កុំខ្វល់ច្រើនពេក

5 days ago

មនុស្សដែលចង់គ្រប់គ្រងអ្នក គឺគេគិតថាខ្លួនគេត្រូវតែរហូតទេ ! ហើយគេព្យាយាមតាមចាប់កំហុសអ្នកជានិច្ច ។ បើដើរចេញមិនបានទេ ត្រូវចេះគិតឲ្យឃើញភាពរីករាយជាមួយគេសិនទៅ ព្រោះមនុស្សមិនមែនចេះតែត្រូវរហូតនោះទេ អ្នកចាំជួយប្រាប់ពីកំហុសគេវិញហើយជួយកែតំរូវគេដោយក្តីមេត្តា មិនយូរទេគេនឹងបានផ្លាស់ប្តូរចិត្តចំពោះអ្នកជាមិនខាន ។ ឈប់ធ្វើចិត្តឲ្យមានសំពាធព្រោះតែរបស់ក្រៅខ្លួនទៅ របស់ណាដែលយើងព្យាយាមជួយថែទាំវាមិនបានទេ ព្រលែងវាចោលចុះ ! សត្វលោកមកដោយបុណ្យ ទៅដោយបុណ្យរៀងៗខ្លួនទេ កុំខ្វល់ !
ការហ៊ានប្រថុយមួយចានទឹក មួយចានគោកទេ ប៉ុន្តែគេមិនដែលយកជើងទៅចុះលអន្លុងទឹកដោយជើងទាំងពីរឡើយ បើដាច់ចិត្តប្រថុយ ត្រូវកុំភ្លេចទុកច្រកការពារខ្លួនផង ។ ជីវិតនៅមានរឿងច្រើនណាស់ទុកសម្រាប់ឲ្យយើងសិក្សា តាំងពីពេលនៅរស់រហូតដល់ពេលស្លាប់ នឹងក្រោយពេលស្លាប់ទៀតផង ។ កុំខ្លាចបញ្ហាដែលចូលមកកាន់ជីវិតអី ប្រើបញ្ញាកែលំអរឿងអាក្រក់ឲ្យក្លាយជាល្អ សិក្សារឿងថ្មីៗ កុំគិតតែពីស្តីបន្ទោសឲ្យខ្លួនឯងដោយការប្រៀបធៀបជីវិតខ្លួនឯងជាមួយជីវិតអ្នកដទៃ រួចហើយធុញថប់ក្នុងការរស់នៅ ដែលតាមពិតស្ថានភាពជីវិតអាចផ្លាស់ប្តូរបានសោះ
70411434_490733001660077_8209995608832868352_n.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!