ផ្សិតត្រចៀកកណ្តុរ គឺជាថ្នាំព្យាបាលឫសដូបាត ឲ្យរលាយបាត់យ៉ាងពូកែស័ក្

ផ្សិតត្រចៀកកណ្តុរមិនត្រឹមតែជាអាហារដ៏ឆ្ងាញ់ពិសារប៉ុណ្ណោះទេ តែផ្សិតប្រភេទនេះគឺមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពផងដែរ ជាពិសេសការព្យាបាលជំងឺឬសដូងបាត។
វិធីព្យាបាលដោយប្រើផ្សិតត្រចៀកកណ្តុរ៖
អ្នកជំងឺអាចអនុវត្តដូចខាងក្រោម៖

ចម្អិនផ្សិតត្រចៀកកណ្តុរបរិភោគ ១-២ ដងក្នុងមួយថ្ងៃ (បរិភោគជាច្រើនថ្ងៃ)។
ផ្សិតត្រចៀកកណ្តុរស្ងួតកិនធ្វើជាម្សៅ។ ផឹក ៣ ដងក្នុងមួយថ្ងៃ ហើយរាល់ការបរិភោគមួយលើកៗត្រូវយកម្សៅ ៣ ក្រាម លាយជាមួយនឹងទឹកក្តៅ។
ផ្សិត ១០០ ក្រាមលាងទឹកឱ្យស្អាត ហើយហាន់ជាចំណិតៗ អង្ករ ១០០ ក្រាម (ចម្អិនជាបបរ) បរិភោគរាល់ថ្ងៃ។
ផ្សិតត្រចៀកកណ្តុរ ៣០ ក្រាម អង្ក ១០០ ក្រាម ផ្លែប៉ោមធំៗ ៥ ផ្លែ (ចម្អិនជាបបរ) បរិភោគរាល់ថ្ងៃ។

ជាមួយវិធីសាស្ត្រសាមញ្ញៗខាងលើនេះ អ្នកអាចអនុវត្តមួយណាក៏បាន ក៏មានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺឬសដូងបាតដូចគ្នា៕
ប្រយោជន៍នៃ ផ្សិតត្រចៀកកណ្តុរ ទាំងពីរប្រភេទ
សារធាតុអាហារនៃផ្សិតត្រចៀកកណ្តុរ ជួយបង្កើនប្រព័ន្ធការពាររាងកាយ ចំណែកអក្នដែលកើតជំងឺផ្តាសាយញឹកញាប់ គឺមកពីរប្រព័ន្ធការពារមិនសូវរឹងមាុំ ពិសេសអាចពិចារណាពិសារផ្សិតត្រចៀកកណ្តុរនេះបាន ។
ម៉្យាងទៀតផ្សិតត្រចៀកកណ្តុរនេះមានពណ៏ផ្សេងៗគ្នា និងមានលក្ខណ:ពិសេសដោយឡែកផ្សេងៗគ្នាទៀតផង ។

– ផ្សិតត្រចៀកកណ្តុរពណ៏ខ្មៅ៖ ជួយក្នុងយន្តការខួរខ្បាល បេះដូង សួត ថ្លេីម ជំរុយចរន្តឈាមរត់ បន្ថយអាការរមួលករពើ និងការពារមិនអោយកើតជំងឺរឬសដូងបាត ។
ផ្សិត–ត្រចៀកកណ្តុរ-
– ផ្សិតត្រចឿកកណ្តុរព៏ណស៖ ជួយដល់ទឹកកាម ប៉ូវថ្លើម បេះដូង និងខួរក្បាល ជំរុញពោះវៀនអោយធ្វើការបានល្អ និងទប់ស្កាត់ការលូតលាស់នៃកោសិការ មហារីកគ្រប់ប្រភេទ ។
ផ្សិតត្រចៀកកណ្តុរ មិនត្រឹមតែជាអាហារដ៏ឆ្ងាញ់ពិសារប៉ុណ្ណោះទេ វាក៏មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពផងដែរ ជាពិសេសការព្យាបាល ជំងឺឬសដូងបាត។

វិធីព្យាបាលដោយប្រើផ្សិតត្រចៀកកណ្តុរ
ការប្រើប្រាស់ផ្សិតត្រចៀកកណ្តុរដើម្បីព្យាបាលជំងឺឬសដូងបាត គឺជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធិភាពបំផុត។ អ្នកជំងឺអាចអនុវត្តដោយខ្លួនឯងបាន ជាពិសេសក្នុងករណីរោគសញ្ញាមានដំបៅ ឬហូរឈាម។
អ្នកជំងឺអាចអនុវត្តដូចខាងក្រោម៖
– ចម្អិនផ្សិតត្រចៀកកណ្តុរបរិភោគ ១-២ ដងក្នុងមួយថ្ងៃ (បរិភោគជាច្រើនថ្ងៃ)។
– ផ្សិតត្រចៀកកណ្តុរស្ងួតកិនធ្វើជាម្សៅ។ ផឹក ៣ ដងក្នុងមួយថ្ងៃ ហើយរាល់ការបរិភោគមួយលើកៗត្រូវយកម្សៅ ៣ក្រាម លាយជាមួយនឹងទឹកក្តៅ។
– ផ្សិត ១០០ ក្រាមលាងទឹកអោយស្អាត ហើយហាន់ជាចំណិតៗ, អង្ករ ១០០ ក្រាម (ចម្អិនជាបបរ) បរិភោគរាល់ថ្ងៃ។
– ផ្សិតត្រចៀកកណ្តុរ ៣០ ក្រាម, អង្ក ១០០ ក្រាម, ផ្លែប៉ោមធំៗ ៥ ផ្លែ (ចម្អិនជាបបរ) បរិភោគរាល់ថ្ងៃ។

ជាមួយវិធីសាស្ត្រសាមញ្ញៗខាងលើ អ្នកអាចអនុវត្តមួយណាក៏បាន ក៏មានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺឬសដូងបាតដូចគ្នា៕
***វិធីត្រាំផ្សិតត្រចៀកកណ្តុរ ឲ្យមានរសជាតិឆ្ងាញ់
ផ្សិតត្រចៀកកណ្តុរទម្ងន់ ១.០០០ ក្រាម ពេលដាក់ត្រាំនៅក្នុងទឹកត្រជាក់អាចរីក និងកើនទម្ងន់បានពី ៣.៥០០ ទៅ ៤.៥០០ ក្រាម ហើយពេលទទួលទានគឺស្រួយ និង មាន រសជាតិឆ្ងាញ់ទៀតផង ។ បើដាក់ត្រាំក្នុងទឹកក្តៅវិញ ទម្ងន់ ១.០០០ ក្រាម អាចរីកបានត្រឹមតែ ២.៥០០ ទៅ ៣.៥០០ ក្រាមប៉ុណ្ណោះ ហើយទន់ និង ស្វិតមិនសូវមានរសជាតិឆ្ងាញ់ទេ ។
ម្យ៉ាងទៀតផ្សិតត្រចៀកកណ្តុរមុននឹងយកទៅធ្វើម្ហូបប្រសិនបានត្រាំនៅក្នុងទឹកអង្កររឹតតែល្អជាងដាក់ត្រាំក្នុងទឹកធម្មតាទៅទៀត។

***ផ្សិតត្រចៀកកណ្តុរ កាត់បន្ថយអាការផ្តាសាយ៖
សារជាតិអាហារក្នុងផ្សិតត្រចៀកកណ្តុរជួយពង្រឹងប្រព័ន្ធការពារមេរោគ ។ អ្នកដែលឧហ្សាហ៍កើតរោគផ្តាសាយព្រោះប្រព័ន្ធការពារមេរោគមិនរឹងមាំ ហេតុនេះគប្បីរកផ្សិតត្រចៀកកណ្តុរមកបិរភោគ ឱ្យបានញឹកញាប់ ។ តាមការស្រាវជ្រាវបង្ហាញថា ផ្សិតត្រចៀកកណ្តុរផ្តល់ផលខុសៗគ្នាតាមប្រភេទនីមួយៗ ។
ផ្សិតត្រចៀកកណ្តុរពណ៌ខ្មៅ ៖ ជួយធ្វើការងាររបស់ខួរក្បាល បេដូង សួត ថ្លើម ។ ក្រៅពីនេះផ្សិតត្រចៀកកណ្តុរប្រភេទនេះជួយជំរុញដល់ចរន្តឈាម កាត់បន្ថយអាការក្តាមកាច់ដៃជើង និង ការពារ រោគឫសដូងបាត ។
ផ្សិតត្រចៀកកណ្តុរពណ៌ស ៖ ជំនួយដល់ទឹកកាមបុរស ជំនួយក្រលៀន ថ្លើម សួត បេះដូង និង ខួរក្បាល ជំរុញដល់ការធ្វើការងាររបស់ខួរក្បាល ទប់ស្កាត់ការរីកលូតលាស់របស់កោសិកាមហារីកគ្រប់ប្រភេទ ៕
Source Frome: http://reakreay.com
Comments