ហាម​ស្ត្រី​មាន​ផ្ទៃពោះ​ប្រើ​ផលិតផល ៥មុខនាំ​ប៉ះពាល់​ដល់​កូនក្នុងផ្ទៃ

3 months ago

FB_IMG_1536937537807.jpg
ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ស្ត្រី​ជា​ម្តាយ​ក៏​ចង់​បាន​កូន​មាន​សុខភាព​ល្អ លូតលាស់​បាន​ល្អ និង​កើត​ចេញ​មក​ដោយ​សុវត្ថិភាព។ តែ​ទោះបី​ជា​យ៉ាងណា ជួនកាល​ពេលខ្លះ​ផលិតផល​ដែល​ម្តាយ​ប្រើប្រាស់​អាច​ប៉ះពាល់​យ៉ាងសម្ងាត់​ដល់​ទារក​ក្នុង​ផ្ទៃ។
ក្រែម​បបូរមាត់
ក្រែម​បបូរមាត់ ជា​ផលិតផល​សម្រស់​ដែល​ស្ត្រី​ចូលចិត្ត​ប្រើ។ តែ​ទោះជា​យ៉ាងណា ក្រែម​បបូរមាត់​ផ្ទុក​សារធាតុ​ផ្សេងៗ​ជាច្រើន​ដែល​ស្រូបយក​ទាំង​ធាតុ​លោហៈ និង​មេរោគ​ក្នុង​ខ្យល់។ ពេល​ស្ត្រីពពោះ​ញ៉ាំ​អាហារ ជាតិសំណរ​អាច​ជ្រៀត​ចូល​ទៅក្នុង​ខ្លួន ហើយ​ប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​របស់​គភ៌។
ថ្នាំ​លាប​ក្រចក
ធាតុផ្សំ​សំខាន់​ក្នុង​ថ្នាំ​លាប​ក្រចក​ធ្វើ​ឡើងពី​សារធាតុ​គ្រីម៉ូឡូស នីត្រាត និង​សារធាតុគីមី​ដូចជា អាស៊ីត និង​ជាតិ​ពណ៌។ ពេល​ម្តាយ​ចម្អិន ឬ​ចាប់​កាន់​អាហារ រាងកាយ​នឹង​ស្រូប​យក​ជាតិពុល​ទាំងនេះ​ចូល​ទៅក្នុង​សុក និង​ឈាម​រួច​ចូល​ទៅក្នុង​គភ៌។
គ្រឿងក្រអូប
រាល់​ផលិតផល​គ្រឿងក្រអូប និង​ថែរក្សា​ស្បែក​ទាំងឡាយ​មាន​ផ្ទុក​សារធាតុ phthalate ធ្វើឱ្យ​ស្ត្រី​គ្មាន​កូន និង​កើត​ជំងឺ​មហារីក។ ស្ត្រី​ប្រើ​ផលិតផល​ប្រភេទ​នេះ​ច្រើន​ងាយ​ធ្វើឱ្យ​កាយសម្បទា​កូន​មិន​គ្រប់គ្រាន់។ ដូច្នេះ​បើ​ម្តាយ​ចង់​តែង​ខ្លួន គួរ​ជ្រើសរើសផលិតផល​ធម្មជាតិ​គ្មាន​ក្លិន​ក្រអូប។
ម៉ាស៊ីន​ផ្លុំ​សក់
មនុស្ស​តិចណាស់​ដែល​ដឹង​ថា​ប្រដាប់​ផ្លុំ​សក់​អាច​បញ្ចេញ​ធាតុ​វិទ្យុសកម្ម​ច្រើន​បំផុត។ ពេល​អ្នក​បើក​ម៉ាស៊ីន​ផ្លុំ​សក់ ធាតុ​វិទ្យុសកម្ម​នឹង​កើនឡើង។ ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរ​ប្រើ​ឧបករណ៍​នេះ​ទេ បើ​មិន​ចង់​ឱ្យ​ប៉ះពាល់​ដល់​គភ៌។
វិក័យប័ត្រ
វិក័យប័ត្រ​ណា​ក៏ដោយ​ដែល​ប្រើ​ក្នុង​ទូរ ATMs ម៉ាស៊ីន fax ឬ​ម៉ាស៊ីន​ផ្សេងៗ​ទៀត​មាន​ផ្ទុក​សារធាតុ ប៊ីហ្វេណូល-A អាច​បំផ្លាញ​ប្រព័ន្ធ​អង់ដូគ្រីន និង​ជ្រៀប​ចូល​ទៅក្នុង​គភ៌។
ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ទទួលរង​នូវ​សារធាតុ​ខាងលើ​នឹង​ប្រឈមមុខ​បញ្ហា​គភ៌​លូតលាស់​យឺត បញ្ហា​ផ្លូវចិត្ត កើត​ហឺត និង​មហារីក​សុដន់ ជាពិសេស​អាច​ជួប​នឹង​ការរលូត​កូន។ ដូចនេះ​ម្តាយ​មិន​គួរ​ប៉ះពាល់​វិក័យប័ត្រ ឬ​រក្សា​វា​ទុក​ក្នុង​ហោប៉ៅ​ឡើយ៕

ប្រភពពី÷ដំណឹងចាស់​តែមានប្រយោជន៍

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

អរគុណបងដែលតែងតែប្រាប់នូវប្រភពដើម នេះជាគំរូដ៏ល្អមួយ។