ភាពគ្រោះថ្នាក់នៃការ ប្រើប្រាស់ និងថែរក្សាយានយន្តមិនត្រឹមត្រូវ! Danger of Using/ Maintenance is incorrect!
លោកអ្នក ប្រីយមិត្ត សេរី ជាទីមេត្រី !
Dear all on Serey team!
ភាពគ្រោះថ្នាក់នៃការ ប្រើប្រាស់ និងការថែរក្សាយានយន្តខុសរបៀប ឬ មិនត្រឹមត្រូវ គឺ មិនខុសអ្វីពីមនុស្សយើងប្រើប្រាស់ថ្នាំព្យាបាល ជំងឺខុសនោះដែរ ( Danger of Using/ Maintenance is incorrect )។
តើលោកអ្នកបានជ្រាបទេ បើមនុស្សយើងប្រើប្រាស់ថ្នាំខុស ឬ ប្រើថ្នាំលើសចំនួន វានឹងមានបញ្ហាអ្វីកើតឡើង? ចំឡើយគឺ វានឹងបង្កភាពគ្រោះថ្នាក់ដល់សុខភាព ផ្តាច់អាយុជីវិតលោកអ្នក ឬ វាមិនបានផ្តល់ប្រសិទ្ធិភាពដល់លោកអ្នកប្រើប្រាស់នោះឡើយ។ រីឯគ្រឿងយានយន្តរបស់លោកអ្នក វានឹងខូចខាត ឬ បង្កើតគ្រោះថ្នាក់ភ្លាមៗ ប្រសិនបើលោកអ្នកប្រើប្រាស់មិនត្រឹមត្រូវ ឬ ខុសក្បួនខ្នាត។ ដែលនេះវាមិនខុសអ្វីពីមនុស្សយើងប្រើប្រាស់ថ្នាំខុសនោះទេ។
https://s8.postimg.cc/4dwsy3hat/Meci_1.jpg
ឧទាហរណ៏ រថយន្តលោកអ្នកអស់សាំង (ឡានប្រើសាំង) តែលោកអ្នកចាក់ ប្រេងម៉ាស៊ូតចូល ! ពេលនោះរថយន្តលោកអ្នក ប្រាកដ់ជា មិនអាចបញ្ឆេះបានទេ ! ម៉ាសុីនគ្មាដំណើរការ!! ។ .... ឬមួយ រថយន្តលោកអ្នកអស់ម៉ាស៊ូត (ឡានប្រើម៉ាស៊ូត) តែលោកអ្នកចាក់ ប្រេងសាំងចូល! ពេលនោះរថយន្តលោកអ្នក វានឹងឆេះរោទ៌យ៉ាងខ្លាំងខុសពីប្រក្រតី ឬ ធ្វើឲ្យម៉ាស៊ីនរថយន្តអាចខូច ឬ វានឹងផ្ទោះបង្កគ្រោះថ្នាក់មួយរំពេច។
https://s8.postimg.cc/ywmljhtr9/wrong_felling_1.jpg
ចូរលោកអ្នកសំឡឹងមើលគំនូរខាងក្រោម !!
https://s8.postimg.cc/5vi99q6mt/Wrong_pill.jpg
ដូច្នេះ ដើម្បីថែរក្សាយានយន្តលោកអ្នកអោយដំណើរការបានល្អ និង ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយនោះ ខ្ញុំបាទ Mr. Machinery EU- Cambodia សូមជូនយោបល់ខ្លះៗ អោយមានការប្រុងប្រយត្ន័មុននឹង ប្រើប្រាស់ ប្រេងឥន្តនះ និងសារធាតុជំនួយយានយន្ត ចាក់បញ្ចូលទៅក្នុងគ្រឿងម៉ាស៊ីន យានយន្តរបស់លោកអ្នក។ បើមានកំហុសណាមួយវា អាចបង្កគ្រោះថ្នាក់ ឬ ខូចខាតបាត់បង់ប្រាក់កាស យ៉ាងច្រើនជាមិនខាន។
https://www.youtube.com/watch?v=GL9-i9tcESU
ចូរកុំជ្រើសយកពាក្យទូន្មានខុស
ចូរកុំប្រើភាសារអសុរស់
ចូរកុំយករឿងក្តៅក្រហាយ
.......................................មកដាក់ក្នុងខ្លួនអ្នក !!... ដែលនេះវាមិខុសពីគ្រឿងម៉ាស៊ីនយានយន្ត ដែលប្រើខុស ប្រែងឥន្ទនះ ឬ សារធាតុខុសនោះឡើយ!!
https://s8.postimg.cc/b2lfetnk5/face1.jpg
អរគុណក្នុងការតាមដាន របស់លោកអ្នក ។
Thank you for following my content.
Comments