Serey is utilizing Blockchain technology

ប្រាក់ក៏ត្រូវបាត់បង់ ថង់ក៏ត្រូវដាច់ដាច

V

vannlyda

ពេលគេធ្វើបាបមកលើខ្លួន មានការឈឺចាប់ខ្លាំងពេក ភាគច្រើន យើងតែងឮពាក្យឧទានឡើងថា "ខ្ញុំលែងមានជំនឿលើច្បាប់កម្មផលហើយ ធ្វើល្អបានអាក្រក់ ធ្វើអាក្រក់បានលុយ អាណាឆ្លាតអាហ្នឹងរស់ស្រួល អាណាល្ងង់អាហ្នឹងខ្ញុំគេ ! លោកនេះគឺតែប៉ុណ្ណឹង"។ រឿងការពិត អ្នកមិនជឿក៏មិនថ្វី តែការពិតមិនតាមការជឿឬមិនជឿទេ ការពិតនៅតែជាការពិត ! មិនមែនអ្នកមិនជឿស្រាប់តែលោកនេះប្រែជាទៀង ប្រែជាសុខវិញទេ ព្រោះគ្មានអ្វីៗស្ថិតក្រោមអំណាចខ្លួនឡើយ ច្បាប់មនុស្សលោក គឺតាក់តែងដោយមនុស្ស ខុសពីច្បាប់ធម្មជាតិ ច្បាប់មនុស្សអាចកែប្រែវិសោធកម្ម ឬចង់ដំណើរការដោយការបោកប្រាស់អាចប្រព្រឹត្តបាន តែច្បាប់ធម្មជាតិ គឺដំណើរការយ៉ាងសុក្រិតជាទីបំផុត ។ ដូច្នេះក្នុងលោកនេះទាមទារឲអ្នកហាត់សំគាល់ កុំទាមទារតាមតែចិត្តចង់ឲ្យសោះ ច្បាប់ធម្មជាតិកាត់ទោសតាមភ្នែកភ្លឺមិនបាន ក៏កាត់តាមសភាវៈធម្មជាតិដែរ ក្រោមមេឃលើដី គ្មានអ្នកណាអាចគេចរួចពី អំណាចត្រៃល័ក្ខណ៍ធម៌ មិនទៀង ជាទុក្ខ មិនមានអ្វីជារបស់ខ្លួននេះដែរ គឺ"ទូកទៅកំពង់នៅ" ដែលជាមរតក របស់អត្តភាព ក្នុងពេលដែលមានជីវិតរស់នៅ ហើយជីវិតគឺជាកម្មសិទ្ធរបស់ផែនដី អ្នកមិនមែនជាម្ចាស់ដី ដីទៅវិញទេទើបជាម្ចាស់ អត់មានអ្នកណាយកអីចេញពីផែនដីនេះទៅបានឡើយ ! អ្វីៗវាគ្រាន់តែជាឆាកល្ខោនដែលត្រូវសំដែងម្នាក់មួយឈុត សីុសងគ្នាទៅតាមកម្មនិពន្ធដែលជាផលនៃអំពើរបស់ខ្លួនតែប៉ុណ្ណោះ។ ពេលសារោងហើយក៏ក្លាយជាចំណីដីទាំងអស់គ្នា មិនមានទីបំផុតឡើយ ។ បើគេបានប្រមាថមើលងាយអ្នក តិះដៀលជេរប្រទេចដល់អ្នក បានធ្វើបាបលើរាងកាយអ្នក បានធ្វើអំពើអាក្រក់សព្វបែបយ៉ាងមកលើអ្នក គឺចង់ឲ្យអ្នកស្វែងរកកិត្តិយស សេចក្តីថ្លៃថ្នូរ និងសន្តិភាពចិត្ត តែអ្នកល្ងង់ខ្លួនឯងទេ ដែលបែរជាឈឺចាប់ខ្លោចផ្សាចិត្ត មិនកែប្រែគុំនំជាការតស៊ូ បែរជាប្រឹងស្វែងរកវិធីសងសឹក តបតទៅគេវិញ ខាតពេលវេលាអត់ប្រយោជន៍ ម្យ៉ាងទៀតក្លាយជាជនអាក្រក់លើសជនបង្កខាងដើមទៀតផង បែបនេះហើយដែលបុរាណលោកពោលថា ប្រាក់ក៏បង់ ថង់ក៏ដាច ៕ ![Screenshot_2018-12-06-14-27-26.png](https://serey.io/imageupload_data/98ea8d067cd600d1e8f1c92000676904367ca83b) #ស័ង្ហ
0.000 SRY$0.00
Global
Global

Comments