បុរស​វ័យ​១០០​ឆ្នាំ និង​ស្ត្រី​វ័យ​១០៣​ឆ្នាំ រៀបការ ក្រោយ​ស្រឡាញ់គ្នា​ជាង​១​ឆ្នាំ​

11 days ago

10720191759front.jpg
ដោយ: ធីតា
​លោក John Cook វ័យ​១០០​ឆ្នាំ និង​អ្នកស្រី Phyllis វ័យ​១០៣​ឆ្នាំ ទើបតែ​ក្លាយជា​គូ​ស្វាមីភរិយា​ថ្មីថ្មោង និង​ទើប​ទទួលបាន​លិខិត​អាពាហ៍ពិពាហ៍​ផ្លូវការ កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន NBC 24 WNWO ពួកគាត់​រស់នៅ​មណ្ឌល Kingston Residence of Sylvania រដ្ឋ Ohio ជាមួយគ្នា និង​ចាប់ចិត្ត​ស្រឡាញ់គ្នា​ជាង​១​ឆ្នាំ​មកហើយ​។​
អន្តរជាតិបុរស​វ័យ​១០០​ឆ្នាំ និង​ស្ត្រី​វ័យ​១០៣​ឆ្នាំ រៀបការ ក្រោយ​ស្រឡាញ់គ្នា​ជាង​១​ឆ្នាំ​ 10, Jul 2019 , 9:39 pm
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាព
ដោយ: ធីតា
​លោក John Cook វ័យ​១០០​ឆ្នាំ និង​អ្នកស្រី Phyllis វ័យ​១០៣​ឆ្នាំ ទើបតែ​ក្លាយជា​គូ​ស្វាមីភរិយា​ថ្មីថ្មោង និង​ទើប​ទទួលបាន​លិខិត​អាពាហ៍ពិពាហ៍​ផ្លូវការ កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន NBC 24 WNWO ពួកគាត់​រស់នៅ​មណ្ឌល Kingston Residence of Sylvania រដ្ឋ Ohio ជាមួយគ្នា និង​ចាប់ចិត្ត​ស្រឡាញ់គ្នា​ជាង​១​ឆ្នាំ​មកហើយ​។​

​លោកតា John ជា​អតីតយុទ្ធជន​ក្នុងសម័យ​សង្គ្រាមលោកលើកទី​២ ដែល​ទើប​ឈានដល់​អាយុ​១០០​ឆ្នាំ រីឯ​លោកយាយ Phyllis ដែលមាន​កំណើត​នៅ West Virginia ត្រូវ​ប្រារព្ធ​ខួប​១០៣​ឆ្នាំ នា​ថ្ងៃទី​៨ ខែសីហា ខាងមុខ​។ ពួកគាត់​សុទ្ធតែជា​បុរស​ពោះម៉ាយ និង​ស្ត្រី​មេម៉ាយ​។​
1.jpg
ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន លោក John បាន​អះអាងថា តាមពិតទៅ​ពួកគាត់​មិនមាន​គម្រោង​ឡើយ ប៉ុន្តែ​មានការ​ផ្តល់យោបល់​ថា ពួកគាត់​អាច​រៀបការ ហើយ​ទីបំផុត​ពួកគាត់​ក៏​សម្រេចចិត្ត​រៀបចំ​ពិធី​តែម្តង​។​

​គូស្នេហ៍​វ័យ​ចំណាស់​ទាំងពីរ បាន​បាក់ចិត្ត​ស្រឡាញ់គ្នា​អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​មកហើយ​។ លោកតា​បាន​បន្ថែមថា​៖ «​និយាយ​ឲ្យ​ពិត​ទៅ ពួកយើង​បាន​ស្រឡាញ់គ្នា​ទៅវិញទៅមក​។ ខ្ញុំ​ដឹង អ្នក​គិតថា អាយុ​របស់​ពួកយើង​ហាក់ដូចជា​ពិបាក​ទៅរួច​ណាស់ ប៉ុន្តែ​យើង​ស្រឡាញ់គ្នា​ពិតមែន​។​

​ក្រោយ​ចំណងអាពាហ៍ពិពាហ៍ ពួកគាត់​បន្ត​រស់នៅ​មណ្ឌល​រួមគ្នា បរិភោគ​អាហារ​ជាមួយគ្នា និង​អង្គុយ​ក្រោម​ពន្លឺព្រះអាទិត្យ​ជាមួយគ្នា​។ លោកយាយ Phyllis បាន​បញ្ជាក់ថា អាយុ​ដ៏​ចំណាស់​របស់​ពួកគាត់​ពិបាក​និយាយ​ពី​ភាព​រ៉ូ​ម៉​ង់​ទិច​ខ្លាំងណាស់ ប៉ុន្តែ​អ្វីដែល​ពួកគាត់​អាចនិយាយបាន​នោះ គឺ​ការ​ចំណាយពេល​រួមគ្នា​៕
2.jpg
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
www.thmeythmey.com/?page=detail&id=80324

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!