Serey is utilizing Blockchain technology

ចរិតរបស់មនុស្សមាន៦យ៉ាង

S

sokoeun

ចរិតរបស់មនុស្សមាន៦យ៉ាង ធម្មតាចរិតរបស្សយើងមាន៦ ប្រការដោយសង្ខេបគឺ៖ ![download.jfif](https://serey.io/imageupload_data/acc26417b4a42a92232d3680ea4417b20484d6b3) ១ រាគចរិត ២ ទោសចរិត ៣ មោហចរិត ៤ សទ្ធាចរិត ៥ ពិទ្ធិចរិត ៦ វិតក្កចរិត’ ១ អ្នកដែលមានរាគចរិត តែងមានសទ្ធាខ្លាំកាហានក្នុងពេលដែលធ្វើកុសលទាំងពួង ព្រោះអ្នកនោះអែងតែងមានគុណគឺសទ្ធានៅជិតជាដរាប។ ដូចអ្នកបានជ្រាបបុគ្គលណាដែលមានរាគចរិតតែងស្និទ្ធស្នាលនឹងអំពើអកុសលផ្សេងៗតែមិនបានសៅហ្មងក្នុងអកុសលនោះប៉ុន្មានទេ ដូចអ្នកដែលមានសទ្ធាចរិតដែរ អ្នកដែលមានសទ្ធចរិតនោះ តែងមានការស្និទ្ធស្នាលក្នុងការកុសលទាំងពួង ហើយបានធ្វើឲ្យសៅហ្មងក្នុងការកុសលនោះឡើយ។ អ្នកដែលមានរាគចរិតតែងតែស្វែងរកនូវវត្ថុកាម ដូចអ្នកដែលជាសទ្ធារិតដែរ រីអ្នកសទ្ធាចរិតវិញតែងស្វែងរកសីលាទិគុណ។ អ្នកដែលជារាគចរិក ច្រើនមិនលះបង់នូវអំពើឥតប្រយោជន៍ ហេតុដូច្នោះបណ្ឌិតគប្បីចូលចិត្ត មនុស្សដែលមានរាគចរិត មានចំណែកស្មើគ្នានឹងមនុស្សដែលមានសទ្ធាចរិតដែរ។ ២ អ្នកដែលមានទោសចរិក តែងមានបញ្ញាក្នាហានក្នុងពេលដែលធ្វើការកុសល ព្រោះអ្នកតែងមានគុណគឺប្រាជ្ញានៅជិតជាដរាប។ បានន័យថាអ្នកដែលមានទោសចរិត ច្រើនស្និទ្ធស្នាលនឹងអំពើអកុសល តែមិនសូវជាប់ជំពាក់នឹងអារម្មណ៍ប៉ុន្មានទេដូចគ្នានឹងអ្នកដែលជាបញ្ញាចរិតឬពុទ្ធិចរិតដែរ រីអ្នកដែលមានពុទ្ធិចរិតនោះ តែងមិនស្និទ្ធស្នាលនឹង អំពើអកុសល ហើយជាអ្នកមិនជាប់ជំពាក់នឹងអារម្មណ៍ប៉ុន្មានឡើយ។ អ្នកដែលជាទោសចរិត តែងស្វែងរកទោសដែលមិនពិត រីអ្នកដែលមានបញ្ញាចរិតតែងស្វែងរកទោសដែលពិតៗ អ្នកដែលជាទោសចរិតតែងប្រព្រឹត្តដោយអាការវៀរចាកសត្វ រីអ្នកដែលជាបញ្ញាចរិតតែងប្រព្រឹត្តដោយអាការវៀចាកសង្ខារ ហេតុនោះបណ្ឌិតគប្បីចូលចិត្តថា មនុស្សដែលជាទោសចរិត មានចំណែកស្មើគ្នានឹងមនុស្សដែលជាបញ្ញាចរិតដែរ។ ៣ អ្នកដែលជាមោហចរិត កាលបើកំពុងព្យាយាមញ៉ាំងកុសលដែលមិនទាន់កើតឲ្យកើតឡើង ច្រើនមានវិតក្កចេតសិកធ្វើឲ្យអន្តរាយ ព្រោះអ្នកនោះតែងមានលក្ខណ:វិតក្កចេតសិកនៅជិតនិច្ចមិនសូវដាច់។ មានន័យថាអ្នកដែលមានមោហចរិត តែងមានចិត្តមិនសូវតាំងនៅមាំមួនទេ ជាអ្នកវឹកវររាយមាយដូចគ្នានឹងអ្នកដែលជាវិតក្កចរិតដែរ រីអ្នកដែលមានវិតក្កចរិតរមែងមានចិត្តមិននឹងនរ ច្រើនជាអ្នកមានវិតក្កផ្សេងៗ។ ​ ដោយភិក្ខុ តេជវរោ ថាច់ដេវ គង់នៅវត្តផ្នោដូង
0.000 SRY$0.00
Global
Global

Comments