មិនត្រូវបំភ្លេច !

មួយជីវិតមិនត្រូវបំភ្លេចមនុស្សពីរនាក់ជាដាច់ខាត !
១- គេជាមនុស្សដែលសុខចិត្តបាត់បង់អ្វីៗគ្រប់យ៉ាងដើម្បីអនាគតរបស់អ្នក
២- គេជាមនុស្សព្រមទទួលការឈឺចាប់សព្វបែបយ៉ាងដើម្បីអ្នក ឈឺចាប់លើសពីអ្វីៗទាំងអស់ រហូតហូរឈាមសឹងខ្សោះពីខ្លួនក៏ព្រម ។ សូម្បីគ្រាមួយមកដល់ គឺថ្ងៃស្លាប់ ក៏តែងមានសម្តីចុងក្រោយ នៅតែពោលពាក្យបារម្ភពីអ្នកមិនចេះចប់ ។
អ្នកទាំងពីរនាក់នោះ គឺជាលោកឪពុកនិងអ្នកម្តាយរបស់អ្នកនោះហើយ !
-កុំឲ្យតំលៃមនុស្សដែលអ្នកទើបតែស្គាល់បានពីរបីថ្ងៃ ថ្លៃជាងពួកលោកឲ្យសោះ !
-កុំឲ្យតំលៃវត្ថុខាងក្រៅថ្លៃជាងជីវិតសាច់ញាតិខ្លួនឯង លោកនេះមិនមានអ្វីថ្លៃលើសពីសាច់ញាតិរបស់យើងទៀតនោះទេ ។
មានមហាបុរសច្រើននាក់ណាស់ ដែលលោកបានពលីជីវិតមិនមែនដើម្បីតែសាច់ញាតិ គឺដើម្បីជាតិនិងសាសនារបស់លោកទៀតផង ។

~ស័ង្ហ
Comments