សូមជ្រាប! ​កូនព្យុះពីចិនមួយ នឹងធ្វើឲ្យកម្ពុជាភ្លៀងផង ខ្យល់ផងច្រើនថ្ងៃ ពិសេសនៅតំបន់៣០

8 days ago

20180809_103520.jpg
ក្រសួងធនធាន​ទឹក​ នៅមុននេះបន្តិច បានបញ្ជាក់ពី​ស្ថានភាព​អាកាស​ធាតុ​នៅ​អាងទន្លេ​មេគង្គ​ មាន​សម្ពាធ​ទាបនៅ​សមុទ្រចិន​ខាងត្បូង​។ សម្ពាធ​ទាប​នេះ នឹង​រំកិល​ខ្លួន​ឆ្ពោះ​ទៅ​រក​កោះហៃណាំ ហើយ​នៅ​ក្នុង​អំឡុង​ពេល​ ៣-៤ ទៀត វានឹង​វិវត្តទៅ​ជា​កូន​ព្យុះ ដែល​ធ្វើឲ្យ​កម្ពុជា​រង​ឥទ្ធិពលខ្លាំង​មក​លើ​តំបន់ឆ្នេរសមុទ្រនៅប្រទេសកម្ពុជា។​​
ព្យាករណ៍អាកាសធាតុ (ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៨) ៖
តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងជោកជាំច្រើនថ្ងៃបន្ថែមទៀត ។ នៅលើលំហសមុទ្រ មានភ្លៀង-ខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗ ។​
បណ្ដារាជធានី-ខេត្ត នឹង​មាន​ភ្លៀង​ធ្លាក់ពី​មធ្យម​ទៅ​បង្គួរ
សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ។

Screenshot_20180809-080042_Facebook.jpg

ប្រភព : ក្រសួងធនធានទឹក

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!