អាមេរិក​ប្រាប់​កូរ៉េខាងត្បូង និង​ជប៉ុន​ឲ្យ​រក​ដំណោះស្រាយ​​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​

7 days ago

13820191200aa.jpg
ក្រសួងការបរទេសសហរដ្ឋអាមេរិក
ដោយ: ធៀន ភា​រិន្ទ​
​អាមេរិក នៅ​ពី​ថ្ងៃទី​១២ ខែសីហា ជំរុញ​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន​ស្វែងរក​ដំណោះស្រាយ​សមស្រប​ក្នុង​ជម្លោះ​របស់​ប្រទេស​ទាំងពីរ​។ វិបត្តិ​ពាណិជ្ជកម្ម​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​កាន់តែ​យ៉ាប់យ៉ឺន​បន្ទាប់ពី​ទីក្រុង​សេ​អ៊ូ​ល​ចេញ​វិធានការ​សងសឹក ដោយ​ដក​ជប៉ុន​ចេញពី​បញ្ជីពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្តបាន​។
អន្តរជាតិអាមេរិក​ប្រាប់​កូរ៉េខាងត្បូង និង​ជប៉ុន​ឲ្យ​រក​ដំណោះស្រាយ​សមស្រប​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ 13, Aug 2019 , 12:11 pm
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាពក្រសួងការបរទេសសហរដ្ឋអាមេរិក
ក្រសួងការបរទេសសហរដ្ឋអាមេរិក
ដោយ: ធៀន ភា​រិន្ទ​
​អាមេរិក នៅ​ពី​ថ្ងៃទី​១២ ខែសីហា ជំរុញ​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន​ស្វែងរក​ដំណោះស្រាយ​សមស្រប​ក្នុង​ជម្លោះ​របស់​ប្រទេស​ទាំងពីរ​។ វិបត្តិ​ពាណិជ្ជកម្ម​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​កាន់តែ​យ៉ាប់យ៉ឺន​បន្ទាប់ពី​ទីក្រុង​សេ​អ៊ូ​ល​ចេញ​វិធានការ​សងសឹក ដោយ​ដក​ជប៉ុន​ចេញពី​បញ្ជីពាណិជ្ជកម្ម​គួរ​ឲ្យ​ទុកចិត្តបាន​។

​សហរដ្ឋអាមេរិក​នៅតែ​បន្ត​សម្រួល​ឲ្យ​មាន​កិច្ចចរចា​រវាង​ប្រទេស​សម្ពន្ធមិត្ត​ទាំងពីរ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​ប្រាប់ ទី​ភ្នា​ក់​សារពត៌មាន Yonhap ថា កូរ៉េខាងត្បូង និង​ជប៉ុន​គឺជា​សម្ព័ន្ធមិត្ត និង​ជា​មិត្តភក្តិ​របស់​អាមេរិក​។ ទីក្រុង​វ៉ា​ស៊ី​ង​តោន ជឿថា វា​គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការរក្សា​សម្ព័ន្ធភាព​ត្រីភាគី ដើម្បី​ប្រឈមមុខ​ជាមួយនឹង​ការប្រកួតប្រជែង​ក្នុង​តំបន់ រួមមាន​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ការប្រកួតប្រជែង​នៅ​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក និង​នៅលើ​ពិភពលោក​ទាំងមូល​។​

​អ្នកនាំពាក្យ​ដដែល បន្ថែមទៀតថា អាមេរិក​លើកទឹកចិត្ត​អោយមាន​កិច្ចចរចា​រវាង​ប្រទេស​ទាំងពីរ តែ​ខ្លួន​នឹងមិន​ធ្វើជា​អ្នកសម្របសម្រួល ឬ​អាជ្ញាកណ្តាល​អ្វី​ឡើយ​។ នៅពេល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​អាក្រក់ ជប៉ុន និង​កូរ៉េខាងត្បូង​នឹង​ជួប​ផលវិបាក​ទាំងសងខាង ហើយ​ពួកគេ​ត្រូវមាន​ការទទួលខុសត្រូវ​ក្នុង​ការស្តារ​ស្ថានភាព​មួយ​នេះ​ឲ្យ​ល្អ​ឡើងវិញ​។

​សូមបញ្ជាក់ថា ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ធំ​ឡើងៗ បន្ទាប់ពី​ប្រទេស​ទាំងពីរ​ចេញ​វិធានការ​សងសឹក​គ្នា​ទៅវិញទៅមក​។ បន្ទាប់ពី​ជប៉ុន​បាន​រឹត​ត្បឹ​ត​ការនាំចេញ​វត្ថុធាតុដើម​ទៅ​កូរ៉េខាងត្បូង និង​ដក​ប្រទេស​នេះ​ចេញពី​បញ្ជីពាណិជ្ជកម្ម​គួរអោយ​ទុកចិត្តបាន ចំណែក​កូរ៉េខាងត្បូង​បានចេញ​វិធានការ​សងសឹក​វិញ ដោយ ពី​ដក​ជប៉ុន​ចេញ​បញ្ជី​គួរ​ឲ្យ​ទុកចិត្តបាន​វិញ​ដែរ​។

​សម្រាប់​ជ​ម្រោះ​ពាណិជ្ជកម្ម​រវាង​សម្ពន្ធមិត្ត​ទាំងពីរ​នេះ ធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ឈឺក្បាល​យ៉ាងខ្លាំង ហើយ​ថា​ជម្លោះ​រវាង​សម្ពន្ធមិត្ត​ទាំងពីរ​ធ្វើ​ឲ្យ​អាមេរិក​ស្ថិតក្នុង​តួនាទី​ដ៏​អាក្រក់​មួយ​៕
https://www.thmeythmey.com/?page=detail&id=81537
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

Nice post bro