមិនបាន ក៏គង់បង្ហាញពីចំណុចគ្រោះថ្នាក់ដែលយើងគួរតែយល់ដឹង ។

ប្រភព÷Kamsantoday

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!