Serey is utilizing Blockchain technology

គ្មាន​អា​ជី​កម្ម​រ៉ែ ខ្សាច់​អនាធិបតេយ្យ នៅ​ទន្លេ​បួន​មុខ និង​ស្ពាន​អ្នក​លឿង​ទេ​

T

thmeythmey

![dd.jpg](https://serey.io/imageupload_data/2e1402cc208f434c55f8495fc988d6a7a01b8d56) រូបភាពីក្រសួងរ៉ែនិងថាមពល ដោយ: ឡាយ សុភាវតី ​ភ្នំពេញ​៖ ក្រសួង​រ៉ែ​និង​ថាមពល អះអាងថា គ្មាន​អា​ជី​កម្ម​រ៉ែ និង​ខ្សាច់​អនាធិបតេយ្យ នៅតាម​ទន្លេ​បួន​មុខ និង​ស្ពាន​អ្នក​លឿង​ទេ ។ ការអះអាង​នេះ បន្តា​ប់​ពី​មន្ត្រី​ក្រសួង​រ៉ែ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះ​ពិនិត្យ នៅតាម​បណ្ដោយ​ទន្លេ​បួន​មុខ​រហូតដល់​ស្ពាន​អ្នក​លឿង កាលពី​ថ្ងៃទី​២២ ឧសភា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​រ៉ែ និង​ថាមពល​។​ លោក ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល ដែល​បាន​ដឹកនាំ​ក្រុមការងារ និង​កងកម្លាំង ចុះ​ត្រួតពិនិត្យ​តាម​បណ្តោយ​ទន្លេ​នោះ អះអាងថា ក្រុមការងារ​ក្រសួង រក​ពុំ​ឃើញ​មាន​អាជីវកម្ម​រ៉ែ ខ្សាច់​អ​នា​ធិ​តេ​យ្យ​ណាមួយ​ឡើយ ពោលគឺ​មាន​ក្រ​ហ៊ុន ដែល​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​ប៉ុណ្ណោះ​។​ ​ក្រសួង​រ៉ែ និង​ថាមពល បាន​សរសេរ​ដូច្នេះ​ថា​៖«​ចំពោះ​ទីតាំង​អាជីវកម្ម​រ៉ែ​ខ្សាច់​របស់​ក្រុមហ៊ុន ដែលមាន​អាជ្ញា​បណ្ណ​ពី​ក្រសួង បាន​អនុវត្តតាម ពេលវេលា​កំណត់​និង​លិខិតបទដ្ឋាន​គតិយុត្តិ​នៃ​ច្បាប់​ត្រឹមត្រូវ​»​។​ ​បន្ថែម​ពី​ក្រសួង​រ៉ែ បាន​បញ្ជាក់ថា យុទ្ធនាការ​ឆ្មាំ​ទន្លេ​បាន​អនុវត្ត​ជាប្រចាំ ដោយមាន​ការចុះ​ល្បាត​និង​ក្រុម​ឃ្លាំង​មើល ព្រមទាំង​មាន​យន្តការ​រាយការណ៍​តាម​ប្រព័ន្ធ​Hotline ផងដែរ​៕ ​ ​![d__2_.jpg](https://serey.io/imageupload_data/ec61b5f0066e0e7c69aa80c3e7aa99ad169b9107) ![d__4_.jpg](https://serey.io/imageupload_data/6f1f20e1a759119e95ba2f883a8f75d379fb43d1) ![d__3_.jpg](https://serey.io/imageupload_data/052dd7225ddc8475051268db3ae2d825536ee808) https://www.thmeythmey.com/?page=detail&id=78461 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
0.000 SRY$0.00
Global
Global

Comments