តើខ្មោចមានពិតដែលរឺទេ?image/svg+xml

2 months ago

received_254229758728859.jpeg
គ្រប់យ៉ាងត្រូវបានលាតត្រដាងតើខ្មោចមានពិតដែរទេ?
ខ្មោចមានពិត និងមានមិនពិត តាមលក្ខណៈដូចតទៅ ៖
១. ខ្មោចសាហាវបំផុត មាន ៣ គឺ ខ្មោចទោសៈ ខ្មោចមោហៈ និងខ្មោចរាគៈ ។
២. ខ្មោច ជា សាកសព។
៣. ប្រេតលង ៖

  • ដោយសារឃ្លាន ឬ ខ្វះសម្លៀកបំពាក់។ ជួនកាល យើងធ្លាប់ជាញាតិរបស់គេ ទើបគេមកអង្វរ។ ប្រេតមានរូបរាងអាក្រក់ណាស់ តាមកម្មជាអ្នកកែច្នៃ ឬតាមសម្បថដែលធ្លាប់ក្បត់កាលនៅជាមនុស្ស។ ក្នុងករណីនេះ យើងអាច៖
    – ផ្តល់អាហារភោជនផ្ទាល់តាមបែបសែន ឬ បោះអោយត្រូវដី (បែបប្រឡាក់ កខ្វក់ ទើបប្រេតបាន ដោយសារកម្មកខ្វក់)
    – ផ្តល់អាហារទិព្វ/សម្លៀកបំពាក់ទិព្វ តាមរយៈអ្នកមានសីល (យ៉ាងហោចណាស់សីលប្រាំ) ឬ ព្រះសង្ឃ រួចឧទ្ទិសអោយចំឈ្មោះ ឬ ជាសាធារណៈក៏បាន ដូចជា ដល់ប្រេតទាំងឡាយ នៅភូមិនេះ រួចប្រាប់ប្រេតអោយអនុមោទនាទទួលយក។
    – ជូនបុណ្យកុសលដល់ប្រេត រួចប្រាប់ប្រេតអោយអនុមោទនាទទួលយក។
    – ផ្សាយមេត្តាដល់ប្រេតនោះ។

៤. អសុរកាយលង ៖

  • មានរូបរាងស្អាតដូចទេវតា តែបរិភោគរបស់គគ្រិច ឬ គំរង់ (ដូចត្មាត)។ គាត់លង ដោយសារគាត់ខ្លាចយើងដណ្តើមអាហាររបស់គាត់ ដូចជាត្រីងាប់ ដំរីងាប់…។ ពេលខ្លះ អសុរកាយ អាចចូលក្នុងសាកសពសត្វ/មនុស្ស ដើម្បីដេញយើង (ចិនហៅថា ខ្មោចឆៅ)។ វិធីដោះស្រាយ ដូច ទី៣ ដែរ តែថែមត្រង់ “កុំប៉ះពាល់របស់ដែលគាត់ហួងហែង”។ ពេលយើងវង្វេងព្រៃ បើយើងចងមិត្តជាមួយគាត់ គាត់អាចជួយយើងបាន ជួនកាលប្រាប់ដល់កំណប់ទៀតផង។

៥. ទេវតាលង ៖

  • ទេវតាជាន់ទាបនៅលើផែនដី (មកពីទេវតាឋានទី១ គឺ ចាតុម្មហាជិកា, ព្រះឥន្ទ្រនៅឋានទី២ គឺ តាវតឹង្ស/ត្រៃត្រឹង្ស) ដែលថែរក្សាតាមព្រៃ/ដើមឈើ (រុក្ខទេវតា) តាមផ្ទះ (ឃរទេវតា ហៅថាជំនាងផ្ទះ) តាមភូមិ (ភូមិទេវតា ព្រះភូមិ)…។ គាត់លង ដោយសារយើងទៅបំពានទីតាំងគាត់ ដូចជាបត់ជើងចំដើមឈើគាត់ជាដើម។ ប៉ុន្តែ ទេវតាខ្លះក៏លងឥតហេតុផលដែរ ដូចទេវតាទំនើង! ប្រៀបដូចចិត្តមនុស្ស ដែលខ្លះទំនើង ខ្លះសុភាព។ ដំណោះស្រាយ គឺ កុំបំពានកន្លែងគាត់ ឬ បើមិនច្បាស់ មុនធ្វើអ្វីនៅកន្លែងប្លែក ត្រូវសុំ ឧទាហរណ៏ “ឱម្ចាស់ទឹកម្ចាស់ដីអើយ ខ្ញុំសូម… (ដោះទុក្ខសត្វ/សម្រាកមួយយប់/សម្រាកទីនេះមួយភ្លែត…) បើមានកំហុសឆ្គងត្រង់ណា សូមមេត្តាអភ័យទោសដល់ពួកយើងខ្ញុំផង (យកគម្រូតាម រឿងត្រពាំងពាយ)”។ ទេវតាអត់ត្រូវការទានទេ តែត្រូវការបុណ្យ! ដូច្នេះអាចធ្វើទាំង៤ចំណុច ក្នុងករណីទី៣ក៏បាន ឬ ត្រឹមឧទ្ទិសបុណ្យ ឬ ផ្សាយមេត្តាក៏បាន។ ទេវតាខ្លះ អាចឡើងឋានៈ នៅពេលដែលសាធុយកបុណ្យ ដែលយើងផ្សាយទៅ។

៦. មនុស្សលង ៖ គ្រោះថ្នាក់! ទាក់ទងអាជ្ញាធរ ឬ រកវិធីតាមបែបអាណាចក្រ ឬចេះវិជ្ជាគុនល្បុកត្តោ តាមការគួរ…។

៧. ខ្យល់លង ៖ ខ្យល់បក់សោះ ផ្អើលតែខ្លួនឯង!

៨. សញ្ញាវិបល្លាស ក្នុងអារម្មណ៍ (hallucination) ៖លោក Oliver Sacks ជាសសៃប្រសាទវិទូ បកស្រាយជាភាសាអង់គ្លេស អំពីជំងឺម្យ៉ាងឈ្មោះ សញ្ញាវិបល្លាស (ចិត្តសាស្ត្រ) គី មិនមានខ្មោចទេ ៕

អត្ថបទដកស្រង់ពីសារពត៌មាន

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

Hmm, some new entertaining stories :)