Bata ឡើង Top Scorer ក្រោយ​ស៊ុត​ចូល​យុវជន​បាទី​៦​គ្រាប់​តែម្នាក់ឯង​

last month

15720191821front.jpg
ដោយ: រួបរួម
​នា​ការប្រកួត​សប្តាហ៍​ទី​១៥​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃអាទិត្យ ក្រុម​ម្ចាស់ផ្ទះ​ទាំង​៤​សុទ្ធតែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន ដោយ​ភ្នំពេញ​ក្រោ​ន​ឈ្នះ​យុវជន​បាទី ១១-១ ព្រះខ័ន​រាជ​ស្វាយរៀង​ឈ្នះ​សូល​ទី​ឡូ​អង្គរ ៦-១ រីឯ​លទ្ធផល​នៃ​ជ័យជម្នះ ៤-០ កើតឡើង​នា​ជំនួប​រវាង​អង្គ​រថា​យ​ហ្គឺ​រលើ​កំពង់ចាម និង​បឹងកេត​លើ​អគ្គិសនី​កម្ពុជា​។ ៦​គ្រាប់​ក្នុង​១​ប្រកួត​របស់ Dzarma Bata សម្រាប់​ភ្នំពេញ​ក្រោ​ន នាំ​ឲ្យ​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​រូបនេះ ឡើងលើ​កំពូល​តារាង Top Scorer ដោយមាន​២០​គ្រាប់​។​
ភ្នំពេញ​ក្រោ​ន បានទទួល​ជ័យជម្នះ​រហូតដល់​ទៅ ១២-១ លើ​ក្រុមយុវជន​បាទី នៅ​កីឡដ្ឋាន អ អេស អិន របស់ខ្លួន​។ Dzama Bata រកបាន​តែម្នាក់ឯង​៦​គ្រាប់​, Paolo Victor, យ៉ើ ម៉ូ​ស្លី​ម​, ម៉ៅ ពិសិដ្ឋ​, លឹម ពិសុទ្ធ​, Mustafa Zazai រួមចំណែក​បាន​ម្នាក់​១​គ្រាប់ រីឯ​គ្រាប់​ទី​១២ ជាការ​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់ ជា សុខ​ម៉េង ខណៈ​១​គ្រាប់​របស់​យុវជន​បាទី សម្រេចបាន​ដោយ សេង សម្បត្តិ​។gsss.png
៦​គ្រាប់​ក្នុង​មួយ​ប្រកួត នាំ​ឲ្យ Bata ឡើង​ឈរលើ​តារាង Top Scorer និង​ជា​គ្រាប់​បាល់​ទី​៧​របស់គេ ក្នុងនាម​ជា​កីឡាករ​ភ្នំពេញ​ក្រោ​ន ចាប់ពី​ជើង​ទី​ពីរ រីឯ​១៣​គ្រាប់​ទៀត គេ​ធ្វើបាន​សម្រេច​ក្នុងនាម​ជា​កីឡាករ​ក្រសួងការពារជាតិ​។​

​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Jean Marie Privat បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ស៊ី សូល​ទី​ឡូ​អង្គរ ៦-១ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ហួយ ផល្លី​ន និង ប្រាក់ មុនី​ឧ​ត្ត​ម រួមចំណែក​បាន​ម្នាក់​១​គ្រាប់ ខណៈ លី សា​រ័ត្ន ដែលជា​អតីត​កីឡាករ​ព្រះខ័ន​រាជ ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​សូល​ទី​ឡូ​។​

​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប អង្គ​រថា​យ​ហ្គឺ​រ បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​កំពង់ចាម ៤-០​។ ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា រកបាន​២​គ្រាប់ ដើម្បី​ឈរ​លំដាប់​លេខ​២​ស្ទួន​ជាមួយ Jean Marie Privat ដែលមាន​សរុប​១៩​គ្រាប់​។ ពីរ​គ្រាប់​ទៀត​របស់​អង្គ​រថា​យ​ហ្គឺ​រ សម្រេចបាន​ដោយ Fernando Torres និង Alexis Ramos​។​

​បឹងកេត រីករាយ​ជាមួយ​៣​ពិន្ទុ នា​ការប្រកួត​ដំបូង​ក្នុង​ក្របខណ្ឌ​កំពូល​នៅ​កីឡដ្ឋាន​របស់ខ្លួន ជាមួយនឹង​ជ័យជម្នះ ៤-០ លើ​អគ្គិសនី​កម្ពុជា​។ Samuel Gbenga រកបាន​២​គ្រាប់ ចាន់ វឌ្ឍនាកា និង Julius Oiboh បន្ថែម​បាន​ម្នាក់​១​គ្រាប់​។​

​ចំណាត់ថ្នាក់​៖

១.​ព្រះខ័ន​រាជ​ស្វាយរៀង ៣៦​ពិន្ទុ (+៣៣)
២.​ណាហ្គា​វើ​លដ៍ ៣១​ពិន្ទុ (+៤១)
៣.​អង្គ​រថា​យ​ហ្គឺ​រ ៣០​ពិន្ទុ (+២៩)
៤. វិសាខា ២៨​ពិន្ទុ (+២៥)
៥.​បឹងកេត ២៧​ពិន្ទុ (+១៤)
៦.​ភ្នំពេញ​ក្រោ​ន ២៥​ពិន្ទុ (+១៩)
៧.​ក្រសួងការពារជាតិ ២៣​ពិន្ទុ (+១៣)
៨.​សូល​ទី​ឡូ​អង្គរ ២១​ពិន្ទុ (+៥)
៩.​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ១៦​ពិន្ទុ (-៥)
១០.​គិរីវង់​សុខ​សែន​ជ័យ ១៥​ពិន្ទុ (+៧)
១១.​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ១៣​ពិន្ទុ (-៣)
១២.​អគ្គិសនី​កម្ពុជា ១៣​ពិន្ទុ (-១៦)
១៣.​យុវជន​បាទី ៣​ពិន្ទុ (-៣៤)
១៤.​កំពង់ចាម ៣​ពិន្ទុ (-១២៨)
www.thmeythmey.com/?page=detail&id=80495
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!