Serey is utilizing Blockchain technology

អ្នកមើលឃើញដូចខ្ញុំគិត ដែរទេ?

V

vannlyda

យើងរស់នៅក្នុងយុគ្គសម័យដែលមនុស្សមានសញ្ញាប័ត្រ ប៉ុន្តែមិនមានចំណេះដឹង ជាពិសេសផ្នែកគុណធម៌។ ហើយតែងមានពាក្យលាក់ពីក្រោយនៃការសរសើរ ដោយភាសាចំអកពីក្នុងអារម្មណ៍ជាញឹកញាប់ សម្បូរអ្នកមានចំណេះដឹង ប៉ុន្តែមិនឆ្លាតវាងវៃឲប្រាកដ។ មនុស្សចង់បានអ្វីងាយៗ ប៉ុន្តែក៏នាំមករឿងច្រើន ។ ចង់តែគ្រប់គ្រងកាន់កាប់ ប៉ុន្តែមិនចង់មើលថែទាំ ។ មនុស្សគោរពស្រឡាញ់ អ្នកមាន ប៉ុន្តែមិនគោរពស្រឡាញ់មនុស្សល្អ ។ ចង់បានសុវត្ថិភាព ប៉ុន្តែធ្វើខ្លួនធ្វេសប្រហែស ។ ចង់ក្លាយជាអ្នកមានបាន ប៉ុន្តែមិនចង់ធ្វើការងារ ។ ចង់ល្បីល្បាញ ប៉ុន្តែមិនមានគុណភាពគ្រប់គ្រាន់ដែលគួរសរសើរ ។ ចង់មានអំណាច ប៉ុន្តែធ្វើខ្លួនមិនគួរឱ្យគោរព ។ ចង់ទទួលបានភាពជោគជ័យ ប៉ុន្តែមិនស្រឡាញ់អ្វីដែលត្រូវធ្វើ ។ ចង់បានសង្គមដែលគួរឱ្យរស់នៅ ប៉ុន្តែខ្លួនឯងមិនមានចរិយាធម៌ ។ ចង់ឱ្យប្រទេសរីកចម្រើន ប៉ុន្តែខ្លួនប្រព្រឹត្តល្មើសដោយគេចពន្ធដា។ ចង់តែពីបានមកខ្លួន ប៉ុន្តែមិនដែលចេះចង់ចែករំលែក ។ ជាលទ្ធផលសព្វថ្ងៃ៖ ផ្ទះធំ បែជាចំនួនមនុស្សសមាជិកក្នុងគ្រួសារតិច ។ ពាក់នាឡិកាថ្លៃ តែរកពេលវេលាសំរាប់ខ្លួនឯងនិងក្រុមគ្រួសារសឹងមិនបាន ។ ឱសថកាន់តែទំនើប ឯសុខភាពកាន់តែខ្សោយ ។ មនុស្សទៅដល់ឋានព្រះច័ន្ទដ៏សែនឆ្ងាយ តែបែជាលេងសូវស្គាល់ និងរាប់អានអ្នកជិតខាងក្បែរផ្ទះ ។ រកចំណូលបានច្រើន តែក្នុងចិត្តមិនមានក្តីសុខ។ អាយខ្យូខ្ពស់ បែជាខ្វះមនោសញ្ចេតនា ។ សម្បូរអ្នកចេះដឹង តែខ្វះអ្នកមានឧត្តមគតិ ។ មានស្នេហាច្រើន តែខ្វះភាពស្មោះត្រង់និងមិនស្រលាញ់ដោយពិត ។ មានមិត្តភក្តិច្រើនតែក្នុងហ្វេសប៊ុក បែមិនមានមិត្តជិតស្និទ្ធពិតប្រាកដ ។ ផឹកទឹកស្រវឹងច្រើន តែផឹកទឹកធម្មតាតិច ។ សញ្ញាប័ត្រច្រើន តែគុណភាពតិច ។ មនុស្សកើតច្រើន តែមនុស្សធម៌ ថយចុះ បើមានក៏សម្បូរតែសប្បុរសសិប្បនិម្មិត...៚ 《នគរថ្កើងប្លែក សប្បាយគាប់ភ្នែក តែចិត្តរងកម្ម》 ![SANG 65.jpg](https://serey.io/imageupload_data/90bb731384c7633739f6f24dd41ae4c97b7ce6da) (១៣ប៉ុន្តែ-តែ១០). #ស័ង្ហ
0.000 SRY$0.00
Global
Global

Comments