វិធីចម្រាញ់យកថាមពលវិជ្ជមានដោយឥរិយាបថ ៥យ៉ាង
លោកនេះងងឹតណាស់ ! លោកនេះវឹកវរណាស់ !
ពិភពលោកគឺជាពិភពជ្រួលច្របល់ ! ត្រីនៅក្នុងទឹក មិនទាំងដឹងថាខ្លួននៅក្នុងទឹកផង ត្រូវមនុស្សនាំយកមកប្រហារជីវិតនៅលើគោក។
ដើមឈើដែលជាសម្បត្តិជាតិនៅលើភ្នំ គ្មានអ្នកណាស្រោចទឹកទេ តែពួកមនុស្សនាំគ្នាដណ្តើមយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនអស់ មិនទាំងដឹងថាជាអំពើសម្លាប់ខ្យល់ដង្ហើមខ្លួនឯងទៀតផង ។
បើកភ្នែកឡើងវិក័យប័ត្រទឹកភ្លើងបានមកដល់ ណាថ្លៃសាលាកូន ណាថ្លៃអាហារ ...ផលិតផលរបស់មនុស្សគឺជាការចំរាញ់ចេញពីញើសឈាមរបស់មនុស្ស ទីបំផុតមនុស្សត្រូវតែប្រឹងស្វែងរកប្រយោជន៍ពីគ្នា ដែលជៀសមិនផុតពីអំពើទុច្ចរិតតាមផ្លូវកាយ វាចា ចិត្ត ។
សង្គមបានបំពុលមនុស្សគ្រប់រូបភាព ជាពិសេសគឺនយោបាយដែលជាការដណ្តើមអំណាចគ្នា ហេតុនេះបើយើងមិនចេះការពារខ្លួនទេ យើងនឹងកើតជំងឺផ្លូវចិត្តព្រោះតែការវង្វេងក្នុងលោកនេះ។
ធម្មជាតិតាំងពីដើមកប្បគឺមានតែភាវៈពីរទេ គឺភាវៈទ្រទ្រង់ និង ភាវៈបំផ្លាញ ឬ វិទ្យាសាស្ត្របច្ចុប្បន្នហៅថា ឋាមពលវិជ្ជមាន និង ថាមពលអវិជ្ជមាន ដែលវាទាំងពីរមានអន្តរអំពើជាមួយគ្នា ដើម្បីអត្ថិភាពនិងដើម្បីបែកធ្លាយទៅវិញ ។
បើយើងស្រូបយកថាមពលអវិជ្ជមានច្រើន នោះយើងនឹងមានជំងឺ មានគ្រោះថ្នាក់ ជួបរឿងស៊យមិនឈប់ ហេតុនេះត្រូវចេះស្រូបយកថាមពលវិជ្ជមាន និងត្រូវចេះច្រានចេញថាមពលអវិជ្ជមាន ។

វិធីបន្សុទ្ធថាមពលអវិជ្ជមានចេញនោះគឺ ៖
១- តាមរយះការគិតៈ
មិនត្រូវគិតរឿងអាក្រក់ គិតរឿងឈឺចាប់ខ្លោចផ្សារ គិតឲ្យកើតកំហឹង មនុស្សម្នាក់មើលងាយជេរប្រមាទយើង បើយើងខឹងតបមានន័យថាយើងបានស្រូបយកឋាមពលអវិជ្ជមានពីគេយកមកបំពុលខ្លួនឯង ជាអំពើឆោតល្ងង់របស់យើង ត្រូវគិតបំលែងទៅជាវិជ្ជមានវិញ ឧ - គាត់ខឹង គាត់វេទនាសឹងស្លាប់ទៅហើយ យើងទៅវេទនាជាមួយគាត់ធ្វើអី ?។
២- បញ្ចូលទិន្នន័យវិជ្ជមានៈ
ការអាន ការស្តាប់ធម៌ដែលមានគំនិតល្អៗ គឺជាការពង្រឹងគំនិតវិជ្ជមាន ។
៣- មធ្យោបាយអនាម័យៈ
រៀបចំផ្ទះសម្បែងឲ្យមានខ្យល់អាកាសល្អ តុបតែងផ្កាភ្ញីនិងផ្លាស់ប្តូរការរៀបចំក្នុងផ្ទះឲ្យបានញឹកញាប់ ដើម្បីបង្កើតបរិយាកាសថ្មីៗ ។
៤- មធ្យោបាយតាមច្បាប់រូបវិទ្យាគីមីៈ
ក្នុងផ្ទះគប្បីមានតាំងគ្រីស្តាល់ ឬ ថ្លើមថ្មនិងរូបចំលាក់បដិមាពីបូរាណដែលធ្វើពីថ្មធម្មជាតិឬ លោហៈធាតុ ពិសេសបើមានពេជ្រដាក់តាំងលើក្បាលដំណេកជាដើម(ចាស់ៗដំណាលថា មានពេជ្រពាក់ខ្មោចចូលមិនចុះ គេធ្វើមិនត្រូវ ឬពាក់ពេជ្រនាំឲ្យរាសីឡើង គឺជាការពិតតាមលក្ខណះវិទ្យាសាស្ត្រ គឺការបំផ្លាតឋាមពលអវិជ្ជមានចេញនេះឯង)។
៥- ដំណើរកំសាន្តតាមព្រៃភ្នំ(តំបន់គ្មានគ្រុនចាញ់) គឺជាការផ្សារភ្ជាប់ជីវិតទៅនឹងធម្មជាតិ នាំឲ្យមានសុខភាពបេះដូងសួតល្អ ៕

Comments