ដំណោះស្រាយបែបណា បើកូនអ្នកមានបញ្ហាទល់លាមក ឬបញ្ហាពោះវៀន?

2 months ago

434.jpg

កូនខ្ញុំនេះឯង ដែលមានពោះវៀនមិនប្រក្រតី, ជួន មួយសប្ដាហ៍បត់ជើងធំម្ដង ជួនលើសហ្នឹងក៏មាន ។ ខ្ញុំតែងយកទៅពិនិត្យ ពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ពួកគាត់តែងណែនាំឲ្យញ៉ាំសម្លរ, ញ៉ាំផ្លែឈើណាដែលកាត់ឲ្យអាហារឆាប់រលាយ និងថ្នាំសុលកុមារ ។
អ្វីដែលខ្ញុំរៀបរាប់ខាងលើត្រឹមត្រូវហើយ តែនៅតែមិនមានប្រសិទ្ធភាព កែទំលាប់បត់ជើងរបស់គាត់ដដែល ។ នេះហើយជាបញ្ហាសម្រាប់អ្នកជាឪពុកម្ដាយ ខ្លាចកូនមានសុខភាពមិនល្អ ស្គមស្គាំង ខ្សោយល្ហិតល្ហៃ ជាដើម ។

1111.jpg

អ្វីដែលខ្ញុំទទួលបានជោគជ័យ អាចកែប្រែកូនឲ្យផ្លាស់ប្ដូរមក ការបត់ជើងរាល់ថ្ងៃវិញ នោះគឺ៖

១/ របបអាហារទៀងទាត់ ដោយរាល់ពេលញ៉ាំអាហារ ត្រូវមានរបស់របរលេង ឬការមើលតុក្កតាសណ្ដំចិត្ត
២/ សាមសិបនាទីបន្ទាប់អាហារថ្ងៃត្រង់, យប់ ត្រូវមានផ្លែឈើសម្រាប់ជាអាហារលាងមាត់ (យកល្អជ្រើសយក ចេក, ល្ហុង, ក្រូច )
៣/ បង្រៀនគាត់ឲ្យចេះលេងអ្វីមួយ ដែលរបស់នោះអាចលើកទឹកចិត្តគាត់ឲ្យទទួលបានពិន្ទុល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ
៤/ អ្វីដែលគាត់លេងនោះហើយ ដែលខ្ញុំតែងយកមក ផ្ដល់ឲ្យគាត់ចេះគិត មានគំនិត និងយកឈ្នះការបត់ជើងធំរបស់ខ្លួនបានកាន់តែល្អ រហូតគាត់អាចបត់ជើងធំបានជារៀងរាល់ថ្ងៃ ឡើងវិញ ។

ពីបំណងល្អរបស់ខ្ញុំ មានបញ្ហា ឬអ្វីអ្នកជួប ហើយចង់សួរបញ្ជាក់បន្ថែម អ្នកអាច comment សាកសួរបាន ។​​​ ហើយខ្ញុំពេញចិត្ត នឹងចែករំលែកបទពិសោធន៍ពិតៗ ពីអ្វីដែលខ្ញុំបានជួប ប្រទះ និងដំណោះស្រាយដើម្បីទទួលបានជោគជ័យ ។ គ្រួសារអ្នកនឹងមានសុភមង្គល ប្រសិនរាល់បញ្ហាមានដំណោះស្រាយល្អ និងទាន់ពេលវេលា ៕

6756.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!