វិធីសាស្រ្តសន្សំថ្មទូរសព្ទដើម្បីអោយប្រើបានពេញមួយថ្ងៃ

8 days ago

20180809_010803.jpg
បច្ចុប្បន្ន​ មិន​ទាន់​មាន​ស្មាតហ្វូន​ណា​អាច​ប្រើ​ដល់​ 24 ម៉ោង​ ដោយ​មិន​សាក​ថ្ម​​នោះ​ទេ​។យ៉ាង​ណា​មិញ​ ស្មាតហ្វូន​នៅ​តែ​ប្រើ​ថាមពល​ថ្ម​ច្រើន​ ដោយសារ​មាន​អេក្រង់​ធំ​ ភ្លឺ​, Wi-Fi, Bluetooth, GPS ឬ 4G តែ​ជាមួយ​ការ​ផ្លាស់ប្ដូរ​ Settings មួយ​ចំនួន​ អាច​ជួយ​អោយ​ស្មាតហ្វូន​ប្រើ​ថាមពល​តិច​ជាង​មុន​បាន​ ដូចជា :
20180809_010742.jpg
1 , បន្ថយ​ពន្លឺ​ : ស្មាតហ្វូន​អេក្រង់​ធំ​ៗ បង្ហាញ​ពណ៌​ចម្រុះ​ មាន​តម្រូវ​ការ​ថាមពល​ថ្ម​ច្រើន​។ ទូរសព្ទ​ភាគច្រើន​មាន​មុខងារ​ Auto-brightness ដែល​កែប្រែ​ពន្លឺ​របស់​អេក្រង់​ស្វ័យប្រវត្តិ​ទៅ​តាម​កម្រិត​ពន្លឺ​ជុំវិញ​។ Mode នេះ​ប្រើ​ថាមពល​ថ្ម​តិច​ជាង​ការ​បើក​ពន្លឺ​ពេញ​ៗ។ កាន់​តែ​ល្អ​ប្រសើរ​ យើងអាច​បន្ថយ​ពន្លឺ​ខ្លួន​ឯង​ទាប​បំផុត​តាម​ដែល​អាច​ទៅ​រួច​។
20180809_010723.jpg
2 , បិទ​អេក្រង់​ពេល​ឈប់​ប្រើ​ក្នុង​រយៈពេល​ខ្លី​ : នៅ​ត្រង់​ Display settings ទូរសព្ទ​ មាន​ជម្រើស​ Screen Timeout ឬ​ Sleep។ Setting នេះ​គ្រប់គ្រង​លើ​រយៈពេល​អេក្រង់​របស់​ទូរសព្ទ​បិទ​ ពេល​លែង​មាន​សកម្មភាព​លើ​ Device។ បើ​អេក្រង់​យើង​ កំណត់​បិទ​ 2នាទី​ គួរ​គិត​គូរ​បន្ថយ​ត្រឹម​ 30 វិនាទី​ ឬ​តិច​ជាង​នេះ​។
20180809_010704.jpg
3 , បិទ​ Bluetooth : ពេល​បើក​ Bluetooth មុខងារ​នេះ​នឹង​បន្ត​រង់ចាំ​រលក​សញ្ញា​ពី​ Device បាន​បើក​។ ដូចនេះ​ ពេល​ស្ថិត​ក្នុង​រថយន្ត​ ឬ​មិន​ត្រូវការ​ភ្ជាប់​ Device ដទៃ​ទៀត​ គួរ​តែ​បិទ​ Bluetooth ដែល​អាច​បន្ថែម​កម្រិត​ថាមពល​ថ្ម​អាច​ប្រើ​បាន​ច្រើន​ជាង​មួយ​ម៉ោង​ដែរ​។
20180809_010649.jpg
4 , បិទ​ Wi-Fi : Wi-Fi របស់​ទូរសព្ទ​ក៏​ស៊ី​ថាមពល​ថ្ម​ច្រើន​ដែរ​ អាច​ប្រើ​តាម​តម្រូវ​ការ​ពេល​នៅ​ផ្ទះ​ ចៀស​ជាង​ 3G ឬ​ 4G សម្រាប់​ការ​ប្រើ​អ៊ីនធឺណិត​ តែ​ពេល​ចេញ​ក្រៅ​ដូចជា​មិន​មាន​ហេតុផល​គួរ​បើក​ Wi-Fi នោះ​ឡើយ​។ ពេល​ចេញ​ក្រៅ​ ឬ​ប្រើ​ទិន្នន័យ​ 3G និង​ 4G គួរ​បិទ​ Wi-Fi។ លើកលែង​តែ​ពេល​ប្រើ​ Location Services ដោយសារ​ Wi-Fi អាច​ជួយ​សម្រួល​ GPS ប្រើ​ថាមពល​តិច​បាន​។
20180809_010621.jpg
5 , Location Services : ចំណុច​ប្រើ​ថាមពល​ថ្ម​ច្រើន​មួយ​ទៀត​គឺ​កម្មវិធី​ប្រើ​ GPS, Wi-Fi និង​ទិន្នន័យ​ទូរសព្ទ​ (Mobile Data) សម្រាប់​ត្រួត​ពិនិត្យ​មើល​ទីតាំង​របស់​យើង។ អាច​បិទ​ការ​ចូល​ប្រើ​ Location services របស់​កម្មវិធី​ ឬ​កំណត់​កម្រិត​ (ក្នុង​ Android) នូវ​ចំនួន​ថាមពល​ថ្ម​គួរ​តែ​ប្រើប្រាស់​។ ក្នុង​ Settings > Location អាច​ជ្រើសរើស​ High accuracy ពេល​ត្រូវការ​ ឬ​ Battery saving ពេល​មិន​ត្រូវការ​ប្រើ​។
20180809_010603.jpg
6 , កុំ​ទុក​អោយ​កម្មវិធី​ដំណើរការ​ក្នុង​ Background : Multitasking ផ្ដល់​លទ្ធភាព​អាច​ដំណើរការ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​ ជា​មុខងារ​​និយម​ប្រើ​លើ​ស្មាតហ្វូន​។ នេះ​អាច​ចំណាយ​ថាមពល​ថ្ម​ច្រើន​ ដោយសារ​រាល់​កម្មវិធី​ដែល​យើង​ដំណើរការ​ ចែករំលែក​ Processor Cycle ទូរសព្ទ​។ ការ​បិទ​កម្មវិធី​ លែង​បន្ត​ប្រើ​ អាច​កាត់​បន្ថយ​ការងារ​របស់​ CPU និង​ការ​ប្រើ​ថាមពល​ថ្ម​។
ទាំង​ iOS និង​ Android មាន​មុខងារ​ត្រួត​ពិនិត្យ​ថ្ម​ អាច​មើល​កម្រិត​ថាមពល​ថ្ម​នៃ​កម្មវិធី​នីមួយ​ៗកំពុង​ប្រើប្រាស់​ ងាយស្រួល​កំណត់​មួយ​ណា​ប្រើ​ច្រើន​ជាង​គេ​ ដោយ​អាច​លុបចោល​ ឬ​បិទ​ចោល​ទាំងស្រុង​ ពេល​មិន​ប្រើ​។
20180809_010540.jpg
7 , កុំ​ប្រើ​ Vibrate : ការ​ប្រើ​ Vibrate ប្រើ​ថាមពល​ថ្ម​ច្រើន​ជាង​ សំឡេង​រោទ៍​ ដោយសារ Vibrate បង្វិល​ម៉ូទ័រ​ក្នុង​ទម្ងន់​មួយ​ ដើម្បី​ធ្វើ​អោយ​ទូរសព្ទ​ញ័រ​ ដំណើរការ​នេះ​ចំណាយ​ថាមពល​ច្រើន​។ បើ​មិន​ចង់​រំខាន​យើងនៅ​ជិត​ៗ អាច​បិទ​រាល់​ Notifications ហើយ​ដាក់​អេក្រង់​ផ្ងារ​ ឬ​បន្ត​បើក​ ដូចនេះ​យើង​អាច​ឃើញ​ ពេល​មាន​ការ​ហៅ​ចូល​។ នេះ​អាច​ជួយ​បង្កើន​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម​បាន​។
20180809_010523.jpg
8 , បិទ​ Notifications ដែល​មិន​ចាំបាច់​ : កម្មវិធី​ភាគច្រើន​ មាន​ព័ត៌មាន​ ឬ​សារ​ថ្មី​ៗ ហើយ​ពេល​មាន​អ្វី​ថ្មី​ (Notifications) ពន្លឺ​អេក្រង់​នឹង​បំភ្លឺ​ បង្ហាញ​សារ​ ធ្វើ​អោយ LED បិទ​បើក​ៗ។ នេះ​ក៏​ចំណាយ​ថាមពល​ថ្ម​ដែរ​។ប្រហែល​ជាយើងមិន​ចង់​បិទ​ Notifications ចំពោះ​សារ​ ឬ​ការ​ហៅ​ចូល​ថ្មី​ៗនោះ​ឡើយ​ តែ​ការ​បិទ​ Notifications មិន​ចាំបាច់​ អាច​ចូលរួម​ចំណែក​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​។
20180809_010506.jpg
9 , បិទ​ Push Email : ទុក​អោយ​ទូរសព្ទ​បន្ត​ពិនិត្យ​មើល​ ក្រែង​មាន​ Email ថ្មី​ៗ ដូចជា​មិន​សូវ​ចាំបាច់​នោះ​ទេ​។ ជំនួស​អោយ​ Email បន្ត​រុញ​មក​ទូរសព្ទ​គ្រប់​ពេល​ អាច​ផ្លាស់ប្ដូរ​ Setting ទាញ​យក​ Mail រាល់​ពេល​ប្រហែល​ 15 ឬ​ 30 នាទី​។
20180809_010447.jpg
10 , បើក​ដំណើរការ​មុខងារ​សន្សំ​ថាមពល​ថ្ម​ : បើក​ដំណើរការ​មុខងារ​ Battery-saving mode អាច​គ្រប់គ្រង​ការ​ប្រើប្រាស់​ថាមពល​ថ្ម​របស់​ទូរសព្ទ​ ដូចជា​ការពារ​កម្មវិធី​អាប់ដេត​ក្នុង​ Background, បន្ថយ​ពន្លឺ​អេក្រង់​, បន្ថយ​រយៈពេល​បិទ​អេក្រង់​ពេល​មិន​ប្រើ​, បិទ​ On-screen animation និង​បិទ​ Vibration។ ធម្មតា​ Mode នេះ​នឹង​បើក​ ពេល​កម្រិត​ថ្ម​ធ្លាក់​ចុះ​ត្រឹម​ 20% តែ​យើង​អាច​កំណត់​ត្រឹម​ 30% បាន​។ នេះ​ចូលរួម​ចំណែក​សន្សំ​សំចៃ​ថាមពល​បាន​។

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

Very good advice.

·

Yes thanks you