មនុស្សល្អ

7 days ago

បើចិត្តចេះព្រលែងចោល នោះចិត្តនឹងមានសេរីភាព ប៉ុន្តែសេរីភាពវាគ្រាន់តែជាលក្ខ័ណ្ឌមួយរបស់សុភមង្គលតែប៉ុណ្ណោះ ទាល់តែចិត្តចេះរស់នៅក្រៅលោកនេះ ទើបចិត្តមានសុភមង្គលពិតប្រាកដ ។ ចិត្តនៅក្នុងលោក គឺដើម្បីអភិវឌ្ឍឲ្យមានការភ្ញាក់រលឹក ចាកចេញពីភាពវង្វេងនិងការបែងចែក មិនមែនមកលិចចុះដោយសារតែរឿងរ៉ាវក្នុងលោកនេះទេ ធ្វើជាមនុស្សល្អមិនទាក់ទងនឹងសាសនា មិនទាក់ទងនឹងទស្សនៈនយោបាយ មិនទាក់ទងនឹងស្ថានភាពជីវិត ពណ៌សំបុរស្បែក​ឬ កំរិតវប្បធម៌នោះទេ វាទាក់ទងតែលើអំពើរបស់អ្នកទៅលើអ្នកដទៃតែប៉ុណ្ណោះ ! ។ ធ្វើចិត្តឲ្យទទេរស្អាតទៅ នោះបេះដូងចាប់ផ្តើមធ្វើការហើយ !
មធ្យោបាយតែមួយគត់ដែលអាចជួយជីវិតឲ្យមានភាពរីករាយបាន គឺទំលាក់ចោលអ្វីដែលធ្វើឲ្យអ្នកកើតទុក្ខ ! ពិតណាស់ ចម្លើយរបស់អ្នកគឺ ពិបាកធ្វើបានណាស់ ឬ ធ្វើមិនបានទេ ! ដូច្នេះអ្នកមានសិទ្ធិទទួលយកភាពកំសត់តទៅទៀតទៅ មិនចាំបាច់ដើរត្អូញពីការលំបាកប្រាប់គេឯងទៀតទេ វាជាបុព្វសិទ្ធិរបស់អ្នក រឿងនេះគ្មានអ្នកណាអាចជួយអ្នកក្រៅពីខ្លួនឯងបានទេ ! ។ លោកនេះ ក្រៅតែពីការតាំងចិត្តដើម្បីកាត់ចិត្ត និងការរង់ចាំលំហូរទៅតាមពេលវេលា គេគ្មានមធ្យោបាយផ្សេងទៀតទេ ! ។ តែសូមផ្តាំថា ដើម្បីធ្វើឲ្យមានការតាំងចិត្ត និង ការកាត់ចិត្ត ចូរអ្នកជ្រើសយកទស្សនៈបុគ្គលឯក ក្នុងលោក មានដូចជា ទស្សនៈព្រះពុទ្ធជាដើម យកមកពិចារណាចុះ អ្នកមិនត្រឹមតែអាចទទួលបានភាពរីករាយប៉ុណ្ណោះទេ អ្នកនឹងបានឆ្លងផុតពីលោកនេះបានទៀតផង ! ។
61477953_338725966791647_8154588503489904640_n.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!