ការតំអក់ រមែងនាំអ្នកធ្លាក់នរកយ៉ាងឆាប់ ដោយមិនបានដឹងខ្លួនឡើយ

9 days ago

ដេក.jpg

ជាការពិតណាស់ យើងសូមសរសើរមនុស្សដែលរហ័សរហួន ឃើញនេះទើសឃើញនោះទើស ហើយធើ្វវា ឬខំជួយដោយមិនគិតថាខ្លួននឿយហត់យ៉ាងណា នោះឡើយ។ មនុស្សប្រភេទនេះមានការគិតរហ័ស រកច្រកចេញ ក្នុងពេលកំពុងអនុវត្ត ។

ឯមនុុស្សមួយប្រភេទទៀត ចូលចិត្តបញ្ជា ខួរក្បាលគិតយ៉ាងណាឲ្យតែខ្លួនរួច ខ្ជិលច្រអូស ការងារអនាគតបើមិនខំប្រឹងកែខៃ ហើយនៅតែបណ្ដោយទៅតាមពេលវេលា នោះអ្នកនឹងបាត់បង់អ្វីៗជុំវិញខ្លួនដោយមិនដឹងពីកំហុសដែលអ្នកបានសន្សំមិនខាន។

ពាក្យតំអក់ជាក្រៀមភាសាខ្មែរយើងដែលគេច្រើនប្រើលើមនុស្ស ខ្ជិលច្រអូស គេចវេសនឹងការងារនានា ។ ការពិតណាស់ មនុស្សយើងត្រូវតែដំណើរការខួរក្បាលជាចាំបាច់ តែមិនមែនបានន័យប្រើដោយគ្មានពេលសម្រាកនោះទេ ។ ចុះសម្រាកបែបណាចាត់ជាការសម្រាកខួរក្បាល ?

អ្នកមិនមែនបំពេញការងារ​ ២៤ម៉ោងឯណាមែនទេ? ក្រៅម៉ោងបំពេញការងារគឺសុទ្ធជា
ម៉ោងលំហែខួរក្បាល បានន័យថាម៉ោងលំហែខួរក្បាលមានច្រើន ដែលយើងត្រូវចេះលៃលក វិធីលំហែផ្សេងៗគ្នា ហើយជួយទាំងយើង ជួយទាំងអ្នកដទៃបានទៀតផង ដូចជា៖

ហាត់ប្រាណ.jpg

ហាត់ជុំ.jpg

កំណត់ការបែងចែកពេលវេលា ជាប្រចាំ ថានឹងត្រូវធ្វើអ្វីសម្រាប់ថ្ងៃស្អែក
ការជួយកិច្ចការមើលថែផ្ទះសំបែង
បង្កើតការដាំដុះសម្រាប់គ្រួសារ ឬសង្គម
ថែទាំកូនចៅ
ពេលវេលាធ្វើលំហាត់ប្រាណប្រចាំថ្ងៃ
សម្រាកលំហែ ជាមួយគ្រួសារ មិត្តភ័ក្ត សាច់ញាតិបងប្អូន
ពេលវេលាដំណេកសម្រាកខួរក្បាលយ៉ាងតិច ៧ ម៉ោងក្នុងមួយថ្ងៃ (សំគាល់ៈ ការបំពេញម៉ោងសងការគេង មិនជាការប្រសើរសម្រាប់សុខភាពឡើយ) ។ល។ (អ្នកអាចបន្ថែមលើសអ្វីដែលខ្ញុំដឹង ជាការជួយជ្រោមជ្រែងដ៏ល្អ)

សំអាតផ្ទះ.jpg

ដាំដុះ.jpg
ដាំកូនឈើមួយដើមបានន័យថា អ្នកកំពុងជួយទ្រទ្រង់រាល់ជីវិតលើផែនដីនេះ

ប៉ុន្មានចំណុចខាងលើ យើងទៅណា តែងបង្កើនការស្រឡាញ់រាប់អាន ពីអ្នកដទៃជានិច្ច ៕

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!