ទូត​ជប៉ុន លោក Hidehisa Ironouchi ចប់​អាណត្តិ​នៅ​កម្ពុជា ហើយ​បន្ត​តួនាទី​នៅ​ហូ​ឡង់​

7 days ago

67834580_2387916244590192_1545487309372129280_n.jpg
លោក Hidehisa Hironouchi ចាប់ដៃជាមួយ​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួប​នៅវិមាន​សន្តិភាពនាព្រឹកថ្ងៃទី​១៣ ខែសីហា។ រូបថត SPM Page
ដោយ: ថ្មីៗ លោក ហ៊ី​ដេ​ហ៊ី​សា អូ​រី​ណូ​អ៊ូ​ជី​(Hidehisa Hironouchi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចូលជួប​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែសីហា នេះ មុនពេល​ដែល​លោក​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ហើយ​បន្ត​កាន់​តួនាទី​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ហូ​ឡង់​។​
ពីរ​សប្តាហ៍​ទៀត លោក ហ៊ី​ដេ​ហ៊ី​សា អូ​រី​ណូ​អ៊ូ​ជី នឹង​ចាក​ចេញពី​រាជធានី​ភ្នំពេញ​នៅ ហើយ​ឆ្ពោះទៅកាន់​ប្រទេស​ហូ​ឡង់ ដើម្បី​ទទួល​តួនាទី​ថ្មី​ជា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ហូ​ឡង់​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។​

​ក្នុង​រយៈពេល​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា រយៈពេល​៣​ឆ្នាំកន្លងមក លោក ហ៊ី​ដេ​ហ៊ី​សា អូ​រី​ណូ​អ៊ូ​ជី បាន​វាយតម្លៃ​ពី​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា ទាំង​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​។​

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានកត់សម្គាល់​ពី​ការប្រឹងប្រែង​របស់លោក ហ៊ី​ដេ​ហ៊ី​ហ្សា ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជាពិសេស​ការ​ច​រួមចំណែក​យ៉ាង​ធំ​លើក​ការវិនិយោគ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយ​កាលពី​ឆ្នាំ​២០១៨​ជប៉ុន​នាំ​ចូលមក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន ៤៤០​លាន​ដុល្លារ​តែប៉ុណ្ណោះ​ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ ក្នុង​រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ ជប៉ុន​បាន​នាំ​ចូលមក​កម្ពុជា​ចំនួន ៤៤០​លាន​ដុល្លារ​អាមេរិក​។​
smp.jpg
កាលពី​ឆ្នាំមុន​ផងដែរ កម្ពុជា​បាន​នាំ​ចេញទៅ​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦០០​លាន​ដុល្លា​អាមេរិក​។ នៅក្នុង​ឆ្នាំ ២០១៩​នេះ វិញ រយៈពេល​ត្រឹមតែ ៥​ខែ​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​បាន​កើន​ឡើងដល់ ១៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕
tys.jpg
https://www.thmeythmey.com/?page=detail&id=81536
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!