សំណង់មហាប្រាសាទអង្គរកម្ពុជា បង្ហាញខ្លួននៅទឹកដីចិន

6 days ago

ប្រីយមិត្តសេរី ជាទីរាប់អាន!

ខាងក្រោមនេះ ជាពត៌មាន គួរអោយចាប់អារម្មរណ៏បំផុត !

សំណង់​មហាប្រាសាទ​អង្គរ​របស់​កម្ពុជា ត្រូវ​បាន​ដាក់​សម្ពោធ​ជាផ្លូវការ ​នៅ​ក្នុង​​​​សួន​កម្សាន្ត​​ប្រទេសចិន ឈ្មោះថា Fantawild Asian Legend ​ស្ថិតនៅ​ទីក្រុង ណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ។ សួននេះ ទើបនឹងកសាងថ្មី បន្ទាប់ពីបញ្ចប់ពិធីសម្ពោធពិព័រណ៌ចិន-អាស៊ាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដែលបានបើកឲ្យប្រជាជនចិន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទស្សនាកំសាន្ត ខណៈសួននេះមានភាពទាក់ទាញ់ខ្លាំងណាស់ សម្រាប់ប្រជាជនចិន និងភ្ញៀវទេសចរណ៍អន្តរជាតិនានា ដែលទៅកំសាន្តប្រទេសចិន ពិសេសតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនេះ។

នេះបើតាមប្រភពហ្វេសបុករបស់សម្ដេច ហ៊ុន សែន។

អ្វីដែលជាការចាប់អារម្មណ៍ និងទាក់ទាញបំផុតនោះ គឺការរៀបចំតុបតែងនូវ ក្បូរក្បាច់រចនានូវមហាប្រាសាទអង្គវត្ត របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺគោលបំណងនៃការការបង្កើតសួនកំសាន្តនេះ គឺដើម្បីបង្ហាញពីអរិយធម៌​ និងទំនៀបទំលាប់ប្រពៃណីសាសនា របស់បណ្តាប្រទេសក្នុងតំបន់អាស៊ាន​ និងប្រទេសចិន។

ចប់ហើយ បើពិតដូចសម្តេច និយាយចឹងមែន នោះ !!

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាត់ទុក នោះគឺជាស្នាដៃសិល្បៈថ្មីមួយទៀត ដែលបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍ពីសំណាក់មនុស្ស ជំនាន់ក្រោយ ពិសេសការសិក្សាស្រាវជ្រាវទៅនឹងប្រវត្តិនៃការកសាងអាណាចក្រអង្គរដ៏ល្បីល្បាញ របស់ព្រះរាជាណាចក្រកម្ពុជា៕

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!