Serey is utilizing Blockchain technology

អតីត​ចៅហ្វាយក្រុង​រី​យ៉ូ​សារភាព បាន​សូកលុយ​២​លាន​ដុល្លារ​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​

T

thmeythmey

![s.jpg](https://serey.io/imageupload_data/984e2529fcc441d4faefe6eb1e30ae329ea012ba) (ពីឆ្វេង) លោក Arthur Nuzman លោក Luiz Inacio LuLa da Silva និង លោក Sergio Cabral អតីតអភិបាលក្រុងរីយ៉ូ។ រូបភាព Reuters ដោយ: ទេព ពិទូរ្យ​​ ​អតីត​អភិបាលក្រុង​រី​យ៉ូ (Rio de Janeiro) លោក Sergio Cabral នៅ​ថ្ងៃទី​៤ ខែកក្កដា បាន​សារភាព​ចំពោះមុខ​ចៅក្រម​ថា​លោក​បាន​ចំណាយ​ប្រាក់​ចំនួន ២ លាន​ដុល្លារ​ទិញ​សន្លឹកឆ្នោត​ដើម្បី​ធានាថា​ទីក្រុង​មាត់សមុទ្រ​របស់​ប្រេ​ស៊ី​ល​មួយ​នេះ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ ២០១៦​។​ លោក Sergio Cabral ប្រាប់​ចៅក្រម​ថា​ប្រាក់​នោះ​លោក​បាន​ឲ្យ​ទៅ​លោក Lamine Diack អតីត​ប្រធាន​សហព័ន្ធ​កីឡាអត្តពលកម្ម​អន្តរជាតិ (IAAF) ដើម្បី​ដោះដូរ​នឹង​សន្លឹកឆ្នោត​ចំនួន ៩ សន្លឹក​។ អ្វីដែល​ចាប់អារម្មណ៍ វា​មិនមែនជា​រឿង​សាមញ្ញ​នោះទេ​ដែល​លោក Cabral អាចមាន​ការទាក់ទង​ផ្ទាល់​ទៅ​លោក Diack នោះ គឺ​ប្រាកដ​ជាមាន​ពាក់ព័ន្ធ​ជាមួយ​អ្នកផ្សេង​ទៀត​មិន​ខាន​។​ ​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ប្រេ​ស៊ី​ល (BOC) និង​ជា​អ្នករៀបចំ​ការដេញថ្លៃ​លោក Arthur Nuzman ជា​អ្នក​ណែនាំ​លោក Cabral ឲ្យ​ទៅ​ជួប Diack ដើម្បី​ចរចា​គ្នា​នៅមុន​ការបោះឆ្នោត​ឆ្នាំ ២០០៩ ហើយ​គេ​ពិត​បាន​ឃើញថា​ក្រុង​រី​យ៉ូ​បានឈ្នះ​ការដេញថ្លៃ​លើ​ក្រុង​ម៉ា​ឌ្រី​ត (​អេ​ស្ប៉ា​ញ​) Chicago (​អាមេរិក​) និង​តូ​ក្យូ (​ជប៉ុន​)​។ អតីត​ចៅហ្វាយក្រុង​រី​យ៉ូ​រូបនេះ បកអាក្រាត​ប្រាប់​ចៅក្រម​ដូច្នេះ​ក្នុង​តុលា​។​ Cabral បន្ថែមថា​៖«​លោក Nuzman បាន​មករក​ខ្ញុំ​ហើយ​និយាយថា Cabral ខ្ញុំ​ចង់​ប្រាប់​អ្នក​អំពី​ប្រធាន IAAF លោក Lamine Diack គាត់​ជាម​នុស្ស​ដែល​ចូលចិត្ត​ទទួល​យកលុយ​សំណូក​»​។​ ​រដ្ឋអាជ្ញា​ប្រេ​ស៊ី​ល​បាន​ចោទប្រកាន់​លោក Nuzman កាលពី​ខែតុលា ឆ្នាំ​២០១៧ ជុំវិញ​ការផ្តល់​សំណូក​២​លាន​ដុល្លារ​ដើម្បី​ឲ្យ​ក្រុង Rio ក្លាយជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០១៦​កន្លង​ទៅនោះ​។ សវនាការ​ក៏​បន្តដំណើរ​ការ​រហូត​ប​ច្ចុ​ប្បន្ន ខណៈ​ប្រធាន BOC រូបនេះ​អះអាងថា​លោក​គ្មាន​ទោស​ទេ​។​ ​ចំ​ណែ​លោក Diack ក៏​បដិសេធ​មិន​ទទួលកំហុស ក្នុងការ​ចោទប្រកាន់​ពី​សំណាក់​រដ្ឋអាជ្ញា​ប្រេ​ស៊ី​ល​ដូចគ្នា​៕ "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ" www.thmeythmey.com/?page=detail&id=80143
0.000 SRY$0.00
Global
Global

Comments