អគ្គិភ័យ​ឆេះ​ផ្សារ​ឃ្លាំង​រំសេវ បង្ក​ឱ្យ​ខូចខាត ៤០​តូប​

4 days ago

a.jpg
ពីហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ: ថ្មីៗ​ភ្នំពេញ​៖ តូប​លក់ដូរ​ចំនួន​៤០ ត្រូវបាន​ខូចខាត ដោយសារ​ករណី​អគ្គិភ័យ​ឆេះ​ផ្សារ​ឃ្លាំង​រំសេវ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក កាលពី​ម៉ោង​១១​យប់ ថ្ងៃទី​១០ កញ្ញា​។ នេះ​បើតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​)

ករណី​អគ្គិភ័យ​នេះ បាន​រលត់ទៅវិញ នៅ​ម៉ោងជាង​១២​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​១១ កញ្ញា ក្រោយពី​សមត្ថកិច្ច​ជំនាញ​ប្រើប្រាស់​ឡានទឹក​ពន្លត់​២៦​គ្រឿង​។ ចំពោះ​ករណី​អគ្គិភ័យ​នេះ សមត្ថកិច្ច​មិនទាន់​អាច​សន្និដ្ឋានថា បណ្ដាលមកពី​ករណី​អ្វី​នោះទេ​៕
https://www.thmeythmey.com/?page=detail&id=82695

"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!