World Cup 2022៖ ក្រុម​ខ្លាំង​ដែល​កម្ពុជា​ជួប​អាច អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ …

last month

gssss.jpg
អ្នកគាំទ្រកម្ពុជានាការ​ប្រកួតវគ្គជម្រុះ World Cup 2018 ជុំទីពីរ កាលពីឆ្នាំ២០១៥ ដោយជប៉ុន​ឈ្នះ ២-០។ រូបថត AFP
ដោយ: ទេព ពិទូរ្យ​​ ការចាប់​ឆ្នោត​ជុំ​ទី​២ នៃ​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup នៅ​កាតា ឆ្នាំ​២០២២ ប្រចាំ​ទ្វីបអាស៊ី នឹង​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា​នេះហើយ នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ស្ថិតនៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ នា​ការចាប់​ឆ្នោត​នេះ​កម្ពុជា​ស្ថិតក្នុង Pot ទី​៥​។​
FIFAកីឡាជាតិជាតិជម្រុះ World Cup 2022៖ ក្រុម​ខ្លាំង​ដែល​កម្ពុជា​ជួប​អាច អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង អ៊ីរ៉ង់ … 17, Jul 2019 , 1:26 pm
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាពអ្នកគាំទ្រកម្ពុជានាការ​ប្រកួតវគ្គជម្រុះ World Cup 2018 ជុំទីពីរ កាលពីឆ្នាំ២០១៥ ដោយជប៉ុន​ឈ្នះ ២-០។ រូបថត AFP
អ្នកគាំទ្រកម្ពុជានាការ​ប្រកួតវគ្គជម្រុះ World Cup 2018 ជុំទីពីរ កាលពីឆ្នាំ២០១៥ ដោយជប៉ុន​ឈ្នះ ២-០។ រូបថត AFP
ដោយ: ទេព ពិទូរ្យ​​ ការចាប់​ឆ្នោត​ជុំ​ទី​២ នៃ​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup នៅ​កាតា ឆ្នាំ​២០២២ ប្រចាំ​ទ្វីបអាស៊ី នឹង​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែកក្កដា​នេះហើយ នៅ​ទីស្នាក់ការ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ស្ថិតនៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ នា​ការចាប់​ឆ្នោត​នេះ​កម្ពុជា​ស្ថិតក្នុង Pot ទី​៥​។​

​ក្នុង Pot ទី​១ ដែលមាន​ក្រុម​ជម្រើសជាតិ​ចំនួន​៨​ប្រទេស សុទ្ធសឹង​ជា​ក្រុម​ខ្លាំង រួមមាន អ៊ឺ​រ៉ង់ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ម្ចាស់ផ្ទះ​កាតា អេ​មី​រ៉ា​ត​អារ៉ាប់​រួម អា​រ៉ា​ប៊ី​សា​អូឌីត និង​ចិន​។ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​ស្ថិតក្នុង Pot ចុងក្រោយ​នឹងត្រូវ​ជួប​ក្រុម​ខ្លាំង​មួយ​ពី Pot ទី​១ នេះ​។​

​នា​ការចាប់​ឆ្នោត​នេះ មាន​ក្រុម​ជ​ម្រើ​ជាតិ​សរុប​ចំនួន ៤០​ក្រុម​ដែល​ចែកចេញជា​៥ Pot​។ មួយក្រុម​ពី Pot នីមួយៗ​ពី​ទី​១​ដល់​៥ ត្រូវ​ចាប់​ចូលគ្នា​ឲ្យ​បាន​៥​ក្រុម​ក្នុង​មួយ​ពូ​ល ក្នុងចំណោម​៨​ពូ​ល​។ ក្រោយ​ចាប់ឆ្នោត​រើស​ពួ​ល​ទាំង​៨​ពី A ដល់ H រូ​ច​ហើយ ពួកគេ​នឹងត្រូវ​ប្រកួតប្រជែង​គ្នា​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​២ FIFA World Cup ២០២២ ដើម្បី​បន្តទៅ​ជុំ​ទី​៣​បន្តទៀត​។​

ការប្រកួត​នឹង​ចាប់​ផ្តើ​មពីថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​។​

​ខាងក្រោម​នេះ​ជា​ក្រុម​ទាំង​៤០ ដែល​ត្រូវ​ចាប់ឆ្នោត​៖
Pot ១៖ អ៊ឺ​រ៉ង់ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាតា អេ​មី​រ៉ា​ត​អារ៉ាប់​រួម អា​រ៉ា​ប៊ី​សា​អូឌីត និង​ចិន​
Pot ២: អ៊ីរ៉ាក់ អ៊ូស​បេ​គី​ស្ថាន ស៊ី​រី អូ​ម៉​ង់ លី​បង់ កៀ​ហ្ស៊ី​ស៊ី​ស្ថាន វៀតណាម និង​ហ្ស៊​កដា​នី​
Pot ៣: ប៉ា​ឡេស្ទី​ន ឥណ្ឌា បា​រ៉ែ​ន ថៃ តា​ហ្ស៊ី​គី​ស្ថាន កូរ៉េខាងជើង ឆាយ​នី​ស​តា​យ​ប៉ិ និង​ហ្វីលីពីន​
Pot ៤: តួ​ក​ម៉េ​នី​ស្ថាន មី​យ៉ាន់​ម៉ា ហុងកុង យេម៉ែន អា​ហ្វ​ហ្គា​នី​ស្ថាន ម៉ា​ល់​ឌី​វ កូវ៉ែត និង​ម៉ាឡេស៊ី​
Pot ៥: ឥណ្ឌូណេស៊ី សិង្ហ​បុរី នេ​ប៉ាល់ កម្ពុជា បង់​ក្លា​ដែ​ស ម៉ុង​ហ្គោ​លី​, កោះ​ហ្គាំ និង​ស្រីលង្កា​
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

www.thmeythmey.com/?page=detail&id=80551

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!