Moonton នឹងរៀបចំជើងឯកពិភពលោក ដែលមានប្រាក់រង្វាន់ជាង២៥ម៉ឺនដុល្លារ
(https://serey.io/imageupload_data/081bc6bf514363d0448318e9341d20a699041267)
ដោយ: សឿន វណ្ណឌេត
Moonton នឹងរៀបចំការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកពិភពលោក Mobile Legends Bang Bang World Championship ប្រចាំឆ្នាំ២០១៩ ដែលមានប្រាក់រង្វាន់លើកទឹកចិត្តរហូតជាង២៥ម៉ឺនដុល្លារ។ ការប្រកួតនេះ ប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១១-១៧ ខែវិច្ឆិកា នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី ដែលមាន១៦ក្រុមមកពី១៤ប្រទេសចូលរួម។ រដ្ឋមន្ត្រីយុវជននិងកីឡាម៉ាឡេស៊ីអះអាងថា កីឡាអេឡិចត្រូនិកជាផ្នែកមួយជួយជំរុញដល់កំណើនសេដ្ឋកិច្ចប្រទេស ដែលមានលំហូរទឹកប្រាក់រាប់លានដុល្លារ។
ការប្រកួតជើងឯកពិភពលោកដែលមិនធ្លាប់មានខាងលើត្រូវបានលោក Junstin Yuang នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Moonton ប្រកាសក្នុងសន្និសីទសារព័ត៌មានសកល Moonton Epicon 2019 នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងសន្និសីទនោះ មានប្រទេស ដែលគ្រោងបញ្ជូនអត្តពលិកឲ្យចូលរួមប្រកួតជាច្រើនចូលរួមដូចជាចិន ឥណ្ឌូណេស៊ី កម្ពុជា ឡាវ ប្រ៊ុយណេ សិង្ហបុរី និងប្រទេសជាច្រើនទៀត។
ក្នុងឱកាសនោះលោក Justin Yuang បង្ហាញពីគម្រោងយ៉ាងដូច្នេះថា៖«ក្រុមការងារជាសកលរបស់យើង កំពុងកែលម្អតម្រូវតាមទីផ្សារ និងឲ្យស្របតាមបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីផ្តល់ជូនដល់អ្នកលេងកាន់តែងាយស្រួល ហើយទទួលបានលទ្ធផលគួរជាទីពេញចិត្ត»។ Mobile legends Bang Bang ជាវិញ្ញាសាដ៏ពេញនិយមសម្រាប់យុវជនទូទាំងពិភពលោក ដែលបង្កើតឡើងដោយ Moonton។
![e-sport.jpg]
កីឡាជាតិជាតិកីឡាអេឡិចត្រូនិក៖ Moonton នឹងរៀបចំជើងឯកពិភពលោក ដែលមានប្រាក់រង្វាន់ជាង២៥ម៉ឺនដុល្លារ 20, Jul 2019 , 9:29 pm
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាព
ដោយ: សឿន វណ្ណឌេត
Moonton នឹងរៀបចំការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកពិភពលោក Mobile Legends Bang Bang World Championship ប្រចាំឆ្នាំ២០១៩ ដែលមានប្រាក់រង្វាន់លើកទឹកចិត្តរហូតជាង២៥ម៉ឺនដុល្លារ។ ការប្រកួតនេះ ប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១១-១៧ ខែវិច្ឆិកា នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី ដែលមាន១៦ក្រុមមកពី១៤ប្រទេសចូលរួម។ រដ្ឋមន្ត្រីយុវជននិងកីឡាម៉ាឡេស៊ីអះអាងថា កីឡាអេឡិចត្រូនិកជាផ្នែកមួយជួយជំរុញដល់កំណើនសេដ្ឋកិច្ចប្រទេស ដែលមានលំហូរទឹកប្រាក់រាប់លានដុល្លារ។
ការប្រកួតជើងឯកពិភពលោកដែលមិនធ្លាប់មានខាងលើត្រូវបានលោក Junstin Yuang នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Moonton ប្រកាសក្នុងសន្និសីទសារព័ត៌មានសកល Moonton Epicon 2019 នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងសន្និសីទនោះ មានប្រទេស ដែលគ្រោងបញ្ជូនអត្តពលិកឲ្យចូលរួមប្រកួតជាច្រើនចូលរួមដូចជាចិន ឥណ្ឌូណេស៊ី កម្ពុជា ឡាវ ប្រ៊ុយណេ សិង្ហបុរី និងប្រទេសជាច្រើនទៀត។
ក្នុងឱកាសនោះលោក Justin Yuang បង្ហាញពីគម្រោងយ៉ាងដូច្នេះថា៖«ក្រុមការងារជាសកលរបស់យើង កំពុងកែលម្អតម្រូវតាមទីផ្សារ និងឲ្យស្របតាមបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីផ្តល់ជូនដល់អ្នកលេងកាន់តែងាយស្រួល ហើយទទួលបានលទ្ធផលគួរជាទីពេញចិត្ត»។ Mobile legends Bang Bang ជាវិញ្ញាសាដ៏ពេញនិយមសម្រាប់យុវជនទូទាំងពិភពលោក ដែលបង្កើតឡើងដោយ Moonton។
ជាមួយការសាទរ និងអរគុណចំពោះការបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោកខាងលើ រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី លោក Syed Saddiq Bin Syed Abdul Rahman បានលើកឡើងថា កីឡាអេឡិចត្រូនិកមិនត្រឹមតែជួយបណ្តុះបណ្តាលស្មារតីយុវជនប៉ុណ្ណោះទេ តែវាជាផ្នែកមួយជួយជំរុញដល់កំណើនសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីរូបនេះ បានរៀបរាប់ដូច្នេះថា៖«កីឡាអេឡិចត្រូនិកមានសក្តានុពលខ្លាំង ដែលមានចរន្តទឹកប្រាក់រាប់លានដុល្លារអាមេរិក ដែលជាផ្នែកមួយជួយជំរុញដល់កំណើតសេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី។ យើងសុំអរគុណដល់ Moonton ដែលបានជួយដល់ពួកយើង តាមរយៈការរៀបចំការប្រកួតជើងឯកពិភពលោក Bang Bang World Championship»។
លោក Dato Anath S. Nathan ប្រធានសមាគម Esports ម៉ាឡេស៊ីបាននិយាយថា វិញ្ញាសា Mobile Legends: Bang Bang គឺជាវិញ្ញាសាមួយដ៏ល្បីល្បាញនៅប្រទេសម៉ាឡេស៊ី។ វិញ្ញាសានេះជាប្រភេទកីឡា ដែលមានលក្ខណៈអាជីពពិតប្រាកដ។ ជើងឯកពិភពលោកនេះហៅកាត់ថា M1 ដែលមានក្រុមចំនួន១៦មកពី១៤ប្រទេសចូលរួមប្រកួត ដើម្បីឆ្ពោះទៅគ្រងជើងឯកដែលមានប្រាក់រង្វាន់ជាង២៥ម៉ឺនដុល្លារអាមេរិក។ អ្នកគាំទ្រនឹងបានទស្សនាតាមរយៈការផ្សាយផ្ទាល់តាម YouTube៕
www.thmeythmey.com/?page=detail&id=80674
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
Comments