ថាមពលចិត្តមេត្តា ឈ្នះគ្រប់អ្វីៗយ៉ាង
បុរសអ្នកមានម្នាក់មានបំណងទៅលេងសើចជាមួយស្រីកំសាន្ត តែត្រូវនាងរៀបរាប់ប្រាប់ពីទុក្ខលំបាកក្នុងជីវិតនិងគ្រួសារ បុរសនោះប្រែជាលែងមានអារម្មណ៍រួមភេទហើយបានផ្តល់ប្រាក់ឲ្យនាងដូរមុខរបរបែបនេះចេញ ។
ថាមពលចិត្តមេត្តាឈ្នះថាមពលលោភលន់ មេទ័ពម្នាក់ស្រឡាញ់កូនចៅ មិនដែលហ៊ានលេបចំណីអាហារឆ្ងាញ់ក្បត់កូនចៅឡើយ តែងរួមសុខរួមទុក្ខជាមួយគ្នាមិនដែលមានចិត្តច្រណែនកូនចៅម្តងណាទេ ។
ថាមពលចិត្តមេត្តាឈ្នះថាមពលចិត្តកំណាច ព្រះពុទ្ធផ្ចាញ់អង្គុលីមា ខ្មាន់ធ្នូចុះចាញ់ឋាមពលចិត្តមេត្តាព្រះអង្គ ព្រះពុទ្ធផ្ចាញ់ដំរីនាឡាគិរី ។ល។
បច្ចុប្បន្ននេះថាមពលចិត្តមេត្តានៅមានកម្លាំងខ្លាំងនៅឡើយទេ ព្រោះមនុស្សចិត្តធម៌នៅមានច្រើន មិនទាន់ដាច់ពូជអស់នៅឡើយ ប៉ុន្តែបើម្នាក់ៗមិនបន្តអប់រំចិត្តទេ អំណឹះទៅថ្ងៃមុខកាលបើមនុស្សចិត្តធម៌លែងមាននៅលើលោកនេះហើយ ធម្មជាតិនៃចិត្តឃោរឃៅនឹងកើនឡើង ពេលនោះពិភពលោកនឹងត្រូវកាប់សម្លាប់គ្នា ទីបំផុតលោកនេះបានផុតរលត់វិនាសអន្តរធានទៅមួយរំពេចជាមិនខាន ។
ព្រះពុទ្ធទ្រង់ជ្រាបការនេះច្បាស់លាស់ណាស់ ទើបព្រះអង្គបង្រៀនព្រះកម្មដ្ឋានមេត្តាភាវនាដល់សត្វលោក ដើម្បីពន្យាពេលវិនាសទៅនៃភពផែនដីនេះ ។
"ថាមពលចិត្តមេត្តាឈ្នះថាមពលតណ្ហា និងឈ្នះថាមពលអ្វីៗទាំងអស់ !" ៕
![Screenshot_2018-12-15-23-43-51.png](https://serey.io/imageupload_data/18d4ea68c45e976568748626038f328cece91aff)
Comments