តើអ្នកយល់ថាវាចេះរឺអត់?

រូបភាពមួយនេះវាមានទំហំតូចមិនសូវច្បាស់បន្តិច ដោយសារខ្ញុំថតវាពីលើឡានក្រុងកាលខ្ញុំទៅវៀតណាម ថ្ងៃទី16 ខែសីហា ឆ្នាំ 2017 ព្រោះខ្ញុំយល់ថាវាជាសត្វមែនតែវាពិតជាចេះណាស់ វាចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកទៀត។ ខ្ញុំមើលឃើញហើយយល់បែបនេះអាចមកពីខ្ញុំជាមនុស្សស្រលាញ់សត្វចិញ្ចឹមក៏បាន។តែពេលខ្លះខ្ញុំគិតថាពួកវាមានចំនុចល្អជាច្រើន គឺក្តីស្រលាញ់ដ៏ស្មោះត្រង់របស់វា ការរាប់អានវាមកលើយើង អោយតែយើងធ្វើល្អនឹងវាផ្តល់ក្តីស្រលាញ់និងមើលថែវា វាមិនធ្វើអោយយើងខកចិត្តរឺស្តាយក្តីស្រលាញ់លើវាឡើយ។ សំខាន់មួយទៀតអ្វីដែលធ្វើអោយខ្ញុំយល់ពីវាផ្សេងពីនេះគឺវាគ្មានអំនួតក្នុងខ្លួនដូចមនុស្សលោកឡើយ។ 🌜love puppy❤️️ so much
Comments