ដំណោះស្រាយ

6 months ago

ដំណោះស្រាយ.jpg

តើអ្នកមានបញ្ហាមានបញ្ហាមែនទេ?
តើអ្នកមានបញ្ហាអី?
នេះជាសំនួរដែលគេនោះមានបំណងចង់ជួយអ្នកហើយ, គ្រាន់ថាវាតិច ឬច្រើនអាស្រ័យសមត្ថភាព របស់គេផង អាស្រ័យការបកស្រាយ សម្រាយពន្យល់ប្រាប់របស់អ្នកអំពីទុក្ខកង្វល់នោះប៉ុណ្ណា ។ អ្នកគួរតែយល់ថាគ្មាននរណាកើតមកហើយកន្លងរួចផុតពីទុក្ខកង្វល់រហូតស្លាប់ទៅវិញបានឡើយ មិនថាជាអ្នកមាន ឬក្រ, ហេតុអ្វីខ្ញុំហ៊ានសន្និដ្ឋានដូច្នេះ ព្រោះមនុស្សខ្លួនឯងជាដើមចមបង្កឲ្យមានទុក្ខ ។

រាល់ទុក្ខលំបាកកើតឡើងដោយសារចំណង់ ឬបំណងប្រាថ្នា
កើតឡើងដោយសារតម្រូវការសម្រាប់ជីវិត
កើតឡើងដោយសារភាពមហិច្ឆិតាលោភលន់
កើតឡើងដោយសារកាមតណ្ហា
កើតឡើងដោយរោគាព្យាធិ (ពីកំណើត, ចំំណីអាហារពោរពេញដោយគីមីពុល)
កើតឡើងដោយសារកេងប្រវ័ញ្ច ឆបោក លួច ឆក់ ប្លន់ ជាដើម ។

តើអ្នកដោះស្រាយទុក្ខរបស់អ្នកដោយវិធីណា?
អ្នកត្រូវរកមូលបញ្ហានៃទុក្ខ តើកើតឡើងលើរូបកាយដោយរបៀបណា ពីដំបូង ? ព្រោះមានតែអ្នកខ្លួនឯងប៉ុណ្ណោះជាអ្នកអាចដោះស្រាយចេញ, សម្រាប់អ្នកដទៃដែលនៅជុំវិញអ្នក ហើយមានបំណងចង់ជួយជ្រោមជ្រែងនោះគ្រាន់តែជាអ្នកជួយបំពេញចន្លោះខ្វះខាតដែលអ្នកកំពុងជាប់គាំង ឬអាចនិយាយបានថាគេងគ្រាន់ជាស្ពានចម្លង។
នេះហើយគឺដំណោះស្រាយដ៏ល្អបំផុតដែលអ្នកគួរតែស្វែងយល់ ។

យ៉ាងណាមិញយើងដឹងហើយថា ​រាល់បញ្ហាមនុស្សជាអ្នកបង្កើត អញ្ចឹងយើងក៏ជាមនុស្សដែរមានអីដែលដោះវាមិនចេញ គ្រាន់តែត្រូវប្រើពេលយូរប៉ុណ្ណា, តស៊ូអត់ធ្មត់ប៉ុណ្ណា, ហ៊ានប៉ុណ្ណា នោះឯង។

កាលដែលរត់ចោលបញ្ហា នោះហើយគឺជីវិតបរាជ័យ ហើយថោកគ្មានតម្លៃ កើតមកអសោចកេរ្ដិ៍ ដូចជា ការសម្លាប់ខ្លួន, ការបង្កើតចលាចលដល់ជីវិតមនុស្សដទៃ, ការប្រព្រឹត្តអបាយមុខនានា ដែលនោះសុទ្ធជាជម្រើសនាំខ្លួនលង់កាន់តែជ្រៅ និងនាំទុក្ខដល់ក្រុមគ្រួសារថែមមួយកំរិតទៀត។

គ្មានអ្វីប្រសើរជាងការបង្វឹកហាត់បញ្ញារបស់អ្នកឡើយ, សូមលោកអ្នកប្រឹងរៀនដាស់បញ្ញាឲ្យរស់ជានិច្ច ។ សំដីអ្នកប្រាជ្ញនិយាយថា " ការសិក្សាគ្មានទីបញ្ចប់ឡើយ រហូតអ្នកស្លាប់ទៅវិញ" ៕

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!
Sort Order:  Trending

គេងគ្រាន់ជាស្ពានចម្លង?រីគេ?ជួយកែផងណាបង