ក្រសួងទេសចរណ៍ នឹង​ពិន័យ​ចំពោះ​សណ្ឋាគារ​ដែលមាន​ចំណាត់ថ្នាក់​ផ្កាយ​ក្លែងក្លាយ​

7 days ago

9620191524untitled-1_copy.jpg
ជាតិក្រសួងទេសចរណ៍ នឹង​ពិន័យ​ចំពោះ​សណ្ឋាគារ​ដែលមាន​ចំណាត់ថ្នាក់​ផ្កាយ​ក្លែងក្លាយ​ 09, Jun 2019 , 8:59 pm
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាព
ដោយ: សែម វណ្ណា
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នឹងដាក់​ពិន័យ​ចំពោះ​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​(​សណ្ឋាគារ​) ដែល​ដែល​ប្រើប្រាស់​ចំណាត់ថ្នាក់​ផ្កាយ​ក្លែងក្លាយ មិនមាន​ការទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍ តាម​អនុ​ក្រិ​ត្យ ស្ដីពី​ចំណាត់ថ្នាក់​សណ្ឋាគារ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​។​
​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងទេសចរណ៍ បញ្ជាក់​ដូច្នេះ​ថា​៖«​សណ្ឋាគារ និង​ម្ចាស់​សេវាកម្ម​ស្នាក់នៅ​ដែល​ប្រើប្រាស់​ផ្កាយ​ក្លែងក្លាយ នឹង​ក្លាយជា​កម្មវត្ថុ​នៃ​ការពិន័យ​ជា​ប្រាក់​ស្របតាម​អនុក្រឹត្យ​លេខ ១៦ អនក្រ​.​បក ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០០៤ ស្តីពី ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ដូច​មានចែង​នៅក្នុង​មាត្រា ២១ និង មាត្រា ២២»​។​

​ក្រសួង​ដដែល ក៏បាន​បង្ហាញ​ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​មាត្រា ទាំង​២​ដែល ក្នុងនោះ មាត្រា ២១- ការប្រើប្រាស់​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ហួស​សុពលភាព ឬ​ធ្វើការ​ផ្សព្វផ្សាយ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ ដោយ​គ្មាន​ការទទួលស្គាល់​ពី​ក្រសួងទេសចរណ៍ ត្រូវ​ចាត់ទុកថា​ខុសច្បាប់ និង​ត្រូវ​ផន្ទាទោស តាមច្បាប់​ជា​ធរមាន​។​

២.​មាត្រា ២២- អ្នកទទួលខុសត្រូវ​គ្រប់គ្រង​សណ្ឋាគារ និង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​ដែល ប្រព្រឹត្តល្មើស​នឹង​មាត្រា​៦ មាត្រា​២១ នៃ​អនុក្រឹត្យ​នេះ ត្រូវ​ពិន័យ​រដ្ឋបាល​ជា​ប្រាក់​ចំនួន​ពី ១ ០០០ ០០០ (​មួយ​លាន​) រៀល​ទៅ ៥ ០០០ ០០០ (​ប្រាំ​លាន​រៀល​)​។ ក្នុងករណី​សាមីខ្លួន​មិន រាងចាល ត្រូវ​ពិន័យ​ជា​ប្រាក់​ទ្វេដង​៕
www.thmeythmey.com/?page=detail&id=79125

"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!