Serey is utilizing Blockchain technology

អ្នកម្តាយ

time-queen


យើងតែងព្យាយាមចងចាំថ្ងៃកំណើតមនុស្សសំខាន់ៗមួយចំនួនដែលយើងបានស្គាល់។ យើងចាំច្បាស់ថ្ងៃកំណើតមនុស្សមនុស្សជាទីស្រលាញ់របស់យើង យើងផ្ញើសារជូនពរគេតាំងពីបើកភ្នែកឡើងភ្លាម នៅពេលព្រឹក។ តែក៏នៅមានអ្នកភ្លេច ឬ មិនដែលដឹងទាល់តែសោះពីថ្ងៃកំណើតរបស់ម៉ែ....

មិនចាប់អារម្មណ៍ មិនធ្លាប់នឹកនាដល់ ព្រោះម៉ែនៅតែជាម៉ែ ទោះចាំ ឬ មិនចាំ ក៏យើងនៅតែបន្ដនៅផ្ទះជាមួយគ្នា ។ ហើយម៉ែក៏មិនដែលនិយាយថា មានអ្នកចាំ ឬ ភ្លេច! ព្រោះពេលខ្លះសូម្បីតែម៉ែខ្លួនឯង ក៏ស្ទើរតែមិនចាំថ្ងៃកំណើតខ្លួនឯងផង។ បើកភ្នែកឡើងមក កាងារពេញផ្ទះ ថ្ងៃនេះតើបានអីហូប? មួយជីវិតម៉ែ មានតែពាក្យថា ចង់ឱ្យកូនហូបឆ្អែត រស់នៅបានល្អ ។ តែពេលកូនរស់នៅបានល្អ ក្នុងសង្គមដ៏សុីវិល័យ កូនរវល់សម្របខ្លួនឱ្យត្រូវនឹងសង្គម ពិធីការផ្សេងៗ រហូតភ្លេចម៉ែ ដែលជាអ្នកនាំយើងមកកាន់ពិភពមួយនេះ។

បើម៉ែមិនចាំ កូនគួរតែចាំថ្ងៃពិសេសរបស់ម្ដាយ ថ្ងៃដែលម្ដាយចាំកំណើតក្លាយមកជាស្ដ្រីម្នាក់ រហូតក្លាយជាម្ដាយរបស់យើង។

អ្នកម្ដាយគ្រប់រូប មិនថាម្ដាយខ្ញុំ ឬ ម្ដាយលោកអ្នក សុទ្ធតែចង់បាននូវភាពកក់ក្ដៅពីកូន លោកចង់ឱ្យយើងយកចិត្តទុកដាក់នឹងលោកផ្ដល់ភាពសំខាន់ដល់លោកគ្រប់វេលា។ គ្រាន់តែពេលខ្លះ គាត់ពិបាកក្នុង បញ្ចេញមកខាងក្រៅ។
ម៉ែមានតែមួយដូចចន្ទបរមី ដែលទោះបើយើងមានលុយវ៉ាល់លានក៏ទិញមិនបាន។ ស្រលាញ់ទាន់នៅស្រលាញ់បាន ជូនអំណោយ ជូនលោកទៅទទួលទានអារហារល្អៗ ....បង្កើតស្នាមញញឹមក្នុងគ្រួសារឱ្យច្រើនៗ សំឡេងសើចជុំគ្នារបស់កូនៗ ធ្វើឱ្យម៉ែញញឹមបិទមាត់មិនជិតទេ។ 💛

354.024 SRY$0.00
Global
Global

Comments