Serey is utilizing Blockchain technology

គតិលោកស្តីពីនិស្ស័យជាសត្វ

time-queen


#សត្វខ្លា
- ខ្លាគឺជាប្រភេទសត្វតិរច្ឆានដ៏កាចសាហាវនិងសុីសាច់ជាអាហារដូចក្រពើដែរ ប៉ុនែ្តវាស្គាល់ម្ចាស់វាច្បាស់ណាស់ ខ្លាគឺជាសត្វលាក់ពុតលាក់ក្រចក...។ វាតែងគិតក្នុងចិត្តរបស់វាជានិច្ចថា បើមានឱកាស វានិងសាកភ្លក្សសាច់ម្ចាស់វាភ្លាម ថាតើសាច់ម្ចាស់វាមានរសជាតិកម្រិតណា ។
#សត្វក្រពើ
- ក្រពើគឺជាប្រភេទសត្វតិរច្ឆានដ៏កាចសាហាវបំផុត វាចេះត្រឹមហាមាត់ចាំត្របាក់ចំណីប៉ុណ្ណោះ នៅពេលម្ចាស់វាទម្លាក់ចំណីអោយសុីភ្លាម វាក៏ត្របាក់គ្រឹបដោយមិនខ្វល់ថាអាហារនោះជាអ្វីឡើយ ហើយវាមិនស្គាល់ម្ចាស់វាទេ សូម្បីម្ចាស់វាធ្លាក់ចូលអាងក្រពើ ក៏វាហែកដណ្តើមគ្នាសុីភ្លាមៗដោយមិនខ្វល់ថា អ្នកនោះធ្លាប់មានគុណលើវាទេ ។
#មនុស្សដែលមាននិស្សយជាតិរិច្ឆាន
- លក្ខណ: មិត្តទ្រុស្តមិត្ត, មនុស្សរមិលគុណ, មនុស្សភ្លេចកំណើត, មនុស្សពាល ។ល។
តិរច្ឆានមនុស្សទាំងនេះវាមិនដែលមានចិត្តស្មោះត្រង់ជាមួយអ្នកណាឡើយ ។
 នៅពេលដែលវាធ្លាក់ក្នុងសភាពលំបាកខ្លាំង វាតែងទៅរកជំនួយពីអ្នកណាម្នាក់នោះ សំដីរបស់វាផ្អែមជាងស្ករ វាចេះយំចេះលត់ជង្គង់ វាតែងតែហៅអ្នកដែលជួយសង្គ្រោះវាថា "មេៗ" រឺ "អ្នកមានគុណ"  វាក៏ប្រាប់ដ៏ទៃអោយដឹងលឺផងដែរថា បើគ្មានមេ វាគ្មានឱកាសស្គាល់អាហារឆ្ងាញ់ៗ រឺ ក៏ទៅលេងនៅបរទេសដែរ ។
 មិនយូរប៉ុន្មាន វាក៏ចាប់សង្កេតមេរបស់វា ហើយគិតថាមេវាគ្មានអីអស្ចារ្យជាងវាសូម្បីបន្តិច។ នៅពេលដែលវាសង្កេតឃើញថា មេវាគ្មានអីអស្ចារ្យជាងវាហើយនោះ វាក៏ងាកខាំវិញភ្លាមៗ នៅពេលមេវាធ្វើអ្វីប៉ះពាល់អារម្មណ៍របស់វា... ។
#សត្វឆ្កែ
- ឆ្កែគឺជាសត្វដែលស្ថិតក្នុងប្រភេទសត្វចិញ្ចឹម វាស្រលាញ់ និង មានភក្តីភាពចំពោះម្ចាស់វាណាស់។ ទោះមានមេឃភ្លៀងរន្ទះ ហើយម្ចាស់វាដាក់អោយនៅក្រៅផ្ទះ ក៏វាមិនខឹងម្ចាស់វា ទោះម្ចាស់វាធ្វើដំណើរទៅឆ្ងាយពីរបីថ្ងៃ​ បង្អត់បាយវាក៏វានៅតែមិនគុំគួនម្ចាស់វា គ្រាន់តែម្ចាស់វាបើកទ្វារចូលមកភ្លាម វាបក់កន្ទុយរត់ទៅទទួលម្ចាស់វាដោយក្តីនឹករលឹក ជួនកាលម្ចាស់វាខឹងខ្លាំង វ៉ៃវារហូតបាក់ជើងម្ខាង ក៏វាសុខចិត្តទ្រាំនឹងការឈឺចាប់ ហើយមិនរត់ចោលផ្ទះ ចោលម្ចាស់វាឡើយ ។


#ពេលគេចង់ញុាំសាច់ឆ្កែហៅសុទ្ធតែសាច់ពិសេសៗតែសម្លាប់គ្នាចោលបាត់ទៅហើយ
ទោះបីយ៉ាងណា ខ្លា ក្រពើ ឆ្កែ ងាយចំណាំ ព្រោះនិស្ស័យមិនប្រែប្រួល

402.993 SRY$0.00
Global
Global

Comments