គំនូសទេវត្តាជាអ្នកគូស ឱកាសមនុស្សជាអ្នកចាប់យកimage/svg+xml

9 days ago

IMG_20180824_064925.jpg
ឆាកជីវិតរបស់មនុស្សម្នាក់ៗជួបរឿងជាច្រើន រហូតធ្វើអោយហត់នឿយអស់កំលាំង អ្នកខ្លះតូចចិត្ត បាក់ទឹកចិត្ត អស់សង្ឃឹម ឯកា លែងចង់បោះជំហ៊ានទៅមុខ ហើយខ្ញុំក៏ធ្លាប់ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែរ។ហេតុអ្វីជាខ្ញុំ?
ខ្ញុំធ្លាប់ឃុំខ្លួនឯងពីសង្គមខាងក្រៅអស់រយៈពេល4ឆ្នាំ។ ហេតុអី្វ?ព្រោះខ្មាស់មិនហ៊ានប្រឈមមុខនឹងការពិតដែលខ្ញុំធ្លាប់ធ្វើដំនើរទៅទីខ្ពស់ហើយក៏ធ្លាក់ចុះសឹងតែក្រោមចំនុចសូន្យ។ថ្វីត្បិតតែខ្ញុំបានឃុំខ្លួនឯងនៅក្នុងសង្គមខាងក្រៅពិតមែន តែខ្ញុំនៅតែព្យាយាមរកផ្លូវដើម្បីដោះស្រាយជីវិតមួយនេះ ប៉ុន្តែឱកាសមិនហុចអោយខ្ញុំទាល់តែសោះទោះខ្ញុំប្រឹងស្រវ៉ាចាប់យកយ៉ាងណា។ ខ្ញុំត្រូវរស់នៅជាមួយភាពបរាជ័យ ស្តីបន្ទោស ពេបជ្រាយ មើលងាយសព្វបែបយ៉ាង បំបាក់ទឹកចិត្ត មនុស្សគ្រប់គ្នាបោះបង់ខ្ញុំ តែមានម្នាក់ដែលមិនបោះបង់ខ្ញុំនោះគឺខ្ញុំខ្លួនឯង។សួរថាហេតុអី? ព្រោះខ្ញុំយកភាពអវិជ្ជមានទាំងនោះយកមកធ្វើជាកំលាំងរុញច្រាន គឺចាត់ទុកថាជាពាក្យជូនពរ។ ថ្វីត្បិតកំលាំងមួយនេះរុញមិនសូវជាលឿនដូចបំនងតែយ៉ាងណា ខ្ញុំនៅតែតស៊ូជំនះនៅលើផ្លូវដែលខ្ញុំដើរ ហើយចាប់យកឱកាសថ្មី ដោយយកបរាជ័យធ្វើជាបទពិសោធន៍។ បរាជ័យបានអោយខ្ញុំស្គាល់ពីនិស្ស័យនិងអត្តចរិកមនុស្ស ស្គាល់ពីរបថរស់នៅ ហើយមានភាពចាស់ទុំ។ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំកំពុងធ្វើនៅថ្ងៃនេះ ទោះជាខ្ញុំកំពុងតែចាប់ផ្តើមដើរពីចំនុចសូន្យឡើងវិញក៏ដោយ ដឹងទេថាព្រោះហេតុអី?

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

បងអត្ថបទនេះដូចជាមិនទាន់ចប់ ដោយសារបង្កប់នូវសំនួរបន្ត នៅមានវគ្គបន្តមែនបង។

·

ចាសនៅមានបន្ត😄