_បើយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងជីវិត យើងគួរដើរមួយជំហានហើយគិតដប់ជំហានទុកមុននោះវាកាន់តែល្អ។
_បើមានសមត្ថភាពតិចតួច យើងដើរមួយជំហានក៍គិតមួយជំហានទៅ។
_តែបើគ្មានសមត្ថភាព ត្រូវគិតថា អតីតកាលជារឿងអតីតកាល អនាគតជារឿងអនាគត កុំខ្លាចកុំធ្វើអោយរឿងដែលមិនទាន់កើត មកបំផ្លាញក្ដីសុខក្នុងបច្ចុប្បន្នយើង រៀនត្រៀមចិត្ដទទួលយកឧបសគ្គខាងមុខ ព្យាយាមកែប្រែខ្លួនពីអតីតកាលមិនល្អ ត្រូវចងចាំ ចាត់ទុកថាគ្រប់យ៉ាងជាមេរៀននិងបទពិសោធន៍សំរាប់ជីវិត។
_គ្មាននរណាម្នាក់ ធំឡើង ចាស់ឡើង ដោយមិនបានឆ្លងកាត់អតីតកាល ហើយក៍គ្មាននរណាម្នាក់អាចគេចផុតពីរឧបសគ្គដែលគង់នឹងកើតឡើងដែរ។
អតីតកាលហួសទៅ អនាគតនៅមើលមិនឃើញ តែអ្វីដែលសំខាន់អ្នកត្រូវធ្វើថ្ងៃនេះឲ្យល្អបំផុត
ត្រូវរស់នៅក្នុងសេចក្តីពិត រស់នៅបែបយើងជាយើង។
ជោគជ័យ អាស្រ័យលើកណ្តាប់ដៃរបស់អ្នក៖ ត្រូវចងចាំថា គ្មាននរណាម្នាក់ដែលអាចផ្តល់ភាពជោគជ័យដល់អ្នកបានឡើយ មានតែអ្នកខ្លួនឯងប៉ុណ្ណោះ។
ចំពោះខ្ញុំវិញ ត្រូវតែតស៊ូដរាបណានៅមានវីជិត
ល្អណាស់ប្អូនប្រុស បងផ្តល់កំលាំងចិត្តណា
អត្ថបទបងជួយរំលឹកបានល្អណាស់
អរគុណ
អរគុណពូណាស់
សំរាប់ខ្ញុំគាំទ្របង ពេលមើលអត្ថបទនេះដូចជាមានកំលាំងចិត្តសំរាប់ខ្លួនងឯ មានន័យថាដូចជាមានកំលាំងថាមពលកំពុងតែកើនឡើងអញ្ចឹង អរគុណច្រើនបង។
រីករាយណាស់ដែលអត្ថបទខ្លីមួយនេះអាចផ្តល់ជាកំលាំងចិត្តដល់បង ។ អរគុណចំពោះការចំណាយពេលវេលាក្នុងការអានអត្ថបទមួយនេះ។ ហើយខ្ញុំសង្ឃឹមថារាល់ពេលបងជួបបញ្ហា បងនឹងនឹកឃើញដល់អត្ថបទនេះព្រោះជាកំលាំងចិត្តនោះអី។
បាទវាពិតជាកំលាំងចិត្ត ខ្ញុំបានសរសេរទុកក្នុង Note របស់កំព្យូទ័ររបស់ខ្ញុំ ទុកសំរាប់ពេលដែលបាត់បង់កំលាំងចិត្ត ហើយត្រូវការបំពេញវាវិញណាបង។
💛🙏☕
មែនហើយជែជែស៊ូៗ
sou sou together
💪
😉😄