ចំណោមពួកគេតើជានរណា?ឬ . . .

10 days ago

Nakomoto Puzzle.jpg

ព្រោះភាពល្បីល្បាញនិងពិសេសដាច់ដោយឡែក
របស់ប៊ីខញ និងបច្ចេកវិទ្យាប្លុកឆេន កាន់តែត្រូវគេ
ចាប់អារម្មណ៍ច្រើនឡើង គ្រប់គ្នាតែងតែចង់ដឹងថា
តើនរណានៅពីក្រោយប៊ីតខញឲ្យប្រាកដ។ ក៍មាន
ដែរអ្នកត្រូវគេចាប់ច្រលំ អ្នកអះអាងខ្លួន និងអ្នក
បដិសេធ ថាខ្លួនមិនមែនជាអ្នកបង្កើតប៊ីតខញនោះ។

មកដល់ថ្ងៃនេះមានមនុស្ស៦នាក់ដែលត្រូវគេយល់
ថាអាចអ្នកបង្កើតប៊ីតខញ រួមមាន៖

១៖ Nick Szabo
អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងមានសញ្ញាបត្រ័ផ្នែកច្បាប់
បញ្ចប់ការសិក្សាឆ្នាំ១៩៨៩។ ក៍ជាអ្នកបង្កើតពាក្យ
Smart contract នៃEtherium។ បង្កើតគមរោង bit gold
ដែលរចនាសម្ពន័ស្រដៀននិងប៊ីតខញឆ្នាំ១៩៩៨។

២៖ Timothy C May
ជាកវីនយោបាយអាមេរិកាំង, វិស្វកអេឡិចត្រូនិច និងជា
អតីតអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់នៅក្រុមហ៊ុន Intel.។

៣៖ Wei Dai
ជានិស្សិតជប៉ុនដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ
វ៉ាស៊ីនតោនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ធ្លាប់ជាអ្នកស្រាវជ្រាវ
ឲ្យក្រុមហ៊ុនmicrosoft ហើយក៍ជាអ្នកបង្កើតគំរោង B-money
ដែលជាលុយមិនស្ថិតនៅក្រោមការគ្រប់គ្រងអ្នកទី៣។
ទស្សនទានបែបនេះក៍មានប្រើនៅប៊ីតខញដែរ។
គាត់ Wei Dai និង Nick Szabo ជាមនុស្សតែពីរនាក់គត់
ដែល Satoshi Nakamoto ទាក់ទងលើកដំបូង។

៤៖ Ian Grigg
មិនទាន់រកប្រភពពត៍មានបាននៅឡើយ

៥៖ Hal Finney
ក្រោយបញ្ចប់ការសិក្សគាត់បានធ្វើការក្នុងក្រុមហ៊ុន
ផលិតហ្គេនមួយចំនួនហើយចុងក្រោយបំផុតគឺធ្វើការ
នៅក្រុមហ៊ុនសាជីវកម្ម PGP។ គាត់គឺជាអ្នកប្រើប្រាស់
និងទទួលបានប៊ីខញដំបូងគេពី Satoshi Nakamoto
ឆ្នាំ២០០៩។ ទោះយ៉ាងណាក៍ដោយគាត់មិនដែលទទួល
ស្គាល់ថាគាត់ជា Satoshi Nakamotoទេ។ គាត់ស្លាប់
នៅឆ្នាំ២០១៤។

៦៖ Gavin Adresen
គឺជាអ្នកសរសេ software ដ៍ល្បីល្បាញ, ជាអ្នកបង្កើតហ្គេម
ក្រាហ្វិក 3D ហើយក៍ជាអ្នកដែល Satishi Nakamoto ប្រកាស
ថាជាជនអភិវឌ្ឈន៍ឆ្នើមក្នុងវិស័យបច្ចេកវិទ្យាផងដែរ។
មនុស្សចេះតែយល់ថាគាត់ជាអ្នកបង្កើតប៊ីខញ តែគាត់
បដិសេធ ថែមទាំងចង្អុលទៅអ្នកជំនួញបច្ចេកវិទ្យា
Craig Steve Wright ថាជា Nakamoto Satoshi ទៅវិញ។

តាមពិតគេនៅតែមិនទាន់ច្បាស់នៅឡើយថា Satoshi
Nakamoto គឺជាមនុស្សម្នាក់ឬមនុស្សមួយក្រុមដែល
បង្កើតប៊ីតខញនេះ។ តើអាចទេចំណោមពួកគេគឺមាន
ម្នាក់ជា Satoshi Nakamoto ពិតប្រាកដ? ឬក្រុមពួកគេ
ទាំងនេះឯងដែលជា Satoshi Nakamoto?

ប្រភព: Wikipedia

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE SEREY!