កាហ្វេសេរី !

យើងតែងធ្លាប់បានឮថា សៀវភៅជាមិត្តដ៏ស្មោះត្រង់ !
ជាមិត្តដ៏ល្អ!
វាមិនដែលប្រាប់អាថ៌កំបាំងរបស់យើង ដល់អ្នកណាម្នាក់ឡេីយ ហេីយវាតែងបានប្រាប់អ្វីទាំងអស់ដែលយើងចង់ដឹង។
ចុះបើគ្រាន់តែមានសៀវភៅល្អ តែមិនបានយកមកអាន ហើយបែជារៀបកន្លែងយ៉ាងស្អាត ទិញក្បាលណាល្អៗ មកដល់ចូលទូរកញ្ចក់ចាក់សោពីក្រៅយ៉ាងជិត ឲមិត្តសៀវភៅនៅជាសុខសាន្ត ដោយស្ងប់មិនបាច់ហត់ ដែលត្រូវបានគេបើក ញីញក់ទក់សាច់នោះអី។
បើសំរាប់គំនិតខ្ញុំវិញ អំណានចំពោះអត្ថបទល្អទើបជាមិត្តដ៏ប្រសើរ!
អានបានច្រើន ការចេះដឹងក៏បានច្រើន មានគំនិតក៏ច្រើន និងអាចដំណោះស្រាយគ្រប់បញ្ហា។ ការអាន គឺគ្មានព្រំដែន និងគ្មានកាលកំណត់ទេ។ ការអានមិនចប់ ការអានមិនយល់ ជាទម្លាប់របស់មនុស្សខ្ជីខ្ជា និងជាមូលហេតុមួយ នាំឲ្យមនុស្សបរាជ័យក្នុងជីវិត។
《ការអានច្រើន គឺជាចំណុចខ្លាំងរបស់មនុស្សជោគជ័យ។》
ចង់អានត្រូវគិតថា តើយើងគួរអានពីអ្វី? ពេលអានត្រូវគិតពីខ្លឹមសារនៃអត្ថបទផង កុំអានដើម្បីតែអាន ព្រោះការអានដោយមិនបានគិត មានតម្លៃស្មើនិងការមិនបានអាន ហើយនាំឲខាតពេលវេលា។
គុណសម្បត្តិនៃការអាន គឺដើម្បីបង្កើនចំណេះដឹង បង្កើនទំនុកចិត្ត បន្តការឆ្នៃប្រឌិតខ្ពស់ ការពារខ្លួន និងដើម្បីអ្វីគ្រប់យ៉ាងក្នុងជីវិត និងសង្គមជាតិ។
កុំធ្វើខ្លួនជាមនុស្សខ្ជិលអាន កុំទម្លាក់កំហុស ថាអក្សរច្រើនពេក។
កុំទម្លាក់កំហុសលើពេលវេលា ថាខ្លួនមិនទំនេរគ្រប់គ្រាន់ក្នុងការអាន។
គ្មានមនុស្សជោគជ័យណាម្នាក់ កើតចេញពីមានទម្លាប់នៃការអានតិច ឬមិនអានសោះនោះទេ។ ចំណេះនៅក្នុងអក្សរដែលបានកត់ត្រាទុក ដូច្នេះបើមិនអាន ចំណេះដឹងក៏គ្មានក្នុងខួរក្បាលរបស់យើងនោះដែរ។
សូមយកទម្លាប់អាក្រក់ដែលគ្មានការព្យាយាម ដែលមិនចូលចិត្តអាន ចេញពីខ្លួនរបស់លោកអ្នកឲ្យអស់ទៅ ទើបលោកអ្នកមានឱកាសអាចមើលធ្លុះទៅពិភពខាងក្រៅបានដោយភាពស្រស់ត្រកាលឃើញ។
អ្វីដែលត្រូវអាន?
ចូរអានគ្រប់រឿង អានគ្រប់ពេល និងអានគ្រប់កន្លែង ដូច្នេះចូរអ្នកកុំយកពេលទំនេរទុកចោលដោយមិនបានធ្វើអ្វីសោះ។ បើអ្នកអានបានមួយពាក្យ នោះអ្នកនិងចេះបានមួយពាក្យដែរ។ បង្កើតមិត្តភាពល្អជាមួយការអាន ប្រសើរជាងមានមិត្តមួយពាន់នាក់ដែលមិនយល់ចិត្ត។
មនុស្សដែលមានការគិតទូលំទូលាយ គឺដោយសារគាត់ជាអ្នកឆ្លាតនៅក្នុងការអាន។
ឥលូវ រាប់ថាជាភ័ព្វសំណាងដែលយើងមាន"សេរី"ពោរពេញដោយអត្ថបទប្រសើរ ហើយទំនើប ជាផែនទីជីវិតយ៉ាងល្អ ជាសុមង្គលរបស់ចិត្ត និងជាអ្នកបង្កើនគុណភាពឲ្យខួរក្បាលមួយដ៏វិសេសវិសាលផងដែរ។
អត្ថបទល្អៗ មិនបានធ្វើឲ្យខ្ញុំធុញទ្រាន់ឡើយ ទោះជាចំណាយពេលច្រើនម៉ោងដើម្បីអាន បែជាធ្វើឲ្យខ្ញុំកាន់តែរីករាយ។
"សេរី"តែងនាំអ្នកអានឲ្យទៅដល់ពិភពនៃក្ដីស្រមៃដែលយើងមិនធ្លាប់ទៅដល់ វានាំយើងទៅគ្រប់ទីកន្លែងដែលយើងមិនធា្លប់ស្គាល់ ហើយនាំយើងឲ្យស្គាល់មនុស្សគ្រប់ប្រភេទដែលយើងមិនធ្លាប់បានជួប ជាពិសេសនាំយើងឲ្យយល់ចិត្តមនុស្សជាច្រើនដែលយើងមិនធ្លាប់ស្គាល់គេពីមុនមកទៀតផង។
ជារៀងរាល់ព្រឹក ភរិយារបស់ខ្ញុំតែងឆុងកាហ្វេឲខ្ញុំ រួចទើបគាត់ចេញទៅធ្វើការ ប៉ុន្តែមានថ្ងៃខ្លះយើងទទួលទានដំណេកយប់ជ្រៅពេក លុះភ្ញាក់ឡើងរាងជ្រុលពេល គាត់ក៏ប្រាប់ថាធ្វើឲខ្ញុំមិនទាន់ ។ តាមការពិតខ្ញុំមិនដែលទោមនស្សសូម្បីបន្តិច រឿងមិនបានញ៉ាំកាហ្វេ !
ខ្ញុំអាចអត់ទទួលទានការហ្វេបាន តែរាល់ព្រឹកខ្ញុំមិនអាច មិនបានអានអត្ថបទ "សេរី"នោះឡើយ។ ទោះជាមិនទាន់មានគំនិតថានិងចូលរួមសរសេរបង្ហោះ តែខ្ញុំក៏ត្រូវតែបានចូលអានសិន មុននិងធ្វើកិច្ចការដ៏ទៃទៀត។
រឿងគុណសម្បត្តិរបស់"សេរី"មានច្រើន នេះគ្រាន់តែជ្រុងមួយតូចប៉ុណ្ណោះ ។
លើសពីនោះអ្នកមានបេះដូងចែករំលែក ផ្តល់ទាំងចំនេះដឹងក្នុងសកលលោក ទាំងកាក់រង្វាន់លើកទឹកចិត្តរាល់អត្ថបទដែលបង្ហាញពីបទពិសោធក្នុងជីវិតម្នាក់ៗ និងសេចក្តីផ្សេងៗដែលនាំមកនូវរឿងប្រសើរក្នុងសង្គម។
ធ្លាប់លង់ស្នេហ៍ទៅលើនរណាម្នាក់អត់?
“រាល់ថ្ងៃខ្ញុំសម្លឹងមើលតែអ្នក(serey.io)សឹងតែមិនសំលឹងទៅបណ្តាញសង្គមផ្សេងទៀតឡើយ។
ពីមួយថ្ងៃ-ទៅ-មួយថ្ងៃខ្ញុំមើលអ្នកទាំងក្តីចំណង់ចំណូលចិត្ដ។
ពីមួយថ្ងៃ-ទៅ-មួយថ្ងៃបេះដូងរបស់ខ្ញុំផ្តិតរូបភាពអ្នក(សេរី)ជានិច្ច។
ពីមួយថ្ងៃ-ទៅ-មួយថ្ងៃ ចិត្តរបស់ខ្ញុំបានបង្កើនឱ្យមានភាពកក់ក្តៅជាមួយនិងក្ដីស្រឡាញ់ និង ការចង់បានអ្នកមកធ្វើជាប្រទីបបំភ្លឺផ្លូវជីវិតរបស់ខ្ញុំជារៀងរហូត”។
កាហ្វេសេរី ត្រូវបានអ្នកបច្ចេកទេស គ្រប់គ្រងបានល្អ ចម្រាញ់យ៉ាងយកចិត្តទុកដាក់ រួចយកទៅកាន់កន្លែង ជាពិសេស(ពេញនិយម)។

《ពិតជាគ្មានហេតុផលណាមួយ អាចមកបង្វែរបេះដូងខ្ញុំឲលុបរូបអ្នកចេញពីការដឹងគុណូបការៈ ដែលអ្នកបានជួយខ្ញុំ ហើយញ៉ាំងវិសាលភាពនៃសុភមង្គលជូនទៅកាន់ពិភពលោកដ៏អស្ចារ្យ》៕
៚
Comments