Serey is utilizing Blockchain technology

សារធាតុបំពុលចិត្ត មានប្រាំយ៉ាង

V

vannlyda

សុខភាពរាងកាយ ប្រកបជាមួយលោកវោហារផ្នែកវេជ្ជសាស្ត្រ តែចិត្តជានាមធាតុម្យ៉ាងដែលជាថាមពល ត្រូវប្រកបដោយធម្មៈយ៉ាងល្អិតល្អន់ ទើបបានច្បាស់មុខសញ្ញារបស់ជម្ងឺ៖ ១-អវិជ្ជាៈ សេចក្តីល្ងិតល្ងង់មិនដឹងការពិត ថ្វីត្បិតតែអ្នកខ្លះរៀនបានច្រើន មានសញ្ញាប័ត្រផ្លូវលោកខ្ពង់ខ្ពស់ក៏ដោយ តែពេលជីវិតបានជួបបញ្ហា សញ្ញាប័ត្រធំៗទាំងនោះនៅតែមិនអាចជួយស្រោចស្រង់គេបាន ដោយសាមិនស្គាល់អពីធាតុអវិជ្ជាពិតប្រាកដ គឺមិនដឹងថាជីវិតនេះជាទុក្ខ មិនដឹងហេតុរបស់ទុក្ខ មិនដឹងទីរំលត់ទុក្ខ មិនដឹងវិធីរំលត់ទុក្ខ មិនដឹងធម្មជាតិអាស្រ័យគ្នា(បដិច្ចសមុប្បាទ) មិនដឹងលក្ខណៈពិតរបស់ធម្មជាតិ ដែលមិនទៀង ជាទុក្ខ មិនមានតួខ្លួនទោលតែឯងក្នុងលោក ។ ២-ចំណង: ការអាល័យ ការជាប់ជំពាក់ចិត្ត ដែលសុទ្ធតែជារឿងដដែលៗក្នុងភព ។ ៣'ការមើលងាយ: ការស្អប់ខ្ពើម កំហឹងក្រោធ ការថ្នាំងថ្នាក់ចិត្ត ។ ៤-ការច្រណែនៈ វាគឺជាការបំពុលចិត្តខ្លួនឯង ហើយរុញច្រានសេចក្តីល្អចេញពីខ្លួនទៅវិញ ព្រោះមិនចេះរីករាយតាមការមានបានរបស់អ្នកដទៃ ទើបព្រះពុទ្ធលោកបង្ហាត់ឲ្យចេះផ្សាយមេត្តាចិត្តនិងមុទិតាចិត្ត(ហាត់រីករាយត្រេកអរតាម)។ ៥ មានះក្រអឺតក្រទម មោទនភាពពេកធ្វើដូចជាលោកនេះមិនមានអ្នកណាត្រឹមស្មើខ្លួន ( Do not overrate what you have received, nor envy others. He who envies others does not obtain peace of mind.) ទាំងនេះគឺជាជម្ងឺដែលសម្ងំក្នុងចិត្តជាយូរមកហើយ តែ មនុស្សឆ្លាត គេខំព្យាបាលវាដោយឱសថគឺបញ្ញា « ចិត្តបរិសុទ្ធិបានដោយបញ្ញា»ដែលត្រូវអនុវត្តបានតាមផ្លូវចិត្តតែម្យ៉ាង។ ![Screenshot_2018-11-27-23-08-38.png](https://serey.io/imageupload_data/1db07be2dce427d6ec2a5957bc011edd5ea7b04d) ពីខ្ញុំបាទ @vannlyda
0.000 SRY$0.00
Global
Global

Comments