សុភមង្គលរបស់នាង

11 days ago

មិនដឹងថាដើម្បីសុភមង្គលមួយ តើមនុស្សស្រីម្នាក់ត្រូវរងទុក្ខអ្វីខ្លះនិងយូរប៉ុនណា? តែ! ក៏មិនដឹងថាហេតុអ្វីត្រូវលះបង់? ។

កុំបង្ខំខ្លួនឯងពេក!
កុំធ្វើបាបខ្លួនឯងពេក !
បានប៉ុណ្ណាក៏យកប៉ុណ្ណឹងទៅ
គ្រាន់តែដឹងថារស់នៅត្រូវតែចេះត្រៀម តែប៉ុណ្ណឹងគឺបានហើយ!
គ្រាន់តែរីករាយទទួលយកអ្វីដែលខ្លួនមាននោះក៏ជាសុភមង្គលមួយទៅហើយ!
ការសំឡឹងជិតគិតអ្វីងាយៗនិងស្មាមញញឹមមួយហេតុអ្វីឱ្យខ្លួនឯងមិនបាន..?

មិនគួរប្រាថ្នាអ្វីដែលឆ្ងាយហួសពីដៃ រហូតដល់រំលងអ្វីៗដែលនៅជិតដៃនោះទេ។នៅពេលដែលនិស្ស័យអស់ហើយ ឬនិស្ស័យមិនមាន មនុស្សម្នាក់ទៀតប្រៀបដូចជាមេឃអញ្ចឹង។
មេឃខ្ពស់ណាស់! ខ្ពស់ដល់ឈោងចាប់មិនបាន ប៉ះមិនកើត ស្អាតល្អយ៉ាងណាក៏បានត្រឹមតែមើល តែដី! តែងតែជាទម្រររបស់អ្នកនាងជានិច្ច។

អ្នកនាងគួរសាកល្បងចាប់យកអ្វីដែលនៅក្បែរៗដៃ សាកប្រើជីវិតសាមញ្ញរៀនបើកចិត្តទទួលយកអ្វីដែលងាយចាប់បាន ឬរីករាយនឹងអ្វីដែលមានស្រាប់ ប្រហែលជីវិតមិនសូវសោកសៅដូចរាល់នេះថ្ងៃ។rasa sang (6).JPG

មហិច្ឆតាធំពេកពិតជាហត់ណាស់! ជោគជ័យប៉ុណ្ណាក៏គេចមិនផុតពីតម្រូវការមនោសញ្ចេតនាដ៏សាមញ្ញមួយដដែល៕

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

Sooo cute and lovely post 📪

មែនតើបង កាត់បន្ថយក្តីរំពឹងខ្លះក៏ល្អដែរទើបមិនខកចិត្ត មិនសោកស្តាយ។